ខេត្តកណ្តាល ៖ សពបុរសម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញក្នុងស្ថានភាពជាប់ចំណងផ្អោបជើងទៅនឹងក្បាល ឯដៃចងក្រពាត់ទៅក្រោយចងរឹតខ្លួន ឡើងមូលសណ្តូនថ្មជើងទម្រឆត្រពន្លិចក្នុងទឹក ។ ក្រោយពីប្រទះឃើញបែបនេះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះទៅដល់ស្រង់លើកពីក្នុងទឹកពិនិត្យសពភ្លាមៗ និងបញ្ជាក់ថា គឺជាករណីឃាតកម្មយ៉ាងព្រៃផ្សៃ ។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលថ្ងៃទី៤ កញ្ញា វេលាម៉ោង0៩ និង២១នាទីយប់ នៅបឹងទួលតាមុិច ខាងលិចភូមិព្រែកលោកប្រមាណ៥.០០០ម៉ែត្រ ជាប់ព្រំប្រទល់ខេត្តតាកែវ ស្ថិតក្នុងភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ។
សពបុរសរូបនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ អាយុជាង៣០ឆ្នាំ សម្បុរ.ស កម្ពស់១,៨០ម៉ែត្រ ស្លៀក ខោខូវប៊យជេីងវែង ពណ៌ទឹកប៊ិក ខ្សែក្រវាត់ពណ៌សូកូឡា ក្បាលខ្សែក្រវាត់មានអក្សរ G A ខោទ្រនាប់ពណ៌ខៀវ ម៉ាកSTAMAN ពាក់អាវក្រណាត់ផ្កាដៃវែង ពណ៌ក្រមៅ សក់ខ្លី មានរោមទ្រូង រោមខ្នង និងរោមពុកចង្កា ធ្មេញល្អិត ធ្មេញខាងលេី ផ្នែកខាងឆ្វេងមានដាំត្បូងពណ៌ស និងនៅកដៃខាងឆ្វេងមានពាក់សាលូក្រណាត់យឺតពណ៌ខ្មៅ មានអក្សរម៉ាក adidas ។
ប្រជាពលរដ្ឋនៅភូមិព្រែកលោក ឃុំព្រែកស្តីបានឱ្យដឹងថា ថ្ងៃទី៤ កញ្ញា វេលាម៉ោង៦ល្ងាច គាត់បានឃេីញសពនេះអណ្តែតនៅក្នុងទឹកបឹងចំណុចទួលតាមុិច ខាងលិចភូមិព្រែកលោក ។ លោក សុីម ឃាង អធិការនគរបាលស្រុកកោះធំ បានចាត់កម្លាំងនគរបាលស្រុក ឲ្យចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី តាមស្វែងរកសព ដែលអ្នកភូមិប្រទះឃើញ ។ រហូតដល់ម៉ោង៩និង២១នាទីយប់ថ្ងៃដដែល ទេីបប្រទះ
ឃេីញ ហេីយបានចងសពរក្សាទុក និងការពាររង់ចាំការិយាល័យជំនាញខេត្តចុះធ្វេីការពិនិត្យ ។
នៅថ្ងៃទី៥ កញ្ញា វេលាម៉ោង៩ព្រឹក មន្ត្រីការិយាល័យជំនាញខេត្ត សហការជាមួយមន្ត្រីជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងរក្សាទុកសពដេីម្បីធ្វេីការពិនិត្យ ។ សពជនរងគ្រោះមានសភាពហេីមទៅហើយ ដែលត្រូវបានចងដោយខ្សែនីឡុងពណ៌សចំនួន៨ជុំ ប្រវែង១២,៥០ម៉ែត្រ បត់ខ្លួនមកមុខ ជង្គង់ទាំងពីរទល់នឹងចង្កា ចងកដៃទាំងពីរមកក្រោយ និងមានចងសណ្តូនដុំថ្ម
បេតុង(ជេីងឆត្រ) រាងបួនជ្រុងមានអក្សរ KHB និងមានដងដែកបំពង់ទីបមួយសរុបទម្ងន់៣៦គីឡូក្រាម ហើយបានពន្លិចទឹក ។
ដោយសារស្ថានភាពសពហើម និងរបកស្បែកទៅហើយនោះ ក៏បានអណ្តែត ។ តាមការពិនិត្យរបស់សមត្ថកិច្ចបង្ហាញថា ក្បាលរបស់ជនរងគ្រោះ មានពាក់ស្រោមមុខក្រណាត់យឺត ពណ៌ខ្មៅ និងមានកន្សែងពោះគោ ពណ៌ក្រហមគ្របមុខ ។ នៅលេីថ្ងាសខាងស្តាំ មានស្នាមរបួសជម្រៅដល់លលាដ៍ក្បាល កទន់បង្វិលបានដែលបញ្ជាក់ថាបាក់ក ធ្មេញខាំអណ្តាត ។ រីឯដងខ្លួននិងអវយវៈ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡេីយ។
ឆ្លងតាមការពិនិត្យសព ដោយការិយាល័យជំនាញនិងគ្រូពេទ្យ គណៈកម្មការចម្រុះសន្និដ្ឋានថា នេះជាករណីឃាតកម្ម ដែលក្រុមឃាតករសម្លាប់ហើយយកសពមកប្លុងចោលពន្លិចទឹក ។ តាមរយៈការត្រួតពិនិត្យនេះបង្ហាញដែរថា ជនរងគ្រោះអាចត្រូវជនដៃដល់វាយដោយវត្ថុរឹងចំថ្ងាសខាងស្តាំ រួចមួលបំបាក់កតែម្តងដែលឃាតករអាចមានលើសពីម្នាក់ ទើបធ្វើបាន ។
សមត្ថកិច្ចបន្លុយថា បើសិនជារកឃើញអត្តសញ្ញាណអ្នកស្លាប់ គឺជាពន្លឺមួយ សម្រាប់ការស្រាវជ្រាវជុំវិញឃាតកម្មនេះ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ យោងតាមរដូវទឹកដំឡេីង ហេីយនៅភូមិសាស្ត្រស្រុកកោះធំ ពុំមានទីទួលសុវត្ថិភាព ដេីម្បីបញ្ចុះសព សមត្ថកិច្ចនិងអាជ្ញាមូលដ្ឋាន សម្រេចដឹកសពយកទៅបញ្ចុះនៅទួល
តានូយ ស្ថិតក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដេីម្បីរង់ចាំក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យ ៕
ចែករំលែកព័តមាននេះ