ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រតនៈ ពិសី ខឹង​ខ្លាំង​រឿង​ភ្ជាប់​រូប​នាង​ជា​មួយ​​ភាព​អាសអាភាស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​សម្តែង​នាង រតនៈ ពិសី បាន​ធ្វើការ​ព្រមាន​ចាត់ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​អ្នក​កាន់​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​ប្រើប្រាស់​រូប​របស់​នាង​លាយ​ជាមួយនឹង​ភាព​អាស​អាភាស​។ តារា​រូប​នេះ បាន​ស្នើ​ឲ្យ​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នោះ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់ មុន​ពេល​ដែល​នាង​នឹង​ត្រូវ​ពិចារណា​លើ​ផ្នែក​ច្បាប់​ចំពោះ​បញ្ហា​មួយ​នេះ​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​សម្តែង​នាង រតនៈ ពិសី បាន​ធ្វើការ​ព្រមាន​ចាត់ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​អ្នក​កាន់​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​ប្រើប្រាស់​រូប​របស់​នាង​លាយ​ជាមួយនឹង​ភាព​អាស​អាភាស​។ តារា​រូប​នេះ បាន​ស្នើ​ឲ្យ​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នោះ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់ មុន​ពេល​ដែល​នាង​នឹង​ត្រូវ​ពិចារណា​លើ​ផ្នែក​ច្បាប់​ចំពោះ​បញ្ហា​មួយ​នេះ​។

គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Chantararoath Choeun បាន​ប្រើប្រាស់​រូបភាព​របស់​តារា​សម្តែង​នាង រតនៈ ពិសី ធ្វើ​ជា Profile របស់​ខ្លួន និង​បាន​ដាក់​រូបភាព​អាសអាភាស​នៅ​លើ​Cover Photo ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​។

យ៉ាងណាមិញ ជុំវិញ​បញ្ហា​ខាងលើ​នេះ រតនៈ ពិសី បាន​ធ្វើការ​ព្រមាន​ភ្លាម​ៗ​ផង​ដែរ ក្នុង​ពេល​ដែល​នាង​បាន​ប្រទះ​ឃើញ​នូវ​បញ្ហា​ខាងលើ​នេះ ក្នុង​នោះ​នាង​បាន​ស្នើ​ឲ្យ​ម្ចាស់​ផេ​ក​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់​។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច រតនៈ ពិសី បាន​អះអាង​ថា ប្រសិនបើ​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នោះ​មិន​ប្ដូរ​ទេ នាង​នឹង​ចាត់វិធានការ​ប្ដឹង​តាម​ផ្លូវច្បាប់​មិន​លើកលែង​ឡើយ​។ នាង​បញ្ជាក់​ថា «​បើ​គាត់​ស្រឡាញ់ និង​ចូល​ចិត្ត​ខ្ញុំ ហើយ​យក​រូប​ខ្ញុំ​ទៅ​លេង​ក្នុង​ផ្លូវ​ល្អ​នោះ​មិន​អី​ឡើយ តែបើ​គាត់​យក​រូប​ខ្ញុំ​ទៅ​លេង ហើយ​ដាក់​រូប​អាសអាភាស​អត់​សីលធម៌​ចឹ​ង ខ្ញុំ​មិន​ពេញចិត្ត​ឡើយ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ