ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​សត្វ​ចម្លែក​រស់ក្នុងជាលិកា​ត្រី​សា​ម៉ុង ដែល​​មិន​ត្រូវការ​អុក​ស៊ី​ហ្សែន

4 ឆ្នាំ មុន

អ្នក​គិត​ថា​ សត្វ​ទាំងអស់​ត្រូវការ​អុក​ស៊ី​ហ្សែន ​ដើម្បី​រស់នៅ​មែន​ទេ? ខុស​ហើយ​ ។ ក្រុម​អ្នក​ស្រាវជ្រាវ​ទើបតែ​បាន​រក​ឃើញ​សារពាង្គកាយ​ប្លែក​មួយ​ ដែល​មិន​ចាំបាច់​ត្រូវការ​ដកដង្ហើម​។ វា​គឺជា​ប៉ារ៉ាស៊ីត​ដ៏​តូច​រស់នៅ​ក្នុង​ជាលិកា​ត្រី​សា​ម៉ុង ដែល​មិន​ត្រូវការ​អុក​ស៊ី​ហ្សែន ដើម្បី​ផលិត​ថាមពល​។…

អ្នក​គិត​ថា​ សត្វ​ទាំងអស់​ត្រូវការ​អុក​ស៊ី​ហ្សែន ​ដើម្បី​រស់នៅ​មែន​ទេ? ខុស​ហើយ​ ។ ក្រុម​អ្នក​ស្រាវជ្រាវ​ទើបតែ​បាន​រក​ឃើញ​សារពាង្គកាយ​ប្លែក​មួយ​ ដែល​មិន​ចាំបាច់​ត្រូវការ​ដកដង្ហើម​។ វា​គឺជា​ប៉ារ៉ាស៊ីត​ដ៏​តូច​រស់នៅ​ក្នុង​ជាលិកា​ត្រី​សា​ម៉ុង ដែល​មិន​ត្រូវការ​អុក​ស៊ី​ហ្សែន ដើម្បី​ផលិត​ថាមពល​។

លោក Stephen Atkinson អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​មីក្រូ​ជីវសាស្ត្រ​នៃ​សាកលវិទ្យាល័យ​រដ្ឋ Oregon បាន​និយាយ​ថា វា​ជា​ការ​បកស្រាយ​ដ៏​អស្ចារ្យ​មួយ ដែល​បង្ហាញ​ពី​ភាព​មិនធម្មតា​នៃ​សត្វ​ចម្លែក​មួយ​នេះ​។ លោក Atkinson សហ​និពន្ធ​អត្ថបទ​ស្តី​ពី​ការ​រក​ឃើញ​សត្វ​ចម្លែក​ថ្មី​មួយ​នេះ បាន​សរ​សេរ​ពី​សត្វ​ម្យ៉ាង ​រស់នៅ​ក្នុង​ជាលិកា​ត្រី​សា​ម៉ុង ដែល​មានឈ្មោះ​ថា Henneguya Salminicola​។

លោក​បាន​ប្រាប់​សារព័ត៌មាន CNN ថា​៖«នៅ​ពេល​យើង​គិត​អំពី​សត្វ យើង​គឺ​នឹង​នឹក​ដល់​សត្វពហុកោសិកា ដែល​ត្រូវការ​អុក​ស៊ី​សែន​ដើម្បី​រស់​។ វា​មិន​ដូច​ទៅ​នឹង​បាក់តេរី ឬ ប្រូ​ទី​ស ដែល​មាន​ឯក​កោសិកា​នោះ​ទេ​។ នៅ​ក្នុង​ការ​រក​ឃើញ​របស់​យើង យើង​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​សត្វពហុកោសិកា​មួយ​ដែរ ដែល​មិន​ត្រូវការ​អុក​ស៊ី​សែន​ដើម្បី​រស់» ។

H. salminicola គឺជា​សត្វ​ប្រភេទ Myxozoan Cnidarian ដែល​ស្រ​ដៀង​នឹង​ពពួក​ចាហួយ​សមុទ្រ និងផ្កាថ្ម​ ។ វា​រស់នៅ​ក្នុង​សាច់​ត្រី​សា​ម៉ុង ដោយ​បឺត​យក​ជីវជាតិ​ចេញពី​ត្រី ជំនួស​ឱ្យ​ការ​ដកដង្ហើម​យក​អុក​ស៊ី​ហ្សែ​ន​ដោយ​ខ្លួនឯង ​៕

អត្ថបទសរសេរ ដោយ