ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៨​នាក់​ត្រូវ​នគរបាល​គ្រឿងញៀ.ន បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​វ៉ា​រិ​ន បាន​ចុះ​បង្ក្រាប​បទ​រក្សា​ទុក…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​វ៉ា​រិ​ន បាន​ចុះ​បង្ក្រាប​បទ​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៨​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​ច្បាប់​។ តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ប្រាប់​ថា ជន​ស្ស័​យ​ទាំង​៨​នាក់ ក្នុង​នោះ​មាន​៖ ០១-​ឈ្មោះ រៀម ប៊ុ​ន​ហាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប អ្នករក្សា​ទុក និង​ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ០២-​ឈ្មោះ ឡៃ គង់​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ខេត្តសៀមរាប អ្នក​ចាត់ចែង និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

០៣-​ឈ្មោះ គាត បូ​នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប អ្នករក្សា​ទុក និង​ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ០៤-​ឈ្មោះ ភឿ​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប អ្នក​ជួញដូរ និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ០៥-​ឈ្មោះ លី ប៊ុ​ន​ណាត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ពួក​ចាស់ ឃុំ​ពួក​ស្រុក​ពួក ខេត្តសៀមរាប អ្នក​ចាត់ចែង និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ០៦-​ឈ្មោះ ឈុ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វត្ត ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប អ្នក​ចាត់ចែង និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

០៧-​ឈ្មោះ ថា​ច់ សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប អ្នក​ចាត់ចែង និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង​០៨-​ឈ្មោះ នី សុ​ខេត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វត្ត ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប អ្នក​សម្រួល និង​ប្រើប្រាស់​ក្នុង​ខ្លួន​។ ក្រោយ​ពី​កម្លាំង​ជំនាញ ឃាត់ខ្លួន ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​០៣​កញ្ចប់ ស្មើនឹង​ទម្ងន់​១,៣​ក្រាម ទាំង​សម្បក និង​ទូរស័ព្ទ​ដៃ ចំនួន​០៧​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់ និង​វត្ថុ​តាង មួយ​ចំនួន ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ