ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ផ្ទះ​ថ្មី​របស់​នាយ​ចឺម លើ​១០​​ម៉ឺន​ដុល្លា​រ​ឯណោះ​ជូន​អ្នក​មាន​គុណ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់​ស្ពឺ ៖ នរណា​មិន​ស្គាល់​អតីត​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព ជា​ពិសេស​មាន​សម្រែក​​បាន​ខ្ពស់​ក្នុង​បទ​ចម្រៀង គឺ​នាយ ចឺម ដែល​កំពុង​តែ​ល្បីល្បាញ​ទាំង​វ័យក្មេង​។ ថ្វី​ត្បិត​តែ​ឈាន​ជើង​ចូល​សិល្បៈ​មិន​បាន​ប៉ុន្មាន​ផង លោក​អាច​រក​ចំណូល​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រហូត​សាងសង់​ផ្ទះ​វីឡា​ធំ​ថ្មី​ជូន​អ្នក​មានគុណ…

ខេត្ត​កំពង់​ស្ពឺ ៖ នរណា​មិន​ស្គាល់​អតីត​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព ជា​ពិសេស​មាន​សម្រែក​​បាន​ខ្ពស់​ក្នុង​បទ​ចម្រៀង គឺ​នាយ ចឺម ដែល​កំពុង​តែ​ល្បីល្បាញ​ទាំង​វ័យក្មេង​។ ថ្វី​ត្បិត​តែ​ឈាន​ជើង​ចូល​សិល្បៈ​មិន​បាន​ប៉ុន្មាន​ផង លោក​អាច​រក​ចំណូល​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រហូត​សាងសង់​ផ្ទះ​វីឡា​ធំ​ថ្មី​ជូន​អ្នក​មានគុណ និង​ទើបតែ​រៀបចំ​ធ្វើ​ពិធី​ឡើងផ្ទះ​យ៉ាង​ធំដុំ កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ នេះ​។

វីឡា​ធំ​ថ្មី​ដ៏​ប្រណីត​ត្រូវ​បាន​ពន្លក​ថ្មី​វ័យក្មេង​លោក សុខ មេ​សា ហៅ នាយ​ចឺម សាងសង់​ឡើង​សម្រាប់​តបស្នង​សងគុណ​ជូន​លោកឪពុក​អ្នក​ម្ដាយ ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ត្រាច​កុះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​ជាទី​កំណើត​របស់​លោក​។ បន្ទាប់​ពី​លេច​ចេញ​ជា​រូបរាង​ជា​ស្ថាពរ លោក​ក៏​បាន​ជ្រើស​យក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ ធ្វើ​ពិធីសូត្រមន្ត និង​ជប់លៀង​ឡើង​គេហ​ដ្ឋាន​ថ្មី ដើម្បី​ប្រគល់​ជូន​ឪពុក​ម្ដាយ​របស់​លោក​ក្នុង​ថ្ងៃ​តែ​១​ផ្ទាល់​តែ​ម្ដង ដែល​ធ្វើ​ឡើង​ដល់​ទៅ​១៥០​តុ​ឯណោះ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ភ្ញៀវ​កិត្តិយស​ដែល​លោក​បាន​អញ្ជើញ​ភាគច្រើន​ជា​សិល្បករ​ទាំង​ចាស់ និង​ថ្មី​ល្បី​ៗ បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ ព្រមទាំង​សាច់ញាតិ​ក្រុម​គ្រួសារ​ទាំង​ជិត និង​ឆ្ងាយ​របស់​លោក​ផ្ទាល់​តែ​ម្ដង​។

លោក​បង្ហើប​ថា ផ្ទះ​ថ្មី​នេះ លោក​បាន​ចំណាយ​ថវិកា​ទៅ​លើ​ការ​សាងសង់ និង​សម្ភារៈ​ផ្សេង​ៗ គឺ​លើ ១០ ម៉ឺន​ដុល្លា​ឯណោះ​។ ដែល​ជា​ថវិការ​របស់​លោក​ផ្ទាល់​បាន​មក​ពី​សិល្បៈ និង​មួយ​ផ្នែក​ទៀត លោក​ក៏​បង់​រំ​លោះ​ជាមួយនឹង​ធនាគារ​ខ្លះ​ដែរ ដើម្បី​ឱ្យ​បាន​រួចរាល់​ឆាប់រហ័ស​។

លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​ទាំង​ជិត​ទាំង​ឆ្ងាយ​ដែល​បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កកកុញ រហូត​សឹង​គ្មាន​កន្លែង​ទទួល​ត្រឹមត្រូវ​។ មតិ​តារា​សិល្បៈ​ភាគច្រើន​ដែល​បាន​ចូលរួម​បាន​សម្ដែង​​ការ​រីករាយ និង​កោតសរសើរ​ដល់​នាយ​ចឺម ជា​ខ្លាំង​។ ទោះបី​លោក​មាន​វ័យក្មេង​ក៏​ពិតមែន​ក្ដី ប៉ុន្តែ​សមត្ថភាព​របស់​លោក​អាច​រក​ចំណូល​បាន​ច្រើន​មិនធម្មតា ពិសេស​នោះ​គឺ​លោក​ចេះ​មាន​គំនិត​ទុកដាក់​លុយកាក់ និង​ចេះ​គិតគូរ​ដល់​អ្នក​មានគុណ​។

អ្នកសិល្បៈ​រៀមច្បង​ជា​ច្រើន​បាន​ចាត់​ទុក​នាយ​ចឺម គឺជា​គម្រូ​ដ៏​ល្អ គួរ​ឱ្យ​យកតម្រាប់​តាម ពីព្រោះ​ថា កម្រ​មាន​តារា​វ័យក្មេង​ណា​មាន​ម​ហិ​ច្ច​តា​ខ្ពស់​ដូច​លោក​នោះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ