សូមកុំមានទៀត !
- ភ្នំពេញ
បណ្តាឆ្នាំកន្លងទៅ…រឿងតូច រឿងធំទាំងឡាយ ដែលកើតមានក្នុងសង្គម…ទាល់តែតេជោសែន នាយករដ្ឋមន្ត្រីស្រែក…ទើបមន្ត្រីដែលទទួលបន្ទុក…ពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ក្រសួង…ស្ទុះហក់ទៅចាត់ការ ធ្វើដូចប្រឹងណាស់…កម្រឃើញមន្ត្រីយកអំណាចតាមមុខព្រួញរបស់ខ្លួនចាត់ការឡើយ ។
ដល់អីចឹងពេកទៅ…គណបក្សប្រឆាំងទាំងឡាយ…ទាំងអ្នកមាត់ដាច…ទាំងអ្នកមាត់មិនដាច…បានឱ្យនិយមន័យថា…អំណាចបានប្រមូលផ្តុំមូលទៅលើតែម្នាក់…គេចោមចោទតេជោសែនប្រមូលផ្តុំអំណាចឡើងមូលដូចបាល់ ។
ក្រុមអ្នកវិភាគសង្គម…មិនចង់ឮពាក្យចោទថា…អំណាចប្រមូលផ្តុំតែលើនាយករដ្ឋមន្ត្រីបែបនេះទេ…ចង់ឃើញស្ថាប័នជំនាញនានា…ឬហៅថាអំណាចថ្នាក់ជាតិ…ចេះប្រើអំណាចរបស់ខ្លួនផង…កុំចាំនាយករដ្ឋមន្ត្រីស្រែកទើបម្នាក់ៗស្ទុះស្ទើរបាក់កបែបនេះ…ហាក់បីដូចរុញនាយករដ្ឋមន្ត្រីឱ្យបាត់បង់អស់ថាមពល និងកិត្តិយសជាតិ ដឹកនាំសង្គម ។
ឆ្នាំ២០២០ហើយ…សូមឈប់ឱ្យមានពាក្យថា…អំណាចមូលដូចបាល់…អំណាចនៅលើបុគ្គលម្នាក់ ។ ប្រសិនបើនៅមានទៀត…សូមដកមន្ត្រីមុខការគ្រវែងចោលទៅ…កុំឱ្យមានស្ទក់ដូចមុនឆ្នាំ២០២០…ប្រសិនធ្វើបានពិតជាល្អណាស់ ។ ប៉ុន្តែប្រសិនបើនៅមានទៀត…សូមទុកជាគំរូ…ហេ ! ហេ !

ចែករំលែកព័តមាននេះ