ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​លុយ​បាន​ហើយ​នាំ​គ្នា​ជិះ​រត់ ត្រូវ​កម្លាំង​ល្បាត​ស្ទាក់​ចាប់​បាន​ទាំង​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​បាន ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន ត្រូវ​ម្ចាស់​ជិះ​ម៉ូតូ​ដេញ​តាម​ក្រោយ​ស្រែ​កថា​…​ចោ​ៗ…​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​ល្បាត​ជួយ​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​។ ករណី​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​បាន ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន ត្រូវ​ម្ចាស់​ជិះ​ម៉ូតូ​ដេញ​តាម​ក្រោយ​ស្រែ​កថា​…​ចោ​ៗ…​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​ល្បាត​ជួយ​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​។ ករណី​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​វង្ស កែង​ផ្លូវ​លេខ​១០៦ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ដែល​បាន​ចាប់​ឃាត់ខ្លួន​មាន ទី​១-​ឈ្មោះ ម៉េ​ង គ័ង អាយុ​១៩​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ម្តុំ​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក និង​ទី​២-​ឈ្មោះ សេង ផា​ន់​ស៊ុន អាយុ​២០​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ម្តុំ​ផ្សារ​ស៊ីឡឹប សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ យ៉ា សា​រ៉ស់ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មុខរបរ​លក់​ត្រី មាន​ទីលំនៅ​ផ្ទះ​លេខ​៧១៦ ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ច្រាំង​ចម្រេះ ខណ្ឌឫស្សីកែវ ។​

មុន​ពេល​កើតហេតុ ស្ត្រី​រង​ត្រូវ​បានកូន​ស្រី​របស់​គាត់​ឌុ​ប​តាម​ម៉ូតូ​ម៉ាក ស្គូ​ពី មួយ​គ្រឿង​ចេញពីផ្ទះ​ក្នុង​បំណង​ទៅ​ផ្សារ​អូ​ឫស្សី ដោយ​ដាក់​កាបូប​លុយ​ពណ៌​ខៀវ​មួយ​ក្រ​វ៉ា​ត់​ជា ប់​ចង្កេះ​របស់​គាត់​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្តាយ និង​កូនស្រី​ឌុ​ប​គ្នា​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ទាំង ២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GZ-1449 មួយ​គ្រឿង​មក​ពីក្រោយ និង​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​ពី​ចង្កេះ​របស់​គាត់​បាន ហើយ​នាំ​គ្នា​ព្យាយាម​ជិះ​រត់គេច​ខ្លួន​។

ខណៈនោះ កូនស្រី​របស់​ស្រី​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ តាម​ពីក្រោយ នាំ​គ្នា​ស្រែ​កថា​<< ចោរ​ៗ>> ឡើង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​ល្បាត​បុ​ស្តិ៍ នៅ​ក្បែរ​នោះ​ជួយ​ស្ទាក់​ចាប់​បាន​ទាំង​២​នាក់​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ កាបូប​លុយ​ពណ៌​ខៀវ មួយ​នោះ​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្តាយ និង​កូន​វិញ​។ ចំណែកឯ​បុរស​ជា​ជនសង្ស័យ​ទាំង​២​នាក់​វិញ ក៏​បាន​នាំ​ខ្លួន​មក​កាន់​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌដូនពេញ ចាត់ការ​ទៅ​តាម ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ