រាជធានីភ្នំពេញ ៖ ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតម្លើងចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA និងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda DREAM 125cc ស៊េរីឆ្នាំ២០១៩ នៅឯសាលបុរីកោះពេជ្រកាលពីថ្ងៃទី២៦តុលា។
អ្វីគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីនេះ គឺការរចនាថ្មីរបស់ Honda DREAM 125cc Golden Marble “TIME PROVES PRECIOUS” ធ្វើឱ្យអ្នកចូលរួមក្នុងកម្មវិធីទាំងមូលសរសើរមិនដាច់ពីមាត់ចំពោះការរចនាម៉ូតតែមថ្មីលក្ខណៈថ្មម៉ាបយ៉ាងប្រណីត រំលេចដោយសរសៃពណ៌មាសដ៏ល្អឯក ដែលបញ្ជាក់ពីគុណតម្លៃឋិតឋេ និងជានិមិត្តសញ្ញានៃភាពជោគជ័យដែលស្ថិតនៅក្នុងដួងចិត្តរបស់យើងគ្រប់ៗគ្នា ជាមួយនឹងគុណតម្លៃពិតៗ។
លោក Ben Kiasrithanakorn អគ្គនាយកក្រុមហ៊ុន N. C. X. CO., LTD. បានថ្លែងថា៖ «Honda DREAM 125cc មិនត្រឹមតែជាម៉ូតូហុងដាធម្មតានោះទេ វាគឺម៉ូតូដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ មោទនភាព និងអ្វីដែលយើងប្រាថ្នាចង់បានពិតប្រាកដ»។
លោកបញ្ជាក់ថា៖ « គុណសម្បត្តិពិសេសរបស់ Honda DREAM 125cc នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អប្រើប្រាស់ធន និងយូរអង្វែង ផ្សំជាមួយកុងទ័រថ្មីរចនាម៉ូតយ៉ាងសម្រិតសម្រាងទាក់ទាញគ្រប់ក្រសែភ្នែក ដែលរំលេចដោយសរសៃពណ៌មាសព័ទ្ធជុំវិញ ផ្ទៃកុងទ័រភ្លឺច្បាស់មិនចាំងភ្នែកងាយស្រួលមើលក្នុងពេលបើកបរគ្រប់ស្ថានភាព ព្រមទាំងផ្លាក «ក» ថ្មីល្អឥតខ្ចោះ គឺជាមោទនភាពនៃការរចនារបស់យើង ដែលបង្ហាញពីការតុបតែងដោយ មានកិត្យានុភាព ជាមួយស្ទាយរូបត្រីកោណថ្មីប្លែកដ៏ប្រណីត ចាំងជាមួយនឹងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាត»៕ ដោយសហការ
ចែករំលែកព័តមាននេះ