រាជធានីភ្នំពេញ ៖ ភាពសប្បាយៗដ៏អស្ចារ្យ ប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មី ត្រលប់មកវិញហើយ កក្រើកកាន់តែខ្លាំង ជាមួយមហាព្រឹត្តិការណ៍ដ៏ធំមហិមាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះនៅខេត្តកំពង់ឆ្នាំង។ មហាព្រឹត្តិការណ៍ ប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តកំពង់ឆ្នាំងម្តងនេះនឹងចាប់ ផ្ដើមឡើងនៅថ្ងៃទី ១២-១៣-១៤-១៥-១៦ ខែមេសា ២០១៩ នៅបរិវេណទីធ្លាបាល់ទាត់ ទល់មុខសាលាខេត្តកំពង់ឆ្នាំង ដែលនឹងមានព្រឹត្តិការណ៍សប្បាយៗជាច្រើនរាប់មិនអស់។
នៅកំពង់ឆ្នាំងក្រៅពីសប្បាយនៅមហាព្រឹត្តិការណ៍ មហាសង្ក្រាន្តដ៏ធំមហិមានេះហើយបងប្អូនក៏អាចទៅលេងកម្សាន្តរមណីយដ្ឋានដែលនៅជិតៗនោះជាច្រើនទៀតដូចជា ៖
១ – ទំនប់ទឹកស្ទឹងគង្គា គឺជាកន្លែងមុជទឹកដ៏សប្បាយរីករាយមួយបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អោយមកលេងកំសាន្តមិនដាច់រៀងរាល់ថ្ងៃ សៅរ៍ អាទិត្យ ជាពិសេសគឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ មានភ្ញៀវមកលេងរាប់ពាន់។ ដែលមានទីតាំង ស្ថិតក្នុងភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹក ផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ១០៥គីឡូ ម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ២០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។
២ – ទឹកធ្លាក់អន្លង់ស្វាយ គឺជារមណីយដ្ឋានធម្មជាតិថ្មីមួយដែលទើបត្រូវបានរកឃើញ និងរៀបចំដោយមន្ទីរទេសចរណ៍ខេត្ត ។ រមណីយដ្ឋាននេះមានចំងាយ៥៧គីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ។
ភ្ញៀវទេសចរដែលចង់ទៅកំសាន្តនៅរមណីយដ្ឋានទឹកធ្លាក់ អន្លង់ស្វាយដ៏ស្រស់ស្អាតនេះ គឺត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៣ ទៅដល់ស្រុកទឹកផុស ដែលមានចំងាយជាង៣០គីឡូម៉ែត្រ តាមផ្លូវក្រាលកៅស៊ូយ៉ាងស្អាតដែលទើបស្ថាបនាហើយថ្មី និងបន្តដំណើរតាមផ្លូវក្រាលក្រួសក្រហមជាង២០គីឡូម៉ែត្រទៀត ទើបទៅដល់ភូមិដូងស្លា ភ្ញៀវត្រូវធ្វើដំណើរដោយថ្មើរជើងជាង២គីឡូម៉ែត្រទៀតក៏បានទៅដល់រមណីយ ដ្ឋានទឹកធ្លាក់យ៉ាងស្រស់ស្អាតនេះ ប៉ុន្តែផ្លូវថ្មើរជើងអាចជិះម៉ូតូបាន ។
៣ – ទឹកធ្លាក់ថ្មក្រាល តំបន់ទេសចរណ៍ធម្មជាតិនេះ មានទីតាំងស្ថិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស មានចម្ងាយជាង ២៨ គីឡូម៉ែត្រពីទីរួមស្រុកទឹកផុស ឬស្ថិតនៅប្រមាណជាង ៥០ គីឡូម៉ែត្រ ភាគខាងលិចនៃខេត្តកំពង់ឆ្នាំង ដ្បិតតែផ្លូវចូលឆ្ពោះទៅទីនោះ ក៏នៅលំបាកដោយអន្លើ ជាហេតុមិនសូវមានភ្ញៀវពីចម្ងាយទៅលេងច្រើនឡើយ តែសម្បូរអ្នកស្រុកទៅលេងនារដូវបុណ្យទានមានចំនួនច្រើនគួរសម ខណៈអ្នកភូមិទីនោះក៏និយមហៅឈ្មោះក្រៅដែរថា «ទឹកធ្លាក់បរវាទ» ដែលបានដំណើរការប្រមាណជិត ២ ឆ្នាំមកហើយ។
៤ – ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងស្រុកទឹកផុស ឆ្លងកាត់ព្រៃខ្លុងប្របសងខាងផ្លូវលំប៉ុនខ្លួនរថយន្ដត្បុលទៅរួច ចម្ងាយប្រមាណជិត ១០ គីឡូម៉ែត្រពីច្រកចូលទល់មុខខ្លោងទ្វារវត្ដពោធិ៍វ័នរង្សីព្រះពុទ្ធបានត្រាស់ដឹង ស្ថិតក្នុងភូមិក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ទឹកធ្លាក់ស្រែអំពិល ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងខ្ចីនារដូវវស្សា ជារមណីយដ្ឋានក្រៅបញ្ជីដ៏ត្រកាលប្រាថ្នាផ្សព្វផ្សាយខ្លួនឲ្យភ្ញៀវទេសចរបានស្គាល់ទូលំទូលាយ។
ទឹកធ្លាក់មានប្រភពពីជួរភ្នំឱរ៉ាល់ចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីទីរួមខេត្ដ និង ៣០ គីឡូម៉ែត្រពីទីរួមស្រុកទឹកផុសនេះ ស្ថិតនៅពីក្រោយរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងដ៏ល្បីល្បាញប្រចាំខេត្ដពោធិ៍សាត់។
៥ – ទំនប់ ២០ ឧសភា ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។ រយៈពេល២ឆ្នាំចុងក្រោយនេះ ទំនប់ទឹក ២០ ឧសភា បានក្លាយជាកន្លែងទេសចរណ៍មកលេងកម្សាន្ត នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា ជាច្រើនទៀត ដែលមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលមកកំសាន្តផងដែរ។
ទទឹមនឹងនេះ ប៊ូសស្ត្រងនឹងបង្កើនទស្សនីយ៍ភាពប្លែកៗ អស្ចារ្យជាច្រើន សម្រាប់អ្នកកំពង់ឆ្នាំង ឲ្យកាន់តែសប្បាយខ្លាំងជាងមុន និងយូរជាងមុនបន្ថែមទៀត។ លោកអ្នកនឹងបានចូលរួមរាំកំសាន្តតាមចង្វាក់ប្រពៃណី និងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត ដែលនាំមកជូនផ្តាច់មុខជាពិសេសដោយភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង។
តោះទៅទាំងអស់គ្នា! អញ្ជើញចូលរួមដោយសេរីជាមួយមហាព្រឹត្តិការណ៍ ប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មី ជួបគ្នាដើម្បីបង្កើនមិត្តភាពឲ្យកាន់តែស្និតស្នាលជាមួយគ្នា និងជាមួយកំពូលតារាល្បីៗ ដែលស្ថិតក្នុងចិត្តរបស់លោកអ្នក។ អ្វីដែលពិសេសបំផុតនោះគឺលោកអ្នកនិងបានភ្លក្ស រសជាតិដ៏វិសេសវិសាល នៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ខ្លាំងជាង។ យូរជាង។
ដោយសហការ
ចែករំលែកព័តមាននេះ