ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើង៨នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ក្នុងករណីធ្វើ សកម្មភាពស្ទាក់វ៉ៃគម្រាមទារប្រាក់បង្កអសន្តិសុខត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យជាយុវជនទាំង៨នាក់មាន ១.ឈ្មោះ ហៀង សុវ៉ៃ អាយុ២៥ឆ្នាំ ២.ឈ្មោះ ឌឿន ភីលីព អាយុ២៣ឆ្នាំ ៣.ឈ្មោះ ហ៊ាន សោមឆាយ អាយុ១៩ឆ្នាំ ៤.ឈ្មោះ ប៊ុន សាម៉ែតហាន អាយុ១៩ឆ្នាំ ៥.ឈ្មោះ សរ ឧត្តម អាយុ១៨ឆ្នាំ ៦.ឈ្មោះ សួស ចាន់រ៉ូស្សា អាយុ១៥ឆ្នាំ ៧.ឈ្មោះ ចិន រស្មី អាយុ១៩ឆ្នាំ ៨.ឈ្មោះ ឡេង វណ្ណឌី អាយុ១៨ឆ្នាំ ជនសង្ស័យស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ក្រោយពេលទទួលពាក្យបណ្តឹង ជនរងគ្រោះចំនួន៣នាក់១.ឈ្មោះ ភឿ ដេត អាយុ១៨ឆ្នាំ ២.ឈ្មោះ ឈឿម ឆុង ហៅម៉ាប់ អាយុ១៩ឆ្នាំ ៣.ឈ្មោះ វណ្ណ មុន្នីម៉ក់ អាយុ១៨ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកមុខវត្តផ្សារកណ្តាលមានក្មេងទំនើង១ក្រុមបានធ្វើសកម្មភាពស្ទាក់យកដំថ្មគប់ទៅជនរងគ្រោះហើយឈប់ ក៏ធ្វើសកម្មភាពវ៉ៃគម្រាមប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះ ដែលធ្វើប៉ះពាល់សន្តិសុខ មូលដ្ឋានភូមិ.ឃុំគ្មានសុវត្ថិភាព។
ហើយកម្លាំងបានធ្វើសកម្មភាពស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួន ជាបន្តបន្ទាប់ ចាប់បាន៨នាក់ និងវត្ថុតាងមានម៉ូតូ១គ្រឿង ម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ និងដែលបំពង់ទីប និងកូនសោដោះសម្ភារម៉ូតូ ពីចាប់ពីថ្ងៃទី២ដល់៣ ខែកក្កដា ឆ្នាំ២០១៨ នៅផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖ ក្រោយពេលឃាត់ជនសង្ស័យ៨នាក់ ដែលធ្វើសកម្មភាពស្ទាក់គប់ និងវ៉ៃប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ បង្កអសន្តិសុខក្នុងមូលដ្ឋាន កម្លាំងស្រាវជ្រាវចាប់ខ្លួនតាមចម្លើយ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ