ប្អូនប្រុស ចាន់ សុបញ្ញា បានក្លាយជាបេក្ខជនដ៏លេចធ្លោមួយរូប បើទោះបីជារូបគេមានវ័យក្មេងអាយុត្រឹមតែ ១៤ ឆ្នាំមែនពិត ប៉ុន្តែមានសំឡេងមិនធម្មតានោះទេ រហូតបានឆ្លងវគ្គជម្រុះសំខាន់ៗក្នុងសប្តាហ៍កន្លងមកដែលក្នុងនោះមានដូចជាវគ្គ៖ The Judge Audition, Bootcamp និងវគ្គ The Six Chairs Challenge ក្នុងចំណោមបេក្ខជនដែលពោរពេញដោយទេពកោសល្យជាច្រើននាក់ផ្សេងទៀត ។
កម្មវិធីកម្សាន្តលំដាប់ពិភពលោកបែបប្រកួតប្រជែងសមត្ថភាពច្រៀង X-Factor Cambodia ដែលឧបត្ថម្ភផ្តាច់មុខដំបូងគេបង្អស់ដោយភេសជ្ជៈប៉ូវកម្លាំង វើក បានបើកឱកាសដល់ប្រជាពលរដ្ឋទូទាំងខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា អាចដាក់ពាក្យចូលរួមប្រកួតប្រជែងបានគ្រប់ៗគ្នា ។
នៅក្នុងវគ្គបន្ទាប់ គឺវគ្គ The Judge House ប្អូនប្រុស សុបញ្ញា នឹងធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខជនខ្លាំងៗដទៃទៀត ។ ដូច្នេះសូមរង់ចាំមើលថាតើប្អូនប្រុសដែលមកពីខេត្តកំពង់ចាមរូបនេះនឹងមានជោគវាសនាបែបណា? តើរូបគេនឹងបង្ហាញអារម្មណ៍ក្ដុកក្ដួលនៅចំពោះមុខគណៈកម្មការដែរ ឬទេពេលប្រកាសលទ្ធផល?
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ