Instagram ជាប្រព័ន្ធសង្គមមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រប់រូបមានអារម្មណ៍ថាខ្លួនប្រៀបបានជាអ្នកជំនាញថតរូប ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនទៀតបានប្រើប្រាស់វាដើម្បីរកលុយបានរាប់លានដុល្លារ ។ អ្នកប្រើប្រាស់ទាំងនេះមានដូចជាកីឡាករល្បីៗ និងអ្នកច្នៃម៉ូដដ៏មានទេព្យកោសល្យផងដែរ ហើយខាងក្រោមនេះ គឺជាតារាដែលរកចំណូលបានច្រើនជាងគេលើ Instagram កាលពីឆ្នាំ ២០១៩ កន្លងមក៖
១. លោក គ្រីស្ទៀណូ រ៉ូណាល់ដូ (Christiano Ronaldo)៖
កីឡាករបាល់ទៀតដែលមានប្រជាប្រិយភាពស្ទើរតែគ្រប់ប្រទេសជុំវិញពិភពលោករូបនេះមាន Follower លើ Instagram ប្រមាណ ១៩៥លាននាក់ ហើយលោកអាចរកចំណូលពីប្រព័ន្ធសង្គមខាងលើបានប្រមាណ ៤៧.៨លានដុល្លារ ដោយរាល់ការផ្សាយពាណិជ្ជកម្មម្តងលើ Instagram ថ្លៃប្រមាណ ៩៧៥,០០០ដុល្លារ ។
២. លោក លីអូនែល មេស៊ី (Lionel Messi)៖
តារាបាល់ទាល់មួយរូបនេះក៏ជាតារាលើ Instagram ដែរ ដែលបានទាក់ទាញ Follower លើប្រព័ន្ធសង្គមសរុបដល់ទៅប្រមាណ ១៤០លាននាក់ ។ លោករកចំណូលពី Instagram បានប្រមាណ២៣.៣លានដុល្លារ និងអាចរកបាន ៦៤៨,០០០ដុល្លារសម្រាប់រាល់ការផ្សាយពាណិជ្ជកម្មម្តង ។
៣. កញ្ញា ខេនដល ជេនើ (Kendall Jenner)៖
តារាស្រីដែលចូលក្នុងកម្មវិធីទូរទស្សន៍ Keeping Up with the Kardashians នេះគឺជានារីវ័យក្មេងដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភព្រោះតែ Follwer ចំនួនប្រមាណ១២០លាននាក់លើ Instagram របស់ខ្លួន ។ ប្រាក់ចំណូលដែលបានពីប្រព័ន្ធសង្គមនេះមានប្រមាណ ១៥.៩លានដុល្លារ ហើយកញ្ញារកបាន ៦១១,០០០ដុល្លារសម្រាប់ការផ្សាយពាណិជ្ជកម្មម្តង ។
៤. លោក ដេវីដ បេកខេម (David Beckham)៖
រឿងជីវិតរបស់កីឡាករបាល់ទៀតមួយរូបនេះបានជំរុញទឹកចិត្តដល់មនុស្សជាច្រើនឲ្យចាប់ផ្តើមលេងបាល់ទាត់ ។ បន្ទាប់ពីចូលនិវត្តន៍និងចាកចេញពីវិស័យបាល់ទាត់ លោកនៅតែបន្តលើកទឹកចិត្តអ្នកដទៃដដែលជាពិសេសគឺ Follower ចំនួន ៦០លាននាក់របស់លោកលើ Instagram ។ លោកក៏រកចំណូលពី Instagram បានប្រមាណ ១០.៧លានដុល្លារផងដែរ ដោយយកថ្លៃផ្សាយពាណិជ្ជកម្ម ៣៥៧,០០០ដុល្លារសម្រាប់ការផ្សាយម្តង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ