គំរោង bag to school 2018 ឬទៅរៀនដើម្បីអនាគតខ្ញុំ រៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញ ឬហៅកាត់ថាJCI-PhnomPenh បានប្រារព្ធឡើងនៅសាលាបឋមសិក្សាអណ្តូងស្វាយ ភូមិរ៉ាថ្មី ឃុំត្នោតជ្រុំ ស្រុកក្រគរនខេត្តពោធ៍សាត់ កាលពីថ្ងៃទី1 កក្កដា ឆ្នាំ២០១៨នេះ បញ្ចប់ទៅដោយភាពរលូនតាមការរំពឹងទុក។
គម្រោងដែលមានការសហការជាមួយ JCI Marina, Singapore ជាដៃគូអស់រយ:ពេល៧ឆ្នាំមកនេះបាននាំមកនូវជំនួយជាច្រើនដូចជា ការចែកជូនសម្ភារសិក្សាដល់សិស្សានុសិស្សជាង២០០នាក់ និងលោកគ្រូ អ្នកគ្រូដែលកំពុងបំរើការក្នុងសាលាបឋមសិក្សា ក៏ដូចជាមានការជួយកសាងអណ្តូងទឹក ទីធ្លាលេងកីឡា ដងទង់ជាតិ ក្លោងទ្វារសាលា បណ្ណាល័យចល័ត និងសំភារបរិក្ខាក្នុងថ្នាក់រៀនមួយចំនួនដើម្បីសំរួលដល់ការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជាផ្តល់នូវប្រយោជន៍ដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស។
គម្រោង Bag to school ប្រចាំឆ្នាំ2018 អាចប្រព្រឹត្តទៅបានដោយសារមានការចូលរួមគាំទ្រពីបណ្តាសប្បុរសជនគ្រប់ស្រទាប់វណ្ណៈក្នុងការបរិច្ចាគទាំងថវិការ និងសំភារៈ ក៏ដូចជាការចូលរួមមួយចំណែកពីម្ចាស់ឧបត្ថម្ភធំ គឺធនាគារ ABA ផងដែរ។
ក្រុមការងាររបស់គម្រោងនេះទាំងមូល សង្ឃឹម និងរំពឹងទុកថា គម្រោង Bag to school នៅតែបន្តទទួលការគាំទ្រ និងចូលរួមពីសំណាក់សប្បុរសជន និងម្ចាស់ឧបត្ថម្ភនានាដើម្បីជួយដល់សាលាផ្សេងៗទៀតដែលខ្វះខាត និងត្រូវការជំនួយនៅឆ្នាំបន្តបន្ទាប់៕
ចែករំលែកព័តមាននេះ