ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Starbucks កម្ពុជា លុប​បំបាត់​ការ​ប្រើ​ប្រាស់​បំពង់​បឺត​ជ័រ​ដែល​ប្រើ​បាន​តែ​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ Starbucks កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នេះ​ថា គ្រប់​​សាខា​ហាង​ទាំងអស់ បាន​លុប​បំបាត់​ការ​ប្រើប្រាស់​បំពង់​បឺត​ជ័រ​ដែល​ប្រើ​បាន​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ Starbucks កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នេះ​ថា គ្រប់​​សាខា​ហាង​ទាំងអស់ បាន​លុប​បំបាត់​ការ​ប្រើប្រាស់​បំពង់​បឺត​ជ័រ​ដែល​ប្រើ​បាន​តែ​ម្តង ហើយ​បោះចោល ដោយ​ផ្តល់​ឲ្យ​អតិថិជន​នូវ​ជម្រើស​ថ្មី គឺ​បំពង់​បឺត​ធ្វើ​ពី​ក្រដាស​។ ក្រុមហ៊ុន​បាន​អនុវត្ត​គោលការណ៍​នេះ តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ មក​ម្ល៉េះ ដោយ​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្តជា​សកល​ក្នុង​ការ​លុប​បំបាត់​បំពង់​បឺត​ជ័រ​នៅ​ត្រឹម​ចុងឆ្នាំ ២០២០​។

បំពង់​បឺត​ធ្វើ​ពី​ក្រដាស ត្រូវ​បាន​ផលិត​ឡើង​ពី​ផលិតផល​ក្រដាស​ដែល​មានគុណ​ភាព​ខ្ពស់ និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ដែល​ត្រូវ​បាន​ធានា​ដោយ​ក្រុមប្រឹក្សា​គ្រប់គ្រង​ព្រៃឈើ (Forest Stewardship Council®)​។ គួរ​បញ្ជាក់​ផង​ដែរ​ថា បំពង់​បឺត​ក្រដាស​របស់​យើង មាន​ច្រើន​ប្រភេទ ទាំង​សម្រាប់​កែវ​ដាក់់​ភេសជ្ជៈ​ទំហំ​ស្តង់ដា និង​សម្រាប់​កែវ​ធំ សម្រាប់​ភេសជ្ជៈ​ប្រភេទ​ហ្វ្រា​ប​ពូ​ឈី​ណូ​។ បំពង់​បឺត​នេះ មាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​គ្រប់​សាខា​ហាង Starbucks ទាំងអស់​នៅ​កម្ពុជា​។

នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Starbucks កម្ពុជា លោក ប៉ោ លី​ម មាន​ប្រសាសន៍​ថា​៖ «Starbucks តែងតែ​ព្យាយាម​នាំ​យក​បទ​ពិសោធន៍​ដែល​ថ្មី​ក្នុង​ការ​បំពេញតម្រូវការ​អតិថិជន ដើម្បី​ឲ្យ​ពួក​គាត់​បន្ត​ក្រេប​ភេសជ្ជៈ​ដែល​គាត់​ចូល​ចិត្ត​ដោយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ហាង​របស់​យើង​»​។

លោក​បន្ថែម​ថា​៖ «​និរន្តរភាព គឺជា​ចំណុច​ចម្បង​ដែល Starbucks គិតដល់​មុនគេ ហើយ​ដៃគូ​ឆុង​កាហ្វេ​របស់​យើង​តែងតែ​លើកទឹកចិត្ត​ឲ្យ​អតិថិជន​ជាទី​ស្រលាញ់​របស់​យើង ចូលរួម​ចំណែក​ជួយ​បរិស្ថាន​ទាំងអស់​គ្នា ដោយ​ការ​ដាក់​ភេសជ្ជៈ​សម្រាប់​ទទួលទាន​ក្នុង​កែវ​របស់​ហាង​ផ្ទាល់ ក៏​ដូច​ជា​បញ្ចុះតម្លៃ​ជូន​អតិថិជន​ចំនួន ១៣០០៛ ($0.30) សម្រាប់​អ្នក​ដែល​ប្រើប្រាស់​កែវ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​សម្រាប់​ច្រក​ភេសជ្ជៈ​ទៀត​ផង​»​។

លើស​ពី​នេះ​ទៀត កាលពី​ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ ដែល​ជា​ខែ​ដែល​ក្រុមហ៊ុន Starbucks ទូ​ទាំង​សកលលោក នាំ​គ្នា​ធ្វើអំពើ​សប្បុរសធម៌​ជួយ​ដល់​សង្គម ក្រុមហ៊ុន Starbucks កម្ពុជា ដែល​មានការ​គាំទ្រ​ពី​អង្គការ Asia Foundation Cambodia បាន​រួម​គ្នា​ធ្វើ​សិក្ខាសាលា​មួយ​ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​ពី​បរិស្ថាន ទៅ​កាន់​សិស្សានុសិស្ស​ថ្នាក់បឋមសិក្សា​នៅ​ក្នុង​ខេត្តកណ្តាល ដែល​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​របស់​សិស្សានុសិស្ស​អំពី​ឥទ្ធិពល​អាក្រក់​នៃ​សម្រាម​ចំពោះ​ពួក​គេ​ផ្ទាល់ និង​សង្គម​ជាតិ​ទាំងមូល និង​ណែនាំ​ពី​ដំណោះ​ស្រាយ​​មួយ​ចំនួន​ទៅ​នឹង​បញ្ហា​នេះ​ផង​ដែរ ដែល​មាន​ដូច​ជា ចូលរួម​កាត់​បន្ថយ​ការ​បង្កើត​សម្រាម កែ​ច្នៃ​សម្រាម​ឡើង​វិញ ព្រមទាំង​ការ​ដាំ​ដើមឈើ​ទៀត​ផង​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Starbucks ជាស​កល លោក Kevin Johnson បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ២១ ខែមករា ឆ្នាំ​២០២០ នូវ​ការ​ប្តេជ្ញា​ចិត្តជា​ច្រើន​ទស​វត្ស​របស់ Starbucks ក្នុង​ការ​ក្លាយ​ខ្លួន​ជា ក្រុមហ៊ុន​ដែល​ផ្តល់​ជូន​នូវ​ធនធាន​វិជ្ជមាន​ដោយ​ការ​ធ្វើ​ជា​ចំណែក​មួយ​ជួយ​ដល់​ផែនដី ជា​ជាង​ការ​ទាញ​យក​ប្រយោជន៍​តែ​ពី​ផែនដី​។ លោក​ក៏​បាន​លើក​ឡើង​ពី គោលដៅ​បឋម​ដែល​ផ្អែក​លើ​វិទ្យាសាស្ត្រ ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន ការ​ប្រើប្រាស់​ទឹក និង​ការ​គ្រប់​គ្រង​កាក​សំណល់​ត្រឹម​ឆ្នាំ ២០៣០​។ លើស​ពី​នេះ លោក​ក៏​បាន​គូសបញ្ជាក់​នូវ​យុទ្ធសាស្ត្រ​ចំនួន ៥ ដែល​ក្រុមហ៊ុន​បាន​កំណត់ ដើម្បី​សម្រេច​បាន​ផង​ដែរ​។

Starbucks លើកទឹកចិត្ត​ឲ្យ​អ្នក​ទាំងអស់​គ្នា​ស្វែង​យល់​បន្ថែម​ពី​បញ្ហា​នេះ ដោយ​ចូល​ទៅ​កាន់​គេហទំព័រ http://stories.starbucks.com/stories/sustainability

អំពី Starbucks ៖
ចាប់តាំងពី​ឆ្នាំ ១៩៧១ ក្រុមហ៊ុន Starbucks Coffee បាន​ប្តេជ្ញា​ចិត្តរក​ប្រភព និង​លីង​គ្រាប់​កាហ្វេ​អា​រ៉ា​ប៊ី​កា ដែល​មានគុណ​ភាព​ខ្ពស់​។ សព្វ​ថ្ងៃនេះ ដោយ​មាន​ហាង​ទូ​ទាំង​ពិភពលោក​ជាង ៣,០០០០ សាខា ក្រុមហ៊ុន​គឺជា​អ្នកលក់ និង​ចែកចាយ​កាហ្វេ​ដែល​មានគុណ​ភាព​ខ្ពស់​ពិសេស​ជុំវិញ​ពិភពលោក​។

តាម​រយៈ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​ចំពោះ​ភាពល្អ​ឥត​ខ្ចោះ និង​គោលការណ៍​ណែនាំ​របស់​យើង យើង​នាំ​មក​នូវ​បទ​ពិសោធន៍​ដ៏​ពិសេស​របស់ Starbucks ទៅ​ឲ្យ​អតិថិជន​គ្រប់​គ្នា​តាម​កែវ​កាហ្វេ​នីមួយ​ៗ​។ ដើម្បី​ចូលរួម​ទទួលយក​បទ​ពិសោធន៍​នេះ សូម​មក​កាន់​ហាង​របស់​យើង​ផ្ទាល់ ឬ​ស្វែងរក​នៅ​លើ​វេ​ប​សាយ Starbucks.com និង Starbucks Stories ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ