រាជធានីភ្នំពេញ ៖ តុលាការកំពូលគ្រោងប្រកាសសាលដីកានៅថ្ងៃទី៧ ធ្នូ លើបណ្តឹងសារទុក ក្នុងសំណុំរឿង បុរសជនជាតិកូរ៉េ២នាក់ឪពុកកូនស៊ីដាច់ប្រាក់ជាង៣លាន ដុល្លារអាមេរិក ពីក្រុមហ៊ុនចិនមួយ។ ជនជាប់ចោទម្នាក់ឈ្មោះ ចូ ស៊ូពិន CHO SO iN ភេទប្រស អាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M36107313 និងម្នាក់ឈ្មោះ CHO SAMSUNG ភេទប្រុស អាយុ៦០ឆ្នាំ(ជាឪពុក) មិនទាន់ចាប់ខ្លួនស្នាក់នៅផ្ទះលេខ១៥ ផ្លូវ១១២៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាពាណិជ្ជករ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣ ធ្នូ ២០១៨ តុលាការកំពូលបានលើកយកសំណុំរឿង ជនជាតិកូរ៉េ២នាក់ ឪពុកកូន ប្តឹងសារទុកពីសំណាក់តុលាការ ថ្នាក់ក្រោម សុំនៅក្រៅឃុំ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកផង និងលួចប្រាក់ពីក្រុមហ៊ុនចិន ប្រមាណជាង៣លានដុល្លារអារិក។ អង្គសវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុន អនុប្រធានតុលាការកំពូល នៅចំពោះមុខជនជាប់ ចោទទាំង២នាក់ឪពុកកូន ដែលមានមេធាវីការពារក្តី ឲ្យដើមចោទ និងចុងចោទផងដែរ។ គួរបញ្ជាក់ទៀតថា កាលពីថ្ងៃទី១២ តុលា សភាស៊ើបសួរសាលាឧទ្ធរណ៍ បានបដិសេធលើបណ្តឹងឧទ្ធរណ៍ម្តងរួចទៅហើយ គឺមិនអនុញ្ញាតិឲ្យឪពុកកូននៅក្រៅឃុំបណ្តោះអាសន្នមុនជម្រះលើអង្គសេចក្តីនោះទេ។
ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្អាងហេតុថា សំណុំរឿងក្ដីនេះកំពុងស្ថិតក្នុង នីតិវិធីស៊ើបអង្កេតរបស់តុលាការថ្នាក់ក្រោម ដែលព្យៈជនកម្មមានទំហំធំធេង មានន័យថា ជាការប៉ះពាល់ផលប្រយោជន៍ ដល់ដើមបណ្តឹងធ្ងន់ធ្ងរ។ អង្គហេតុសំណុំរឿងឪពុក និងកូន កាលពីល្ងាចថ្ងៃទី១៥ កញ្ញា ២០១៨ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការ លើបុរសជនជាតិកូរ៉េ២នាក់ជាឪពុក និងកូន ពីបទឆបោក និងបទលួច លុយទិញរថយន្តការពារគ្រាប់ និងលួចប្រាក់ក្រុមហ៊ុនចិនជាង៧លានដុល្លារអាមេរិក។
ក្នុងដំណាក់កាលស៊ើបសួរលោក យិន សារឿន ចៅក្រមសាលាដំបូងបានសម្រេចឃុំខ្លួន ឪពុក និងកូនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ ជនជាប់ចោទឪពុក និងកូន ត្រូវបានកម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនខ្លួន កាលពីព្រឹកថ្ងៃទី១៤ កញ្ញា ២០១៨ នៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោក និងលួចប្រាក់ក្រុមហ៊ុនចិនមួយនោះ។ ដើមបណ្តឹងក្នុងសំណុំរឿងនេះ មានឈ្មោះ ជិន ជីហុង Jin zhehong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ជាពាណិជ្ជករ តំណាងឲ្យក្រុមហ៊ុន Shenyang Aiweiou Healfh Products Co ltd មានអាសយដ្ឋានផ្ទះលេខ ២៧ ផ្លូវលេខ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ