ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ឈាមរាវ​ចាប់​នាង​មិន​គ្រប់ទឹក​រំលោ.ភ​ប្ដឹង​ទារ​២.០០០​ដុល្លារ

14 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ នាង​ក្រមុំ​មិន​គ្រប់ទឹក អាយុ​២២​ឆ្នាំ​ម្នាក់ រស់នៅ​ឃុំ​ស្វាយ​ទាប ស្រុកចំការលើ ត្រូវ​បាន​យុវជន​ឈាមរាវ​២​នាក់​រស់ នៅ​ក្នុង​ឃុំ​ជាមួយ​គ្នាព្រួត​ចាប់រំលោ.ភ​សេពសន្ថវៈ​កាលពី​វេលា​ម៉ោង​៧​ យប់ថ្ងៃ​ទី​៣០ មីនា ២០១០​។ ទោះបីជា​បែប​ណារយៈពេល៣​ថ្ងៃ​ក្រោយមក ជនសង្ស័យ​ម្នាក់​ត្រូវ​បានប៉ូលិស​ស្រាវជ្រាវ​ចាប់ខ្លួន​បញ្ជូន​មក​ កាន់សាលាដំបូង​ខេត្ដ ។

ខេត្ដកំពង់ចាម ៖ នាង​ក្រមុំ​មិន​គ្រប់ទឹក អាយុ​២២​ឆ្នាំ​ម្នាក់ រស់នៅ​ឃុំ​ស្វាយ​ទាប ស្រុកចំការលើ ត្រូវ​បាន​យុវជន​ឈាមរាវ​២​នាក់​រស់ នៅ​ក្នុង​ឃុំ​ជាមួយ​គ្នាព្រួត​ចាប់រំលោភ​សេពសន្ថវៈ​កាលពី​វេលា​ម៉ោង​៧​យប់ថ្ងៃ​ទី​៣០ មីនា ២០១០​។ ទោះបីជា​បែប​ណារយៈពេល៣​ថ្ងៃ​ក្រោយមក ជនសង្ស័យ​ម្នាក់​ត្រូវ​បានប៉ូលិស​ស្រាវជ្រាវ​ចាប់ខ្លួន​បញ្ជូន​មក​កាន់សាលាដំបូង​ខេត្ដ ។

លោក​អនុសេនីយ៍ឯក អ៊ិ​ត ដា​រ៉ា អធិការ ប៉ូលិស​ស្រុក​ចំការលើបានឱ្យ​ដឹង​ថា ដោយឪពុក​ម្ដាយ​របស់​នារី​រង​គ្រោះ​ជាប់​មានធុរៈទៅ​រាជធានី​ភ្នំពេញ​នោះ បានឱ្យ​កូនស្រី​នោះ នៅ​ចាំផ្ទះ​ជាមួយនឹង​ក្មួយ​ប្រុស​ម្នាក់​អាយុ​១៧​ឆ្នាំ ។ លោក​អធិការ​បន្ដ​ថា លុះ​នៅ​វេលា ម៉ោង​ខាងលើ​ពេល​នាង​ចុះ​មក​ដងទឹក​អណ្ដូងនៅ​ក្បែរ​ផ្ទះ ស្រាប់តែ​មាន​ជន​ឈាមរាវ​២នាក់ ម្នាក់​ឈ្មោះ​អឿ​ន វុ​ត្ថា អាយុ​២២​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ​សន ឌី អាយុ​២២​ឆ្នាំ បាន មក​ចាប់រំលោភ​នាង​ទាំង​កំរោល​រហូត​បានសំរេច​ម្នាក់ ហើយ​ឈ្មោះ​សន ឌី បំរុង​ចាប់រំលោភ​បន្ដ​ទៀត​តែ​នាង​បាន​ស្រែក​ឡើងធ្វើឱ្យ​យុវជន​ឈ្មោះ​ស្រស់ អាយុ​១៧​ឆ្នាំ នៅ​លើ ផ្ទះ​ស្ដាប់​ឮ​ក៏​រត់​ចុះ​មក​មើលធ្វើ​ឱ្យ​ក្រុម​ជនឈាមរាវ​ទាំង​២​នាក់​នោះ​នាំ​គ្នា​រត់គេច​ទៅ​ផ្ទះ​បាត់​រៀង​ៗ​ខ្លួន ។ ក្រោយមក​នៅ​វេលា​ម៉ោង១​និង​៣០​នាទី​រសៀលថ្ងៃ​ទី​១ មេ​សា ស្ដ្រី​ជាម្ដាយ​របស់​នារី​រង​គ្រោះ​បាន​មក​ប្ដឹង​ប៉ូលិសប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ទាបឱ្យ​ជួយ​អន្ដរាគមន៍ ព្រមទាំង​ស្គាល់​អត្ដសញាណ​ជនសង្ស័យ​ទាំង២​នាក់​នោះ​យ៉ាង​ច្បាស់​ទៀត​ផង ។ លោកអធិការ​បាន​បន្ដ​ទៀត​ថា បន្ទាប់​ពី​ទទួល​បានពាក្យបណ្ដឹង នៅ​វេលា​ម៉ោង​៣​និង​៥​នាទីរសៀលថ្ងៃ​ទី​២ មេ​សា ជនសង្ស័យ​ឈ្មោះ សន ឌី ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាកសួរ ហើយ​ត្រូវ​ម្ដាយ​នារី​រង​គ្រោះ​ប្ដឹង​ទារជំងឺចិត្ដ២.០០០​ដុល្លារ ។

នៅ​ចំពោះ​សមត្ថកិច្ច ឈ្មោះ​សន ឌី បានឆ្លើយ​សារភាព​ថា នៅ​យប់​ថ្ងៃ​ទី​៣០ មីនា រូបគេ និង​ឈ្មោះ​អឿ​ន វុ​ត្ថា ពិតជា​បាន​នាំ​គ្នា​ចាប់នាង​ឈ្មោះ​“​វ​.​ល​” រំលោភ​មែន ដែល​ពេលនោះ​ឈ្មោះ​អឿ​ន វុ​ត្ថា រំលោភ​បាន​សំរេច  ឯ​រូបគេ​រៀបនឹង​ធ្វើ​សកម្មភាព​រំលោភ​ក៏​ត្រូវគេ​មក​ទាន់ ហើយ​ក៏​នាំ​គ្នារ​ត់ទៅ​ផ្ទះ​បាត់​ទៅ​។ ឈ្មោះ​នេះ​បាន​បន្ដ​ថា កាលពី​ឆ្នាំ​២០០៦រូប គេ​ធ្លាប់​រួមរ័ក​ជាមួយ​នាង​បាន​៣​ដង​នៅ​លើជង្រុក​ស្រូវ​ក្រោមផ្ទះ ដោយ​ពុំ​មានការ​បង្ខិតបង្ខំ​ទេ ។

លោក​អនុសេនីយ៍ឯក អ៊ិ​ត ដា​រ៉ា អធិការ ប៉ូលិស​ស្រុក​ចំការលើ​បញ្ជាក់​ទៀត​ថា ចំពោះករណី​ចាប់រំលោភ​នៅ​យប់​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៦ លើ​នាងរង​គ្រោះ​បង្ក​ដោយ​ឈ្មោះសន ឌី សំណុំរឿង​បាន​បញ្ជូន​មក​សាលាដំបូង ខេត្ដ​មិន​ទាន់​នឹង​ចេញ​ដីកាចាប់ខ្លួន​ផង បែរជាចាប់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្ដែង​ខាងលើ​នេះទៀត ហើយ​សមត្ថកិច្ច​ក៏​នឹង​សុំ​ដីកា​តាម​ចាប់ខ្លួន​ឈ្មោះ​អឿ​ន វុ​ត្ថា មក​ផ្ដន្ទាទោស​តាមច្បាប់​ដែរ ៕