ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតី​ត​តារា​សម្តែង​យុគសម័យ​«​ឈិនឡុង​»បង្ហាញ​ភាព​សិច​​សុី​គួរទាក់​ចិត្ត

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កាលពី​២​ទស​វត្ស​មុន​ក្មេង​ស្រី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ ជូ​លី​យ៉ា ស៊ូ​(Julia Hsu) បាន​ដើរតួ​ជា​(Soo-Yung) កូនស្រី​របស់​មន្ត្រី​កុងស៊ុល​ចិន​នៅ​ក្នុង​រឿង​«Rush Hour» ដោយ​មាន​លោក​ឈិ​ន​ឡុ​ង…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កាលពី​២​ទស​វត្ស​មុន​ក្មេង​ស្រី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ ជូ​លី​យ៉ា ស៊ូ​(Julia Hsu) បាន​ដើរតួ​ជា​(Soo-Yung) កូនស្រី​របស់​មន្ត្រី​កុងស៊ុល​ចិន​នៅ​ក្នុង​រឿង​«Rush Hour» ដោយ​មាន​លោក​ឈិ​ន​ឡុ​ង (​ជែក​គី ចាន់​) និង​លោក​គ្រី​ស ទូក​គ័​រ​(CHRIS TUCKER) ជាតា​រា​ឯក​នៅ​ក្នុង​រឿង កាល​ណោះ​នាង​មាន​អាយុ​១១​ឆ្នាំ ។ ក្រោយមក​នាង​ជូ​លី​យ៉ា ស៊ូ​ក៏​មាន​ស្នាដៃ​សម្តែង​ថ្មី​មួយទៀត និង​បាន​បាត់​មុខ​ពី​មជ្ឈដ្ឋាន​សម្តែង ។

បច្ចុប្បន្ន​នាង​ជូ​លី​យ៉ា ស៊ូ មាន​អាយុ​៣១​ឆ្នាំ​កំពុង​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​ពលរដ្ឋ​ជា​ថ្មី ដោយ​រាងរៅ​របស់​នាង​មាន​ភាព​លេចធ្លោ​ជាង​ពេល​មុន និង​រំលេច​ដោយ​ភាព​សិច​សុ​ី​ទាក់​អារម្មណ៍​បុរស​គ្រប់​រូប រួម​ទាំង​មាន​បង្ហាញ​រូបថត​នៅ​ក្នុង​Instagram ។

បច្ចុប្បន្ន​ជូ​លី​យ៉ា ស៊ូ បាន​ក្លាយ​ខ្លួន​ជា​មនុស្ស​ដ៏​កន្ត្រាក់​អារម្មណ៍​ម្នាក់ និង​ប្រើ​ឈ្មោះ​នៅ​ក្នុង​មជ្ឈដ្ឋាន​សម្តែង​ថា ជី​ណា​សុ​ី​(Jinaci) មាន​ស្នាដៃ​ដំបូង​«11:11 in Hollyweird» កាលពី​ឆ្នាំ​២០១៧ ដោយ​រូបរាង​របស់​នាង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​រូប​ចាស់​នៅ​ក្នុង​រឿង​«Rush Hour» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ