ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​បាត់​! ទើបតែ​ធ្វើ​សកម្មភាព​បាន​សម្រេច ជួប​សមត្ថកិច្ច​ភ្លែត អស់​លក្ខណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ស្ត្រី​ជនជាតិ​បរទេស​​ម្នាក់​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជាមួយ​មិត្តភក្តិ​មួយ​ក្រុម​ដោយ​មិន​បាន​ប្រយ័ត្ន ក៏​លេចមុខ​ជន​សង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ស្តុ​ប​ពី​ស៊េរី​2020 ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បាន​សម្រេច ប៉ុន្តែ​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​បាន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​និង​30​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ស្ត្រី​ជនជាតិ​បរទេស​​ម្នាក់​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជាមួយ​មិត្តភក្តិ​មួយ​ក្រុម​ដោយ​មិន​បាន​ប្រយ័ត្ន ក៏​លេចមុខ​ជន​សង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ស្តុ​ប​ពី​ស៊េរី​2020 ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បាន​សម្រេច ប៉ុន្តែ​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​បាន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​និង​30​នាទី​យប់ ថ្ងៃ​ទី​22 ខែមករា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ R6 នៅ​ចំណុច​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ពូន សុធី ភេទ​ប្រុស អាយុ​17​ឆ្នាំ មាន​មុខ​របរ​បើករថយន្ត​ដឹក​សិស្ស ស្នាក់​នៅ​ខណ្ឌ​សែ​សុខ និង​ឈ្មោះ​ហែម ចំរើន ភេទ​ប្រុស អាយុ​17​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នង​ការ​​រាជធានី​ភ្នំពេញ​បាន​ល្បាត​នៅ​ម្តុំ​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មក​រា ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ក៏​ឃើញ​ជន​រង​គ្រោះជា​ស្ត្រី​ជនជាតិ​បរទេស​ដើរ​មួយ​ក្រុម​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ខ្មៅ ស៊េរី​2020 ពាក់​ស្លាក​លេខ​ភ្នំពេញ 1IB5580 បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​ដែល​កំពុង​តែ​ដើរ​នោះ​បាន​សម្រេច​ហើយ​បើក​រត់គេច​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ជនសង្ស័យ​ទាំង​២​នាក់​សំណាងអាក្រក់ ក៏​ជួបនឹង​កម្លាំង​ល្បាត​ព្រហ្ម​ទណ្ឌ​​កំរិត​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ក៏​ធ្វើការ​ប្រដេញ​ពី​ចំណុច​កើតហេតុ​ខាងលើ រហូត​ទៅ​ក្នុង​ផ្លូវ​រ៉ារ​ទះ​ភ្លើង​បឹង​កក់​ក្តាន់​ពី ហើយ​ក៏​ត្រូវ​ឃាត់​ទាំង​២​នាក់​តែ​ម្តង យក​ទៅ​សួរនាំ​នៅ​ការិយា​ល័យ​ព្រហ្ម​កំរិត​ស្រាល​។ ហើយ​ជនសង្ស័យ​ខាងលើ​នេះ ក៏​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ពិតមែន ចំណែកឯ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​ធ្វើការ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ទៅ​​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ