ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិតជា​អ្វី? ​លើ​កម្មករ​ខ្វៃ​ជ្រូក​ម្នាក់​នេះ ខណៈ​សមត្ថកិច្ច​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្មករ​ខ្វៃ​ជ្រូក​ម្នាក់​បានបង់ជីវិត​ហើយត្រូវគេប្រទះឃើញ​ នៅ​​​ក្បែរ​ជណ្ដើរ ដែល​មាន​ស្នាម​របួស​ក្បាល​ផង កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៤ មក​រា នៅ​កន្លែង​ខ្វៃ​ជ្រូក​មួយ​កន្លែង នៅ​ក្នុងភូមិ​ចំការ​សំរោង​១…

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្មករ​ខ្វៃ​ជ្រូក​ម្នាក់​បានបង់ជីវិត​ហើយត្រូវគេប្រទះឃើញ​ នៅ​​​ក្បែរ​ជណ្ដើរ ដែល​មាន​ស្នាម​របួស​ក្បាល​ផង កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៤ មក​រា នៅ​កន្លែង​ខ្វៃ​ជ្រូក​មួយ​កន្លែង នៅ​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង តែ​សមត្ថកិច្ច​ហាក់​មិន​ទាន់​ហ៊ាន​វាយតម្លៃ​បែប​ណា​នៅឡើយ​ទេ​។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​រិ​ទ្ធ ហ្វី​ណា ភេទប្រុស​ អាយុ​៣៨​ឆ្នាំ ជា​កម្មករ​ខ្វៃ​ជ្រូក ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ​។ មន្ត្រី​បាន​និយាយ​ថា ជន​រង​គ្រោះ​ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ​គ្នា ប្រទះ​ឃើញ​ដំបូង​ដេក​ស្ដូកស្ដឹង​នៅ​ក្នុង​ក្បែរ​ជណ្ដើរថ្ម នៅ​ក្នុងផ្ទះ​ដែល​ជោគ​ជាំ​ទៅ​ដោយ​ឈាម តែ​នៅ​មាន​ដង្ហើម លុះ​បន្តិច​ ក្រោយមក​គាត់​ក៏​ដាច់ខ្យល់​​​ភ្លាម​ៗ​ដែរ​។

បើ​តាម​សាក្សី​បាន​ផ្ដល់​ព័​ត៌មាន​បឋម​ដល់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​បន្តិច ជន​រង​គ្រោះ​បាន​ពោល​ថា មិនសូវ​ស្រួល​ខ្លួន ហើយ​ពេល​នោះ​អ្នក​នៅ​ជាមួយ ក៏​បាន​កោសខ្យល់​ឲ្យ​តែ​ទើប​កោស​បាន​បន្តិច ក៏​ឈប់​វិញ​។ ប្រភព​ដដែល​បាន​និយាយ​ទៀត​ថា ក្រោយ​ពី​កោសខ្យល់ គាត់​បាន​សម្ងំ​ដេក​នៅ​លើ​ផ្ទះ​ម្នាក់ឯង ប៉ុន្តែ​បន្តិច​ក្រោយ មក​ពេល​គេ​ដើរ​ចូល​ទៅ​វិញ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្ដូ​កនៅ​ក្បែរ​ជណ្ដើរ​​មានឈាម និង​មាន​ស្នាម​របួស​ក្បាល​ផង ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ​។ បើ​តាម​សាក្សី​ដដែល​បាន​បញ្ជាក់​ថា ពេល​នោះ​ជន​រង​គ្រោះ​នៅមានដង្ហើម ហើយ​គេ​ក៏​លើក​ចេញ​មក​ក្រៅ ដើម្បី​ជួយ​សង្គ្រោះ តែ​គាត់​បាន​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

លោក​ឧត្តម​សេនី​យ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសា​ស​ន៍ថា បើ​តាម​ការ​ពិនិត្យ​ជាបឋម ជន​រង​គ្រោះ​មាន​ស្នាម​របួសធ្ងន់​លើ​ចិញ្ចើម​ខាងស្ដាំ តែ​យើង​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​មន្ត្រី​ផ្នែក​កោសល្យវិច័យ​កំពុងធ្វើការ​ពិនិត្យ​នៅឡើយ​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ជាមួយ​និង​ការ​ត្រូ​ត​ពិនិត្យ​នេះ មន្ត្រី​ជំនាញ​ក៏​កំពុង​សាកសួរ​មនុស្ស​មួយ​ចំនួន​ផង​ដែរ ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​។ ប៉ុន្តែ​យើង​នឹង​ដឹង​មូលហេតុ ក្រោយ​ពេល​មន្ត្រី​ជំនាញ​ពិនិត្យ និង​វាយតំលៃ​ ៕ ​

អត្ថបទសរសេរ ដោយ