ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បង្ក្រាប​យ៉ាងម៉េច​…ប្រហែល​៧០​ទៅ​៨០​ម៉ែត្រគូប​ឯណោះ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​កំពុង​បន្ត​ប្រើប្រាស់​ម​ធ្យោ​យ​ដើម្បី​ដឹកឈើ​គ្រឿង​ប្រភេទ​២​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស ភូមិ​ច្រប់ ស្រុក​សេ​សាន ទុកជា​សម្បត្តិ​រដ្ឋ​ក្រោយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង ជាន់​ដល់ទី​តាំង​ស្តុក​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​កំពុង​បន្ត​ប្រើប្រាស់​ម​ធ្យោ​យ​ដើម្បី​ដឹកឈើ​គ្រឿង​ប្រភេទ​២​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស ភូមិ​ច្រប់ ស្រុក​សេ​សាន ទុកជា​សម្បត្តិ​រដ្ឋ​ក្រោយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង ជាន់​ដល់ទី​តាំង​ស្តុក​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​អូរ​គគី ក្បែ​ស្ពាន​ស្រែ​ពក ភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ។

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ថា ដំបូង​ឡើយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្រាវជ្រាវ​តាម​ប្រភព​ព័ត៌មាន​រហូត​រក​ឃើញ​ទីតាំង​ស្តុក​ឈើ​ដ៏​សន្ធឹកសន្ធាប់​នៅ​ចំណុច​អូរ​គគី ភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ជាប់​ព្រំប្រទល់​ខេត្តរតនគិរី ក្រោយ​ការ​រុករក​ឃើញ​ទីតាំង​រួម​នឹង​វត្ថុ​តាង​ជាក់ស្តែង​នោះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​រាយការណ៍​ជូន​លោក​អភិបាល អភិ​បាលរង​ខេត្ត ក្រោម​ការ​សម្រប​ស្រួល​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ទើប​បន្ត​ជូនដំណឹង​​ដល់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​រឹបអូស ។ ប្រភព​ដដែល​បន្ត​ថា ស្ថិត​ក្នុង​សកម្មភាព​បង្ក្រាប​រឹបអូស​ឈើ​គ្រឿង​ប្រភេទ​លេខ​២​ខាងលើ កម្លាំង​សមត្ថកិច្ច​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ ។

លោក វ៉ា សុ​ផា​ន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ប្រាប់ កោះសន្តិភាព នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ថា​ដោយ​មានការ​ឯកភាព​ពី​អភិបាល អភិបាលរង​ខេត្ត និង​មានការ​សម្រប​ស្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ផង​នោះ លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​បញ្ជា​អោយ​រឹបអូស​វត្ថុ​តាង​នៃ​បទល្មើស​នោះ​នាំ​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ក្បាល​រមាស ។ លោកនាយ​ការិយាល័យ​បន្ថែម​ថា ឈើ​ខាងលើ​ជា​ប្រភេទ​ឈើ​អា លំដាប់​លេខ​២​ជា​គ្រឿងផ្ទះ បើ​តាម​ការ​ប៉ាន់ស្មាន​ប្រហែលជា​ជាង​៧០​ម៉ែត្រគូប ។

មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស​អោយ​ដឹង​ថា ក្រោយ​ការ​រឹបអូស​វត្ថុ​តាង​ខាងលើ​កម្លាំង​ជំនាញ​បាន​ជួល​កម្មករ និង​ប្រើប្រាស​មធ្យោបាយ​ដើម្បី​ដឹក​ជញ្ជូន​វត្ថុ​តាង​ពី​ការ​រឹបអូស​មក​រក្សា​ទុក​នៅ​សង្កាត់​រង់ចាំ​ធ្វើការ​វាស់វែង​ជា​ក្រោយ​នៅ​ពេល​ប្រមូល​រួចរាល់ តែ​រហូត​ទល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​នៅ​មិន​ទាន់​ដឹក​ជញ្ជូន​អស់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ