ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការលាងសម្អាតបន្លែ និងផ្លែឈើដើម្បីកំចាត់សារធាតុគីមី។ តើមានអ្វីខ្លះទៅ?
របៀបក្នុងការលាងសម្អាតបន្លែ និងផ្លែឈើគឺខុសគ្នា។ ចំពោះផ្លែឈើភាគច្រើនដូចជាផ្លែប៉ោម អ្នកគ្រាន់តែប្រើទឹកមកលាងសម្អាត ហើយចិតសំបកចេញ រួចយកមកពិសារជាការស្រេច ដោយមិនចាំបាច់លាងសម្អាតច្រើនដងឡើយ។ ចំណែកបន្លែដូចជាផ្ទី ស្ពៃស និងបន្លែដែលមានស្លឹកភាគច្រើន អ្នកអាចប្រើទឹកមកត្រាំបាន។
ដំបូងអ្នកអាចលាងសម្អាតបន្លែតាមទឹកសិន ដើម្បីសម្អាតដី និងសារធាតុគីមីចេញ ដោយអ្នកអាចប្រើទឹកម៉ាស៊ីនលាងសម្អាត។ បន្ទាប់មក អ្នកអាចយកទៅត្រាំទឹកចំនួនកន្លះម៉ោង ទើបចាក់ទឹកចេញ ហើយសម្អាតទឹកម្តងទៀតជាការស្រេច។
រីឯផ្លែឈើដូចជាទំពាំងបាយជូរ និងស្ត្រប៊ឺរី អ្នកអាចប្រើទឹកអំបិលដើម្បីត្រាំ ដោយត្រាំចំនួន១៥នាទី អ្នកអាចលាងសម្អាតទឹកចេញជាការស្រេច៕ (ប្រភពពី៖ Health.com.kh)
ចែករំលែកព័តមាននេះ