ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុន ណា​រ៉ា ថា ស្នេហា​លោក​​លឿន​ដូច​រន្ទះ ស្រឡាញ់​គ្នា​មិន​ដល់​​១​ឆ្នាំ​ផង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជុន ណា​រ៉ា តារា​សម្តែង​ដែល​សាង​ស្នាដៃ​ច្រើន​រឿង ជា​ពិសេស​រឿង​ភាគ​ខ្មែរ បាន​ធ្វើ​ឱ្យ​គេឯង​ស្រឡាំងកាំង ព្រោះតែ​សុខ​ៗ​ស្រាប់តែ​រៀប​ការ​យក​ចំណង​៥​ប្រការ​យ៉ាង​ព្រងើយ​។ យ៉ាងណា បាន​ប្តី​រាង​សង្ហារ…

រាជធានី​ភ្នំពេញ ៖ លោក​ជុន ណា​រ៉ា តារា​សម្តែង​ដែល​សាង​ស្នាដៃ​ច្រើន​រឿង ជា​ពិសេស​រឿង​ភាគ​ខ្មែរ បាន​ធ្វើ​ឱ្យ​គេឯង​ស្រឡាំងកាំង ព្រោះតែ​សុខ​ៗ​ស្រាប់តែ​រៀប​ការ​យក​ចំណង​៥​ប្រការ​យ៉ាង​ព្រងើយ​។ យ៉ាងណា បាន​ប្តី​រាង​សង្ហារ ប្រពន្ធ​មិន​ចង់ឱ្យ​លោក​ប្រឡូក​សិល្បៈ​នោះ​ទេ​។ ប៉ុន្តែ​តារា​ប្រុស​រូប​នេះ បាន​ទទូច​សុំ​ចិត្ត​ភរិយា​ដើរ​តាម​គន្លង​ដែល​ខ្លួន​ពេញចិត្ត​។

ដោយ​សេចក្តី​ព្យាយាម​ជាមួយ​និស្ស័យ​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ​នោះ តារា​សម្តែង ជុន ណា​រ៉ា ពិតជា​មិន​អាច​ធ្វើ​ចិត្ត​លះបង់​បាន​នោះ​ទេ ដែល​សុខ​ៗ​ផ្តាច់​ចេញពី​ទីលាន​ចាស់​។ លោក​បាន​សាង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែល​សុខ​ៗ​ចូល​រោងការ សូ​ម្បី​តែ​មិត្ត​ជិតដិត​ស្ទើរតែ​មិន​ជឿ ព្រោះ​មិន​ដែល​បង្ហើប​សោះ​ថា លោក​មាន​នារី​នៅ​ក្នុង​បេះដូង សូ​ម្បី​បណ្តើរ​តាម​កម្មវិធី​ក៏​មិនឃើញ​នាំ​មក​ដែរ​។

តារា​សាង​ស្នាដៃ​រឿង​ច្រើន​គួរសម​រូប​នេះ បាន​ឆ្លើយ​ថា លោក​រៀប​ការ​តាំងពី​ដើមឆ្នាំ​២០២០ ថ្មី​ៗ​នេះ​ទេ​។ ស្នេហា​យើង​ពិតជា​លឿន​ដូច​រន្ទះ ព្រោះ​ស្រឡាញ់​គ្នា មិន​ដល់​១​ឆ្នាំ​ផង ក៏​រៀប​ការ​តាម​ច្បាប់​តែ​ម្តង​។

លោក​ថា ភរិយា ចិត្ត​គាត់​មិន​ចង់ឱ្យ​ប្រឡូក​សិល្បៈ​ទៀត​ទេ ដោយ​ចង់ឱ្យ​ងាកខ្លួន​រកស៊ី​មុខរបរ​ផ្សេង​។ ហេតុតែ​ចិត្ត​ស្រឡាញ់ ទើប​ចេះ​តែ​សម្រួល​ជាមួយ​គាត់​។ ម្យ៉ាង​បើ​យើង​មាន​ប្រពន្ធ ក៏​ត្រូវ​ដឹង​អ្វី​ដែល​ល្អ ឬ​មិនល្អ ធ្វើ​អ្វី​ត្រូវ​ចេះ​គិត​ប្រពន្ធ​ដែរ​។ ណាមួយ​សិល្បៈ​ក៏​អាច​រក​ប្រាក់​កម្រៃ​បាន​ខ្លះ​ដែរ យក​មក​ផ្សំ​ជាមួយ​មុខរបរ​ខាងក្រៅ ទាន់​គេ​ត្រូវការ​យើង​ត្រូវ​ប្រមូល​ឱ្យ ហើយ​តែ​ម្តង​ទៅ។

ដូចនេះ​ហើយ​លោក​ត្រៀម​ថត​ឡើង​វិញ ហើយ​ត្រៀម​ចម្រៀង​ថ្មី​ៗ​ច្រៀង​បង្ហោះ​តាម​បណ្តាញ​សង្គម​។ ចំណែក​កូនចៅ បើ​មាន​ពេល​ណា​យក​ទុកជា​ចំណងដៃ​មើលថែ​ឱ្យ​ល្អ មិន​ពន្យា​ពេល​នោះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ