ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិស្ស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​ឆក់​យក​ទូរស័ព្ទ​ពី​បុរស​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​ជា​ជន​សជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌចម្ការមន ធ្វើការ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ជិះ ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ ម៉ាក Iphone7…

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​ជា​ជន​សជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌចម្ការមន ធ្វើការ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ជិះ ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ ម៉ាក Iphone7 plus មួយ​គ្រឿង ពី​បុរស​ម្នាក់​ដែល​កំពុង​តែ​ដើរ​ហាត់ប្រាណ​តាម​ផ្លូវ​បណ្តើរ ដៃ​ម្ខាង​និយាយ​បណ្តើរ ហើយ​ព្យាយាម​ជិះ​ម៉ូតូ រត់​ក៏​ត្រូវ​បាន​កម្លាំង​ល្បាត​ធ្វើការ​ដេញ​រហូត​ដល់​ម្តុំ មុខ​ព្រះ​បរមរាជវាំង​ទើប​ចាប់​បាន​។ ករណី​ចោរឆក់​នេះ​ដែរ​បាន កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ៥៩ ផ្លូវ​លេខ​១០៥ (​ផ្លូវ​មាត់​លូ​ទឹក​ស្អុយ​) ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចម្ការមន​។

តាម​ប្រភព​ព័ត៌មាន ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ជា​ជនសង្ស័យ​មានឈ្មោះ ន​ង ពៀក អាយុ​១៧​ឆ្នាំ ជា​សិស្ស រៀន​ថ្នាក់​ទី​១០ នៃ​សាលា​វិទ្យាល័យ​ព្រះ​យុគន្ធរ ស្នាក់​នៅផ្ទះ​លេខ​១៣៣ ផ្លូវ​លេខ​១៤៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​ច​ម្ក​ការ​មន​។ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ សៀង សំណាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចម្ការមន​។ មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ចេញពីផ្ទះ​ដើរ​ហាត់ប្រាណ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ តែ​ម្នាក់ឯង ដោយ​បាន​ដើរ​បណ្តើរ និង​ដៃ​ម្ខាង​កាន់​ទូរស័ព្ទ​ដៃ​ម៉ាក Iphone 7plus ព៌​ណ​ខ្មៅ មួយ​គ្រឿង​និយាយ​បណ្តើរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​ពេល​ដែល​បុរស​ជា​ជន​រង​គ្រោះ​ដើរ​ហាត់ប្រាណ​មក​ដល់​ចំណុច​មុខ​ផ្ទះ​ខាងលើ ក៏​ស្រាប់តែ លេចមុខ​យុវជន​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក YAMAHA SIRIUS ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ១Q-៤៨៧២ មក​អែប​ក្បែរ និង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក Iphone 7plus មួយ​គ្រឿង​នោះ​ពី​ជន​រង​គ្រោះ បាន​ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​តែ​ម្តង​។ ភ្លាម​នោះ​បុរស​ជា​ជន​រង​គ្រោះ​បាន​រត់​ដេញ​តាម និង​ស្រែ​កថា <<​ចោរ​ៗ>> ពីក្រោយ ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​អន្តរាគមន៍ ដែល​កំពុង​តែ​នាំ​គ្នា​ធ្វើការ​ដើរ​ល្បាត​ជួយ​ជិះ​ដេញ​តាម​រហូត​ទៅ​ដល់​មុខ​ព្រះ​បរមរាជវាំង ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ទើប​តាម​ទាន់ និង​ចាប់ខ្លួន​បាន​ព្រមទាំង​ដកហូត​យក​ទូរស័ព្ទ​ដៃ​មួយ គ្រឿង​យក​មក​វិញ​បាន​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ប្រគល់ ទូរស័ព្ទ​ដៃ​ម៉ាក Iphone 7plus មួយ​គ្រឿង​នោះ​ទៅ​ឲ្យ​បុរស​ជា​អ្នក​ហាត់ប្រាណ​រង​គ្រោះ​វិញ ចំណែកឯ​យុវជន​ជា​ជនសង្ស័យ​ក៏​បាន​នាំ​ខ្លួន​យក​មក​កាន់​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​៣ ដើម្បី​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌចម្ការមន ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​៕
https://youtu.be/sZMVjydvaYc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ