ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ? ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​អស្ចារ្យ​ប្រចាំឆ្នាំ​មួយ​នេះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ TIGER STREET FOOTBALL FESTIVAL 2019 កំពូល​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​បំផុត ដែល​បាន​ត្រឡប់​មក​វិញទៀត​ហើយ​ជាមួយនឹង​ក្រុម​ចូលរួម​ប្រកួត​កាន់តែ​ច្រើន និង​ទីតាំង​ប្រកួត​កើន​ដល់ ៩…

រាជធានី​ភ្នំពេញ​៖ TIGER STREET FOOTBALL FESTIVAL 2019 កំពូល​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​បំផុត ដែល​បាន​ត្រឡប់​មក​វិញទៀត​ហើយ​ជាមួយនឹង​ក្រុម​ចូលរួម​ប្រកួត​កាន់តែ​ច្រើន និង​ទីតាំង​ប្រកួត​កើន​ដល់ ៩ ខេត្ត​/​ក្រុង ជា​ពិសេស​មាន​វត្ត​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ronaldinho ក្នុង​នាម​ជា​ឯក​អគ្គរដ្ឋទូត​ប្រចាំ​កម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 នៅ​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី ១៦-១៧ មីនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។​

TIGER STREET FOOTBALL FESTIVAL 2019 គឺជា​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នេះ​ជា​ឆ្នាំ​ទី​ប្រាំពីរ​ហើយ ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ដើម្បី​លើកកម្ពស់​សកម្មភាព​កីឡា និង​ជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បញ្ចេញ​ទេព​កោសល្យ​របស់​ខ្លួន​។​

TIGER STREET FOOTBALL FESTIVAL 2019 មិន​ដូច​បាល់ទាត់​ហ្វូ​ត​សាល ធម្មតា និង​បាល់​ទាត់​ប្រភេទ​ផ្សេង​ទៀត​ទេ គឺជា​ការ​ប្រកួត​បាល់ទាត់​នៅ​លើ​ទីលាន​រាង​ទ្រវែង​ទំហំ​២៥​ម​x១៤.៥​ម​ ដែល​ជា​កន្លែង​ប្រមូលផ្តុំ​សកម្មភាព​ប្រកួត​ឥត​ឈប់​ឈរ​។ ហើយ​ជា​ការ​ប្រកួត​ដែល​មាន​កីឡាករ​មិន​លើស​ពី​៥​នាក់​នៅ​​លើ​ទីលាន មាន​សកម្មភាព​ប្រកួត​យ៉ាង​ស្វិតស្វាញ ឥត​ឈប់​ឈរ​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​រំភើប​រីករាយ​ទស្សនាការ​ប្រកួត​។ ការ​ប្រកួត​មាន​រយៈពេល​សរុប​១២​នាទី ដែល​បែងចែក​ជា​ពីរ​វគ្គ​មាន​រយៈពេល​៦​នាទី​ពីរ​ដង ហើយ​មានការ​សម្រាក​២​នាទី​នៅ​ចន្លោះ​វគ្គ​។ ​សម្រាប់​ការ​ប្រកួត​ចាប់ពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ (បួន​ក្រុម​ចុង​ក្រោយ​) ការ​ប្រកួត​នីមួយ​ៗ​មាន​រយៈពេល ១០​នាទី​ពីរ​វគ្គ និង​មាន​រយៈពេល​សម្រាក​ចន្លោះ​វគ្គ​ចំនួន ៤​នាទី​។​

ព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 នេះ​មិន​ត្រឹមតែ​បង្ហាញ​ស្ទីល​លេង​បាល់ទាត់​ដ៏​អស្ចារ្យ​ថែម​ទាំង​មាន​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​ទាំង​លើ​ទីលាន​ និង​ក្រៅ​ទីលាន​ដូច​ជា​ការ​សម្តែង​ក្បាច់​រាំ​ពី​ក្រុម​នារី​រាំ​ដ៏​ស្រស់​ស្អាត ការ​លេង​ហ្គេ​ម​កម្សាន្ត ការ​ដាក់​តាំង​លក់​សម្ភារ​កីឡា​មាន​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ផលិតផល​ស្រា​បៀរ​ថៃ​ហ្គ័​រ មានការ​ប្រគំ​តន្ត្រី​នា​ពេល​រាត្រី​កាន់តែ​ធំ កាន់​តែ​​ប្លែក និង​កាន់តែ​អស្ចារ្យ​ជាង​មុន​ដោយ​មានការ​អញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ៗ​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដូច​ជា លោក​ព្រាប សុ​វ​ត្តិ លោក ខេមរៈ សិរីមន្ត លោក ឆ​ន សុវណ្ណ​រាជ កញ្ញា ឱ​ក សុគន្ធ​កញ្ញា កញ្ញា ពេជ្រ សោភា អ្នក​នាង សុគន្ធ​នី​សា រួម​ជាមួយនឹង​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន កាន់តែ​រំភើប កាន់តែ​អស្ចារ្យ ដែល​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នក​ទស្សនា​។​

​តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ? សូម​ចូលរួម​ជាមួយ​យើង #UNCAGE ការ​ប្រកួត​បាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 រដូវ​កាល ២០១៩! សូម​មើល​កាលវិភាគ និង​ទស្សនាការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ Facebook របស់​យើង​!

• នៅ​ឆ្នេរ​អូ​ឈើទាល ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃ​ទី 5 ដល់ ទី​6 ខែមករា ឆ្នាំ 2019
• នៅ​ខាងកើត​វិមាន​ឯករាជ្យ​ចម្ងាយ​២០០​ម៉ែត្រ ទីរួមខេត្ត​តាកែវ នៅ​ថ្ងៃ​ទី 13 ខែមករា ឆ្នាំ​2019
• នៅ​ដី​ឡូ​តិ៍ឧក​ញ្ញា ឈួ​ន គឹ​ម​សាន ទីរួមខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី 20 ខែមករា ឆ្នាំ​2019
• នៅ​វាល​បែក​ចាន ទីរួមខេត្ត​បាត់ដំបង ចាប់ពី​ថ្ងៃ​ទី 26 ដល់ ទី​27 ខែមករា ឆ្នាំ​2019
• នៅ​បរិវេណ​ផ្សា​រាត្រី ផ្កាយ​៥ ក្រុង​ប៉ោយ​ប៉ែ​ត ចាប់ពី​ថ្ងៃ​ទី 2 ដល់ ទី​3 ខែកុម្ភ​: ឆ្នាំ​2019
• នៅ​បរិវេណ​ទីលាន​អង្គរ​ឃ្យុ​ង​យ៊ូ ទីរួមខេត្ត សៀមរាប ចាប់ពី​ថ្ងៃ​ទី 8 ដល់ ទី​10 ខែកុម្ភ​: ឆ្នាំ​2019
• នៅ​បរិវេណ​កោះ​ពេជ្រ ខាងកើត​ផ្សារ​រាត្រី ទីរួមខេត្ត​កំពង់ចាម ចាប់ពី​ថ្ងៃ​ទី 16 ដល់ ទី​17 ខែកុម្ភ​: ឆ្នាំ​2019

• នៅ​សួនច្បារ​មាត់ទន្លេ ក្រុង​តា​ខ្មៅ នៅ​ថ្ងៃ​ទី 3 ខែមីនា ឆ្នាំ​2019
• នៅ​មុខ​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ថ្ងៃ​ទី 13 ដល់ 15​ខែមីនា ឆ្នាំ​2019 សម្រាប់​ជើងឯក​មណ្ឌល​ភ្នំពេញ និង​ចាប់ពី​ថ្ងៃ 16 ដល់ 17 ខែមីនា ឆ្នាំ 2019 សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​កំពូល​ជើងឯក ឆ្នាំ​2019 ។​

ក្រុម​ជាង ៦០០ ក្រុម​នឹង​ចូលរួម​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​។ ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​នឹង​ធ្វើ​ឡើង នៅ​តាម​​បណ្តា​ខេត្ត-​ក្រុង​ចំនួន​ប្រាំបួន​រួម​មាន​៖ តាកែវ ព្រះ​សីហ​នុ កំពង់ស្ពឺ បាត់ដំបង សៀមរាប ប៉ោយ​ប៉ែ​ត កំពង់ចាម កណ្តាល និង​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី ៥ ខែមករា ២០១៩ រហូត​ដល់​ថ្ងៃ​ទី ១៧ ខែមីនា ២០១៩​។ ក្រុម​កំពូល​ចំនួន ៦៤ ក្រុម នឹង​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្ត​ដែល​នឹង​ធ្វើ​ឡើង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បី​ដណ្តើម​យក​ម្ចាស់​ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ