ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ចេញ​ហើយ​ៗ ជនជាតិ​ហូ​ឡង់​ម្នាក់​ដែល​សង្ស័យ​ជំងឺ​កូ​រ៉ូ​ណា​អនុញ្ញាត​ចេញពី​មន្ទីរពេទ្យ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លទ្ធផល​នៃ​ការ​ធ្វើ​វិភាគឈាម​របស់​ជនជាតិ​កូ​ឡង់​ម្នាក់ ដែល​សង្ស័យ​ថា​មាន​ជំងឺ​ថ្មី​នោះ បាន​ចេញ​ហើយ គឺ​គាត់​មិន​មានការ​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ឡើយ ដែល​ពេល​នេះ​គាត់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​រដ្ឋបាល​ចេញ​ខេត្ត​ព្រះ​សីហ​នុ​មុន​នេះ​បាន​ឲ្យ​ដឹង​ថា ករណី​ជនជាតិ​ហូ​ឡង់…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លទ្ធផល​នៃ​ការ​ធ្វើ​វិភាគឈាម​របស់​ជនជាតិ​កូ​ឡង់​ម្នាក់ ដែល​សង្ស័យ​ថា​មាន​ជំងឺ​ថ្មី​នោះ បាន​ចេញ​ហើយ គឺ​គាត់​មិន​មានការ​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ឡើយ ដែល​ពេល​នេះ​គាត់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​រដ្ឋបាល​ចេញ​ខេត្ត​ព្រះ​សីហ​នុ​មុន​នេះ​បាន​ឲ្យ​ដឹង​ថា ករណី​ជនជាតិ​ហូ​ឡង់ ឈ្មោះ Van Der Meer ភេទ​ប្រុស អាយុ​៧០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ NT6L4CK63 ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ​នេះ ដោយសារ​លោក Van Der Meer មាន​អាការ​ក្តៅខ្លួន​ទើបត្រូវ​បាន​បញ្ជូន​មក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ​ថា អ្នកជំងឺ​មាន​អាការ​ឡើង​សំពាធ​ឈាម តែ​កំ​ដៅ​បាន​ចុះ​មក​ធម្មតា​វិញ​ហើយ ។

ប្រភព​បន្ត​ថា ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​ក៏​បាន​យក​សំណាក​របស់​អ្នកជំងឺ​ទៅ​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផង​ដែរ ជា​លទ្ធផល​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ បញ្ជាក់​ថា​លោក Van Der Meer មិន​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV)​នោះ​ទេ ពេល​នះ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​កំពុង​រៀបចំ​បែបបទ​អនុញ្ញាត​ឱ្យ​លោក Van Der Meer ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ