ខេត្តប៉ៃលិន ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង១២ ព្រឹកថ្ងៃទី១៤ មិថុនា ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ ដោយមានការសម្របសម្រួលពីសំណាក់លោក ថុល គឹមហ៊ីង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះធ្វើការឆែកឆេរកន្លែងទទួលបញ្ចាំខុសច្បាប់ មួយកន្លែង ដែលស្ថិតនៅក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ម្ចាស់ទីតាំងដែលបើកកន្លែងទទួលបញ្ចាំខុសច្បាប់នេះមានឈ្មោះ តាន់ សុចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ការចុះឆែកឆេរកន្លែងទទួលបញ្ចាំខុសច្បាប់ ខាងលើនេះ សមត្ថកិច្ចបានរកឃើញម៉ូតូចំនួន០៨គ្រឿង ដែលម្ចាស់ទីតាំងទទួលបញ្ចាំគ្មានឯកសារ និង បណ្ណ័សម្គាល់យានយន្តស្របច្បាប់នោះឡើយ។ ក្រោយពីបានចុះឆែកឆេររួចមក សមត្ថកិច្ចក៏បានដកហូត ម៉ូតូចំនួន០៨គ្រឿងយកទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និង បាននាំខ្លួនម្ចាស់ទីតាំងទៅសាកសួរតាមនីតិវិធី៕
ចែករំលែកព័តមាននេះ