ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់ដំ​គ្រាប់82​​​យក​​រំសេវ​ផ្ទុះ​កក្រើក​ដី

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖ សំឡេង​គ្រាប់​បាន​ផ្ទុះ​លាន់ឡើង​​កក្រើក​ដី និង​បណ្ដាល​ឱ្យ​បុរស​ចំណាស់​ម្នាក់​បាត់ បង់​ជីវិត​ភ្លាម​ៗ​​ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី៣០ មក​រា ស្ថិត​នៅ​ចំណុច​ភូមិ​បេង​ឃុំ​ដារ​ ស្រុក​មេមត់ ក្រោយ​កើតហេតុ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​ ក្នុង​នោះ​ក៏​មាន​ប្រភេទ​គ្រាប់​៦០ម.ម​មួយ​គ្រាប់​ទៀត…

ខេត្ត​ត្បូងឃ្មុំ​៖ សំឡេង​គ្រាប់​បាន​ផ្ទុះ​លាន់ឡើង​​កក្រើក​ដី និង​បណ្ដាល​ឱ្យ​បុរស​ចំណាស់​ម្នាក់​បាត់ បង់​ជីវិត​ភ្លាម​ៗ​​ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី៣០ មក​រា ស្ថិត​នៅ​ចំណុច​ភូមិ​បេង​ឃុំ​ដារ​ ស្រុក​មេមត់ ក្រោយ​កើតហេតុ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​ ក្នុង​នោះ​ក៏​មាន​ប្រភេទ​គ្រាប់​៦០ម.ម​មួយ​គ្រាប់​ទៀត ​ដែល​មិន​ទាន់​ផ្ទុះ​​នៅ​ឡើយ ។

ជនរងគ្រោះ​​ឈ្មោះ ទួន វុ​ិ​ត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ។ បើតាម​លោក​វរសេនីយ៍ឯក​ ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​បុរស​រងគ្រោះ​បាន​យក​គ្រាប់​៨២​ចាស់ មក​វាយ​យក​រំសេវ​នៅ​ក្រោម​ដើម​ក្រខុប​មុខ​ផ្ទះ​របស់​គាត់​នៅ​ចំណុច​ភ្នំ​បុស្ស​តា​កុក ស្ថិត​នៅ​ភូមិ​បេង​បាន​តែ​បន្តិច ​ជា​ហេតុ​បណ្ដាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក​តែ​ម្ដង​ និងបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពី​អ្នក​ជិតខាង​។

អធិការ​នគរបាល​ស្រុក​មេមត់​ប្រាប់​បន្ត​ថា​ បុរស​នេះ​ត្រូវ​បាន​បំ​បែក​គ្រាប់​ចំ​ត្រង់.​ក​និង​ជើង​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច ហើយ​បំបែក​គ្រាប់​មិន​បាន​ជះ​អំបែង​ទៅ​ប៉ះ​អ្នក​ជិតខាង​ណា​ម្នាក់ ​បណ្ដាល​ឱ្យ​រង​របួស​នោះ​ទេ​។ ​បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ដារបាន​រាយការណ៍​មក​រូប​លោក ​ហើយ​ក៏​បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ជា​បន្ទាន់នៅ​កន្លែង​កើត​ហេតុ ។

​ជាមួយ​នោះ​ សមត្ថកិច្ច​បាន​រក​ឃើញ​គ្រាប់​60mm​មួយ​គ្រាប់​ទៀត ​មិន​ទាន់​ផ្ទុះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាក​សព​។គ្រាប់​នេះ​ ជន​រង​គ្រោះ​បាន​រើស​យក​មក​ក្នុង​ព្រៃ​ជាប់​ព្រំដែន​កម្ពុជា​និង​វៀតណា​ម​ នៅ​ក្នុង​ឃុំ​ដា​ស្រុក​មេមត់ ក្នុង​ពេល​ដែល​ដើរទៅ​រក​ឃ្មុំ​ក្នុង​ព្រៃ ហើយ​បើ​តាម​ការ​សន្និដ្ឋាន​គ្រាប់​នេះ​ ទំនង​អាច​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ​។

គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​នេះ ​មន្ត្រី​ជំនាញ​បាន​ទាក់ទង​ទៅ​អង្គការ​ស៊ី​ម៉ាក់ ​ឲ្យ​មក​ទទួល​ជា​ទៅ​រក្សា ទុក ​ឬ​ក៏​យក​ទៅ​កម្ទេច​ចោល ​។​ ​សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ភ្លើង សង្គ្រាម​ជា​ច្រើន​ឆ្នាំ​ក្នុង​នោះ​មាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ត្រូវ​បាន​ជ្រុះ​រាយ​ប៉ាយ​នៅ​លើ​ដី​ និង​ក្រោម​ដី​ហើយ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​រង​របួស ពិការ​ភាព ឬ​ស្លាប់មាន​ស្ទើរ​រាល់​ឆ្នាំ​ ។

អត្ថបទសរសេរ ដោយ