តួនាទី​របស់​ចៅហ្វាយនាយ​និង​អ្នកបម្រើ


ចៅហ្វាយនាយ​ល្អជា​ចៅហ្វាយនាយ​ចេះ​លើកទឹកចិត្ត​កូនចៅ ស្រឡាញ់​រាប់អាន​ដោយ​ស្មើ​ៗ​មុខ និង​មិន​ប្រកា ន់ទោស​អូស​ដំណើរ​ក្នុង​ការងារ​ផ្សេង​ៗ ចំណែក​អ្នកបម្រើ ឬ​ហៅ​ថា​កម្មករនិយោជិត​ក៏​គប្បី​មានចិត្ត​ស្មោះត្រង់​នឹង​ម្ចាស់ ស្មោះត្រង់​នឹង​អង្គភាព​ស្ថាប័ន បម្រើ​ការ​ឱ្យ​អស់ពី​លទ្ធភាព នោះ​អ្នក​ទាំង​ពីរ​ពួក​នឹង​បាន​សុខ​ជា​នឹង​គ្នា​រហូត​ទៅ ។

តួនាទី​របស់​ចៅហ្វាយនាយ​៥​យ៉ាង​គឹ ១- ដាក់​ការងារ​ឱ្យ​សមគួរ​ដល់​កម្លាំង និង​ត្រូវ​តាម​ចំណេះ​ជំនាញ ២- ផ្តល់​អាហារ​និង​រង្វាន់​លើកទឹកចិត្ត ៣- រក្សា​ព្យាបាល​ពេល​មាន​ជំងឺ ៤- ចែក​អាហារ​មាន​រស​ប្រណីត​ឲ្យ​បរិភោគ និង​៥- អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ដើរ​លេង​ក្នុង​សម័យ​ដ៏​សមគួរ ។

តួនាទី​របស់​អ្នកបម្រើ​ឬ​កម្មក​និយោជិត​៥​យ៉ាង​គឺ ១- ក្រោក​ឡើង​ធ្វើ​ការងារ​មុន​ចៅហ្វាយនាយ ២- ឈប់​ធ្វើ​ការងារ​ក្រោយ​ចៅហ្វាយនាយ ៣- កាន់​យក​តែ​របស់​ដែល​ចៅហ្វាយនាយ​ឲ្យ ៤- ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង ៥- ពោល​សរសើរគុណ​របស់​ចៅហ្វាយនាយ ។

អ្នកប្រាជ្ញ​ពោល​ថា រវាង​ចៅហ្វាយនាយ និង​អ្នកបម្រើ​ដែល​មានចិត្ត​ស្មោះស្មើ​ដូច​គ្នា ជា​ប្រភព​នាំ​មក​នូវ​ការ​សាមគ្គី​រឹង​មាំ និង​សេចក្តីចម្រើន​អស់​កាល​ជា​អង្វែង ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ