ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ២ខ្នងនិង​ឡានឡិចស៊ីសកំពុងក្លាយ​ជា​​ចំណី​​ភ្លើង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រា​យ​ករ​ណ៍​បឋម​ឱ្យ​ដឹង​ថា ខណៈ​កំពុង​អគ្គិភ័យ​​លេប​​ត្របាក់​ផ្ទះ​ចំនួន​​២​​ខ្នង ដែល​មួយខ្នងភ្លើង​​ឆេះ​​អស់​ទាំងស្រុង និង​មួយខ្នង​ទៀតភ្លើង​តែ​ឆេះត្របាញ់​​​ដោយ​ក្នុងផ្ទះ​​មានចត​​រថយន្ត​ម៉ាក ​ឡិ​ស​ស៊ី​ស​មួយ​គ្រឿង​ផង​ដែរ កើត​ឡើង​នា​រសៀល​ថ្ងៃ​ទី​១១ ធ្នូ នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រា​យ​ករ​ណ៍​បឋម​ឱ្យ​ដឹង​ថា ខណៈ​កំពុង​អគ្គិភ័យ​​លេប​​ត្របាក់​ផ្ទះ​ចំនួន​​២​​ខ្នង ដែល​មួយខ្នងភ្លើង​​ឆេះ​​អស់​ទាំងស្រុង និង​មួយខ្នង​ទៀតភ្លើង​តែ​ឆេះត្របាញ់​​​ដោយ​ក្នុងផ្ទះ​​មានចត​​រថយន្ត​ម៉ាក
​ឡិ​ស​ស៊ី​ស​មួយ​គ្រឿង​ផង​ដែរ កើត​ឡើង​នា​រសៀល​ថ្ងៃ​ទី​១១ ធ្នូ នេះ ស្ថិត​នៅបណ្តោយ​​មហាវិថី​បណ្ឌិត​ម៉ុង
​ប្ញ​ទ្ធី ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ទោះបីជា​យ៉ាងណា មូលហេតុ​គេ​នៅ​មិន​ទាន់​ដឹង​​នោះ​ទេ ខណៈ​ដែល​​មាន​​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​​គ្រឿង​បាន​និង​ចុះ​បាញ់​ទប់ស្កាត់​ហើយ​ ។ ផ្ទះឆេះ​មួយ​ខ្ន​ងដែល​​មាន​ចត​​រថយន្ត​ឡិ​ស​ស៊ី​ស​​ខាងក្នុងនោះ​ ត្រូវ​បាន​ភ្លើង​ឆេះ​​ទាំង​រថយន្ត​នោះ​ និង​រាលដាល​ដល់​គំនរ​អំបោះ​ដែល​គេ​ស្តុកទុក​​ក្នុងផ្ទះ​ទៀត ។

ប្រភពជំហានដំបូង​ថា​ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ គឺជាផ្ទះ​​​កាត់ដេ​រ ។ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​ចុះ​អន្តរាគមន៍​យ៉ាង​សស្រាក់សស្រាំ ។

គិតមកត្រឹមវេលាម៉ោង​០២ និង​២៥នាទី​រសៀល​ថ្ងៃដដែល ភ្លើងបានរលត់ទៅ​​វិញ​អស់​ទាំងស្រុង ខណៈ​បានប្រើ​រថយន្ត​​បាញ់​ពន្លត់​សរុប​អស់​ចំនួន៥គ្រឿង ​។ ​ទាក់ទិន​ករណីឆេះនេះ ត្រូវបាននគរបាល​អះអាងថា គឺ​បណ្តាល​មកទុស្សេខ្សែភ្លើង ដែលឆេះ​ចេញ​ផ្ទះ​ឈើ​មួយកន្លែង​ មានម្ចាស់​ឈ្មោះ​វ៉ាន់​ រិទ្ធី រួចភ្លើង​បាន​ឆេះ​រាលដាល​ដល់ផ្ទះមួយ​ទៀត​ដែលជា​​​ឃ្លាំង​ស្តុកអំបោះ ​និង​មាន​រថយន្ត​ឡិចស៊ី​សខាងលើចត​​ក្នុង​ផ្ទះនោះ ។

អត្ថបទសរសេរ ដោយ