ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ដណ្តើម​សង្សារ​គ្នា រហូត​​ជួល​ជន​ដៃដល់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទីបំផុត ការ​លួច​កាប់បណ្តាល​ឱ្យ​រង​របួស​យុវ​សិស្ស​ម្នាក់​ជា​ទម្ងន់​ត្រូវ​បាន​វែកមុខ និង​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែលការ​មាន​គម្រោង​កាប់​ប៉ង​សម្លាប់​នេះ គឺ​ផ្តើម​ចេញពី​រឿង​ដណ្តើម​នារី​ជា​សង្សារ​(​ប្រុស​២​ស្រី​១) ។ លោក​វរសេនីយ៍ឯក ណុ​ប…

ខេត្តសៀមរាប ៖ ទីបំផុត ការ​លួច​កាប់បណ្តាល​ឱ្យ​រង​របួស​យុវ​សិស្ស​ម្នាក់​ជា​ទម្ងន់​ត្រូវ​បាន​វែកមុខ និង​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែលការ​មាន​គម្រោង​កាប់​ប៉ង​សម្លាប់​នេះ គឺ​ផ្តើម​ចេញពី​រឿង​ដណ្តើម​នារី​ជា​សង្សារ​(​ប្រុស​២​ស្រី​១) ។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ សោ ស៊ា​វ​ប៉ាវ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ឪពុកជន​រង​គ្រោះ កម្លាំង​នគរបាល​ក្រុង​បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់ និង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​រូប​លោក និង​លោក​វរសេនីយ៍ទោ ឆាន់ វុ​ទ្ធី នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា ។

តាម​រយៈ​ការ​ស្រាវជ្រាវ​នេះ ក៏​ឈាន​ដល់រ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដៃដល់​និង​បក្ខពួក​ជា​បន្តបន្ទាប់​ចំនួន​៣​នាក់ នៅ​ទីកន្លែង​ផ្សេង​គ្នា ហើយ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​ក្រុង ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

លោក​អធិការ ណុ​ប សា​រ៉ា​ក់ បន្ត​ថា ជនសង្ស័យ​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន មាន ៖១-​ឈ្មោះ យ៉ុ​ន សា​វៀត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជាងភ្លើង រស់នៅ​ភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប ២-​ឈ្មោះ ហ៊ាន វី​ណៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្រះស្រង់​ខាងជើង សង្កាត់​នគរធំ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង៣-​ឈ្មោះ ជៀក ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ជា​បង​នៅ​បុរី​ព្រី​មា ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត​គិត​ទុកជា​មុន​គឺ​កាប់​ជន​រង​គ្រោះ​និង​ដាវ​បណ្ដាល​ឲ្យ​របួសធ្ងន់ ។

សូម​បញ្ជាក់​ថា ហេតុការណ៍​កើតឡើង​នោះ​គឺជា​ការ​គិត​ទុកជា​មុន​លើ​ជន​រង​គ្រោះ​ឈ្មោះ សោ ស៊ា​វ​គាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​អង្គរ និង​រៀន​អង់គ្លេស​នៅ​សាលា​IQ រស់នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។ ការ​កាប់​ប្រហារ​នេះ កើតឡើង​នៅ​វេលាម៉ោង​ប្រមាណ​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ក្បែរ​របង​ជ្រុង​ខាងលិច​នៃ​វិទ្យាល័យ​អង្គរ ស្ថិត​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​អធិការ​បញ្ជាក់​ថា មុន​កើតហេតុ​មានគណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Srey oun ផ្ញើ​សារ​កុម្ម​ង់​ទិញ​ជ្រក់​ជើងមាន់ ដែល​ម្តាយ​ជន​រង​គ្រោះជា​អ្នក​ធ្វើ​លក់ ហើយ​ឱ្យ​ជន​រង​គ្រោះ​យក​ជ្រក់​ជើងមាន់​ទៅ​ឱ្យ​នៅ​កន្លែង​កើតហេតុ​ខាងលើ ព្រមទាំង​ផ្ញើ​សារ​លេខ​ទូរស័ព្ទ ០៩២ ៩៤ ៥២ ០៣ ឱ្យ​ជន​រង​គ្រោះ រួច​ប្រាប់​ថា ពេល​ទៅ​ដល់​ឱ្យ​ជន​រង​គ្រោះ​ទាក់ទង​លេខ​នេះ ។

បន្ទាប់​មក ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ទូរស័ព្ទ​ទៅ​លេខ​ខាងលើ ស្រាប់តែ​មាន​ជន​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរីឆ្នាំ​២០២០ ពុំ​មាន​ផ្លា​ក​លេខ កាំ​បន្ទះ បាន​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ដាច់​កញ្ចឹងក រួម​ទាំង​របួស​ដាច់​ត្រង់​ដើមដៃ និង​ប្រអប់ដៃ​ខាងឆ្វេង​ហូរ​ឈាមស​ស្រាក់ ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​ហើយ ជន​ទាំង​២​នាក់បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ជួយ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។លោក​អធិការ​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ យើង​បាន​នាំ​ជនសង្ស័យ​ឈ្មោះយ៉ុ​ន សា​វៀត ដែល​ជា​អតីត​សង្សារ​របស់​សង្សារជន​រង​គ្រោះ​មក​សាកសួរ ។ ជន​នេះ​ឆ្លើយ​ថា ខ្លួន​មិនដឹង​រឿង​អ្វី​ទាំងអស់ ដោយសារ​ជន​នេះ បាន​លុប​ឯកសារ​មួយ​ចំនួន​ក្នុង​ទូរស័ព្ទ​ចោល ។

លោក​អធិការ​បន្ត​ថា នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ការ​ស្រាវជ្រាវ​បាន​ប្រមូល​ភ័ស្តុតាង រហូត​កំណត់បាន​មុខសញ្ញា​ដែល​ជនសង្ស័យ​ឆ្លើយ​ដាក់​គឺ ឈ្មោះ ជៀក ប៊ុ​ន​ណា ក៏​នាំ​ជន​នេះ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ។ ជន​នេះ​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ជាមួយ​បក្ខពួក​ម្នាក់​ឈ្មោះ ហ៊ាន វី​ណៃ ដោយ​ខ្លួន​ជា​អ្នក​បើក
ម៉ូតូ ហើយ​ឈ្មោះ ហ៊ាន វី​ណៃ ជា​អ្នក​ជិះ​ពីក្រោយធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ ។

ការ​ធ្វើ​សកម្មភាព​ខាងលើ​នេះ គឺ​ពួក​ខ្លួន​ទាំង​២​នាក់​ទទួល​បាន​ប្រាក់​ចំនួន​១០០​ដុល្លារ ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កឈ្មោះ Srey oun ។ បន្ទាប់​មក សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​ស្វែងរក​ជន​ឈ្មោះ ហ៊ាន វី​ណៃ ឃើញ​ហើយ​នាំ​ខ្លួន​យក​មក​សាកសួរ ។ ជន​នេះ​ឆ្លើយ​ថា កាលពី​កំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ខ្លួន​មាន​មិត្តភក្តិ​ក្នុងភូមិ​ពឹង​ជួយ​វាយមនុស្ស​ម្នាក់​តែ​ខ្លួន​មិន​វាយ​ទេ ហើយ​ក៏​បាន​និ យាយ​រឿង​នេះ​ប្រាប់​ទៅ​ឈ្មោះ យ៉ុ​ន សា​វៀត ឯ យ៉ុ​ន សា​វៀត ក៏​និយាយ​មក​កាន់​ខ្លួន​ថា បើ​មាន​អ្នក​ណា​ជួល​ឱ្យធ្វើ​អី​ក៏​ធ្វើ​ទៅ​ក្រែង​បាន​លុយ​ចាយ ។

លុះ​រំលង​បាន​២​ទៅ​២​ថ្ងៃ ក៏​មាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Jea ka ផ្ញើ​សារ​ឱ្យ​ខ្លួន​ដោយ​សរសេរ​ថា ពួក​គេ​ឱ្យ​ខ្លួន​កាប់​មនុស្ស​ប្រុស​ម្នាក់​ជា​សិស្ស​រៀន​នៅ​សាលា​IQ ព្រមទាំង​ប្រាប់​ផ្លា​ក​លេខ​ម៉ូតូ និង​រូបថត​ជន​រង​គ្រោះ​ផង​ដែរ ក្នុង​តម្លៃ​១.០០០​ដុល្លារ ហើយ​ខ្លួន​ក៏​ព្រម​ធ្វើ ក៏​ប្រាប់​រឿង​នេះ​ទៅ​ឈ្មោះ យ៉ុ​ន សា​វៀត ។ ពេល​នោះ យ៉ុ​ន សា​វៀត ក៏​បាន​ជំរុញ​ឱ្យ​ខ្លួន​ព​ន្លឿ​ន​ធ្វើ​សកម្មភាព​ខាងលើ ។

លុះ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Jea ka ក៏​បាន​ផ្ញើ​សារ​ដោយ​សរសេរ​ថា រូបគេ​(​ឈ្មោះ​Jea ka) បាន​ណាត់​ជន​រង​គ្រោះ​ឱ្យ​យក​ជ្រក់​​ជើងមាន់​ទៅ​ឱ្យ​នៅ​កន្លែង​កើត ហេតុ ដោយ​ប្រាប់​លេខ​ទូរស័ព្ទ ០៩២ ៩៤ ៥២ ០៣ ជា​លេខ​របស់​ខ្លួន​ទៅ​​ជន​រង​គ្រោះ​ពី​កន្លែង​ជួប​យក​ជ្រក់​ជើងមាន់ ។ បន្ទាប់​មក ខ្លួន​ក៏​ជិះ​ម៉ូតូ​ជាមួយ​ឈ្មោះ ជៀក ប៊ុ​ន​ណា ដោយ ជៀក ប៊ុ​ន​ណា ជា​អ្នក​បើក​ម៉ូតូ ។ ពេល​ជន​រង​គ្រោះ​ទូរស័ព្ទ​មក​ខ្លួន ក៏​នាំ​គ្នា​ជិះ​តាម​ពីក្រោយ​ជន​រង​គ្រោះ​ទៅ​ដល់​ចំណុច​កើតហេតុ ខ្លួន​ក៏​កាប់​ជន​រង​គ្រោះ​ចំ​កញ្ចឹងក ចំ​ដើមដៃ​ខាងឆ្វេង និង អូស​ដល់​ប្រអប់ដៃ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ហើយ ខ្លួន​និង​បក្ខពួក​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន ព្រមទាំង​ដោះអាវ មួក​សុវត្ថិភាព និង​ដាវ​ចោល​នៅ​ម្តុំ​លូ​ទឹក​ស្អុយ ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ ពួក​គេ​ក៏​បាន​បោះ​ចោល​ស៊ី​មកា​តលេខ​ទូរស័ព្ទ ០៩២ ៩៤ ៥២ ០៣ ដែរ ហើយ​ក៏​ទាក់​ទង់​ទៅ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Jea ka ប្រាប់​ពី​ដំណើររឿង​ដែល​ខ្លួន​ធ្វើ​បាន​សម្រេច ព្រមទាំង​សួរ​រក​ប្រាក់​ដែល​ថាឱ្យ​ពួក​ខ្លួន​ចំនួន​១០០០​ដុល្លារ ។

ក្រោយ​ពី​ប្រាប់​រួច គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jea ka ក៏​បាន​បិទ​ឈប់​ប្រើ​ការ​រហូត​មក​ទល់​ពេល​នេះ ។ បន្ទាប់​មក សមត្ថកិច្ច​ក៏​បាន​ជនសង្ស័យ​ឈ្មោះយ៉ុ​ន សូ​វៀត មក​សាកសួរ ក្រោយ​ពី​ជន​នេះ​ឆ្លើយ​ថា ខ្លួន​ពិតជា​ដឹង​រឿងហេតុ​ដែល​បាន​កើតឡើង​លើ​ជន​រង​គ្រោះ ហើយ​ខ្លួន​ក៏​បានឱ្យ​ឈ្មោះហ៊ាន វី​ណៃ លុប​សារ​ទាំងអស់​ដែល​ផ្ញើ​ទៅគណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jea ka ចេញ​ទាំងអស់​។

លោក​អធិការ​បញ្ជាក់​ថា ជន​ឈ្មោះ យ៉ុ​នសា​វៀត បាន​លាក់បាំង​ព័ត៌មាន​ជនសង្ស័យ និង​សមគំនិត​ជាមួយ​ជន​សង្ស័យ ។ យើង​បាន​នាំ​ជនសង្ស័យ​ទៅ​ចង្អុល​កន្លែង​កើតហេតុ និង​នាំ​ទៅ​ចង្អុល​កន្លែង​ចោល​វត្ថុ​តាង ព្រម​ទាំង​បាន​ចាប់យក​វត្ថុ​តាង​ដាវ​ដែល​ជនសង្ស័យ​យក​ទៅ​បោះចោល ។ បន្ទាប់​ពី​សួរនាំ​រួច យើង​បាន​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​លើ​ខ្លួន​ជន​ទាំង​៣​នាក់ ក្នុង​នោះ ម្នាក់​ឈ្មោះ ហ៊ាន វី​ណៃ ចេញ​លទ្ធផល​វិជ្ជមាន ។
ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ