ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្តី​២០​ឆ្នាំ​ហើយ​បាន​បញ្ចប់​ម្សិលមិញ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ការ​ចុះ​អនុវត្ត​សាលដីការ​រុះរើ​ផ្ទះ​ឈើ​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​ដែល​បាន​ប្តឹងប្តល់​គ្នា​ចម្រូងចម្រាស់​មាន​រយៈពេលជាង​២០​ឆ្នាំទៅ​ហើយ​​នោះ​គឺ​ត្រូវ​អាជ្ញាធរ​ចុះ​អនុវត្ត​សម្រេច​បានជា​ស្ថាពរ​បើ​ទោះបីជា​មាន ការ​រារាំង​ពី​ម្ចាស់​លំនៅ​ឋាន​ដែល​ប៉ុនប៉ង​ប្រើ​ហិង្សា​យ៉ាង​ចាស់ដៃ​បែប​ណា​ក្តី ។ ភាព​តានតឹង​រវាង​ម្ចាស់​លំនៅ​ឋាន​ជា​ភាគី​ចុង​បណ្តឹង​ប្រដាប់​ដោយ​ដប​សាំង ទឹក​អាស៊ី​ដ កាំបិត…

ខេត្តក្រចេះ ៖ ការ​ចុះ​អនុវត្ត​សាលដីការ​រុះរើ​ផ្ទះ​ឈើ​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​ដែល​បាន​ប្តឹងប្តល់​គ្នា​ចម្រូងចម្រាស់​មាន​រយៈពេលជាង​២០​ឆ្នាំទៅ​ហើយ​​នោះ​គឺ​ត្រូវ​អាជ្ញាធរ​ចុះ​អនុវត្ត​សម្រេច​បានជា​ស្ថាពរ​បើ​ទោះបីជា​មាន ការ​រារាំង​ពី​ម្ចាស់​លំនៅ​ឋាន​ដែល​ប៉ុនប៉ង​ប្រើ​ហិង្សា​យ៉ាង​ចាស់ដៃ​បែប​ណា​ក្តី ។

ភាព​តានតឹង​រវាង​ម្ចាស់​លំនៅ​ឋាន​ជា​ភាគី​ចុង​បណ្តឹង​ប្រដាប់​ដោយ​ដប​សាំង ទឹក​អាស៊ី​ដ កាំបិត និង​កន្ត្រៃ កាំបិត និង​ពូថៅ ដែល​មាន​រៀបចំ​សម្រាប់​រារាំង​មក​លើ អាជ្ញាធរ និង​ក្រុម​សមត្ថកិច្ច​ដែល​បាន​ចុះ​អនុវត្ត​សាលដីការ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ពេល ចុះ​អនុវត្ត​សាលដីការ​ក៏​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ខណៈ​លំនៅ​ឋាន​ឈើ​មួយ​ខ្នង​ដែល សង់​នៅ​លើ​ដី​ទំនាស់​មាន​ទំហំ​១៥​គុណ​២៤​មែ​ត្រ មា​នទី​តាំងនៅ​ភូមិ​អូរ​ឬ​ស្សី​១ សង្កាត់ អូរ​ឬ​ស្សី ក្រុង​ក្រចេះ គឺ​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ធ្វើការ​រុះរើ​បានជា​ស្ថាពរ​ទោះបី​អ្នក​ចាញ់​រារាំង​យ៉ាងណា​ក៏​ដោយ ។

មន្ត្រី​អ្នក​ចុះ​អនុវត្ត​បាន​ឲ្យ​ដឹង​ថា ការ​ប្តឹងប្តល់​ក្នុង​លើ​ទំនាស់​ដី​មួយ​នេះ​បាន​កើត​មាន រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​តែ​ក៏​នៅ​មិន​ទាន់​ដាច់ស្រេច​ពោល​គឺ​ចាប់ផ្តើម​តាំងពី ឆ្នាំ​១៩៩៧​មក ។ ហើយ​ការ​ប្តឹងប្តល់​គ្នា​រវាង​ភាគី​ដើមបណ្តឹង​ឈ្មោះ សារ ជាង អាយុ​៤៧​ឆ្នាំ ជាដើម​បណ្តឹង​ដែល​អះអាង​ថា ជា​ម្ចាស់​ដី​ឡូ​តិ៍​មួយ​កន្លែង​នេះ​បាន​ប្តឹង​ទៅ​ឈ្មោះ ជា សុ​ន អាយុ​៤៦​ឆ្នាំ ដែល​រង​ការ​ចោទ​ថា បាន​សុំ​ជួល​ដី​មួយ​កន្លែង​នេះ​សម្រាប់​ធ្វើ​ពាង​លក់​តែ​មិន ព្រម​ប្រគល់​ដី​ឲ្យ​វិញ ។ ហើយ​ក៏​មាន​ចេតនា​ចង់​យក​ដី​ឡូ​តិ៍​មួយ​នេះ​ធ្វើ​ជា​កម្ម​សិទ្ធ​ទើប ឈាន​ឲ្យ​មានការ​ប្តឹងប្តល់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​ឈាន​ឲ្យ​មានការ​ចេញ សាលក្រម​ស្ថាពរ​សម្រេច​ឲ្យ​ភាគី​ដើមបណ្តឹង​ឈ្នះក្តី​ពី​តុលាការ​កំពូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ