ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​… ដល់​បាត់​អស់​ទើប​ផ្អើល​ដល់​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដែក​បង្កាន់ដៃ​ទន្លេ​សិប្បនិមិត្ត​នៅ​ជិត​សាលាខេត្ត​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​បាន​បាត់​ប្រវែង​ជាង​១០០​ម៉ែត្រ កាលពី​ខែតុលា ២០១៨ ដោយ​មិនដឹង​ពី​អត្តសញ្ញាណ​ចោរលួច​នោះ​ទេ ។ ហើយ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ…

ខេត្ត​ត្បូងឃ្មុំ ៖ ដែក​បង្កាន់ដៃ​ទន្លេ​សិប្បនិមិត្ត​នៅ​ជិត​សាលាខេត្ត​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​បាន​បាត់​ប្រវែង​ជាង​១០០​ម៉ែត្រ កាលពី​ខែតុលា ២០១៨ ដោយ​មិនដឹង​ពី​អត្តសញ្ញាណ​ចោរលួច​នោះ​ទេ ។ ហើយ
ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់
ថ្នាក់​ធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ប្រមាញ់​ក្រុម​ចោរ​ថ្លើមធំ តើ​មាន​ប្រភព​ចេញ​មកពីណា ។


តាម​សមត្ថកិច្ច​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ធ្នូ ២០១៨​ថា កាលពីមុន​បង្កាន់ដៃ​ទន្លេ​សិប្បនិមិត្ត​នៅ​ជិត​សា
លា​ខេត្ត​បាន​បាត់​នៅ​ចុង​ទី​បន្តិច និង​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​នោះ​ទេ ហើយ​ក្រោយមក​ទៀត​ត្រូវ
បាន​ចោរលួច​បន្ត​ទៀត នៅ​ពេល​យប់​បាត់​អស់ រហូត​ដល់​ទៅ​ជាង​១០០​ម៉ែត្រ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​មើល និង​ស្រាវជ្រាវ ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា ដែក​បង្កាន់ដៃ​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ដែល​បាន​ទទួល​រាប់​រង​សាងសង់
បានក​ម្មង់​ទិញ​មក​ពី​បរទេស​សុទ្ធតែ​ដែក​សំណរ​ប៉ាហាំង​មិន​ច្រេះ​នោះ​ទេ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤
ធ្នូ ២០១៨ ដោយ​មាន​បញ្ជា​ពី​លោក ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឲ្យ​យក​ដែក​រឹបអូស​បាន​ក្នុង​នោះ មាន​របា​បំពង់​ទីប ចំនួន​៨៤​ដើម បង្គោល​ទីប​ចំនួន​២៩​ដើម មាន​ទង្ង​ន់​សរុប​ជាង​១​តោន នៅផ្ទះ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ វន ច​ន្ធី​ហៅ​ធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានមុខ​របរ​ទិញ​អេ​តចាយ កន្លែង​នៅ​ភូមិ​ស្បែក​គឺ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ត្រូវ​បាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១១ ធ្នូ ២០១៨​។

ដោយ​ទទួល​បានការ​ណែនាំ​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឲ្យ​ប្រគល់​ដែក​ជូន​មក​ឲ្យ
លោក​ធី ស្រស់ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង ជា​បុគ្គលិក
របស់​ក្រុមហ៊ុន លី ឈួ​ង ដោយ​យក​ទៅ​រក្សា​ទុក​គ្រប់គ្រង​បណ្តោះអាសន្ន និង​ប្រគល់​ជូន​ស្ថាប័ន​មាន
សមត្ថកិច្ច​វិញ ពេល​មាន​សំណូមពរ ។

ក្នុង​ករណី​ធ្វើ​ឲ្យ​ខូចខាត​បាត់បង់ ឫ​ប្រែប្រួល​ពី​សភាព​ដើម​នៃ​វត្ថុ​តាង គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផ្ទុយ​ទៅ​វិញ​ករណី​ខូច​បាត់បង់​បណ្តាល​មក​ពី​ហេតុ​ចៃដន្យ​ណាមួយ​កើតឡើង គឺ​ត្រូវ​បាន​រាយការណ៍​ជា​បន្ទាន់ ក​ក្រសួង​មាន​សមត្ថកិច្ច ។

លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ
ចាប់​បាន​អ្នក​ទទួលផល​ចោរកម្ម​ម្នាក់​ខាងលើ​ហើយ ចំណែក​ចោរ​ដែល​លួច​មក​លក់​នោះ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ