ប៉ង់ ត្រៀមជាថ្មីចាប់ដៃគូជាមួយនាងផ្កាយព្រឹក
បើលោកអ្នកបានទស្សនារឿងភាគថៃ «ប្រពន្ធ 2018» នោះលោកអ្នកអាចនឹងស្គាល់តួប្រុសម្នាក់នេះហើយ ដែលជាតួអង្គស្វាមីរបស់តួអង្គ អរុណា។ លោក ប៉ង់ – ណៈវ៉ាត់…
បើលោកអ្នកបានទស្សនារឿងភាគថៃ «ប្រពន្ធ 2018» នោះលោកអ្នកអាចនឹងស្គាល់តួប្រុសម្នាក់នេះហើយ ដែលជាតួអង្គស្វាមីរបស់តួអង្គ អរុណា។ លោក ប៉ង់ – ណៈវ៉ាត់…
បើលោកអ្នកបានទស្សនារឿងភាគថៃ «ប្រពន្ធ 2018» នោះលោកអ្នកអាចនឹងស្គាល់តួប្រុសម្នាក់នេះហើយ ដែលជាតួអង្គស្វាមីរបស់តួអង្គ អរុណា។ លោក ប៉ង់ – ណៈវ៉ាត់
គុឡារតនៈរ៉ាក់ បានប្រាប់ឱ្យដឹងថា លោកត្រៀមខ្លួនសម្រាប់រឿងភាគថ្មីដែលនឹងដើរតួជាមួយនឹង កុប ស៊ុវ៉ៈណ័នន៍ ពុនណៈក័នត៍ (នាងផ្កាយព្រឹក) ។
លោកមិនបានសម្ដែងរឿងយូរដែរហើយ បន្ទាប់ពីលេងរឿង “ប្រពន្ធ 2018” នោះមក តែឥឡូវនេះ លោកក៏កំពុងត្រៀមសម្ដែងរឿង 2 ដែលសម្ដែងជាមួយ កុប ស៊ុវ៉ៈណ័នន៍ និង អេសស្ទ័រ ស៊ុព្រីយ៍លីឡា ដែលលាកបានស្គាល់នាងផ្កាយព្រឹកតាំងតែពេលរឿង «ផ្កាយព្រះសុក្រ» ដោយពេលមកលេងជាមួយគ្នា គឺពិតជាពូកែសម្ដែង និងមានអារម្មណ៍ថា
រីករាយ។
តួអង្គនេះនឹងខុសគ្នាពីតួអង្គដែលធ្លាប់សម្ដែងកន្លងមក ដែលធ្លាប់តែរៀបរយ ឬត្រូវគេធ្វើបាបនោះ។ កុប ស៊ុវ៉ៈណ័នន៍ មិនសូវទទួលលេងរឿងប៉ុន្មានទេ តែរឿងនេះមានអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ទើបនាងទទួលលេង៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ