ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​នាង​ឡើងឋានសួគ៌​បាន​ម្ដង ព្រឹក​ឡើង​នួនល្អង​ប្ដឹង​បង​វិញ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តី​ការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ ឧសភា ២០១៨ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តស្ទឹងត្រែង បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​លើ​បណ្តឹង​រំលោភ​សេពសន្ថវៈ​។…

ខេត្តស្ទឹងត្រែង ៖ សេចក្តី​ការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ ឧសភា ២០១៨ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តស្ទឹងត្រែង បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​លើ​បណ្តឹង​រំលោភ​សេពសន្ថវៈ​។ ជនសង្ស័យ​ឈ្មោះ គុយ កី ហៅ កី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​.​ឃុំ​ព​ពេញ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​មាន អាយុ​២៥​ឆ្នាំ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៦ ឧសភា ២០១៨ នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់ ជនសង្ស័យ​បាន​ពឹងពាក់ ឲ្យ​ជនសង្ស័យ​ឌុ​ប​ម៉ូតូ​ជូន​ទៅ​ផ្ទះ​។

ពេល​ទៅ​ផ្ទះ​ម៉ូតូ​ក៏​ដួល ហើយ​ជន​រង​ក៏​បាន​របួស​បន្តិច បន្តួច ឃើញ​ដូច្នោះ​ជនសង្ស័យ​បាន​រក​ថ្នាំលាប​ឲ្យ​នាង ឆ្លៀតពេល​នោះ​ដែរ​ឈ្មោះ គុយ កី ហៅ​កី បាន​សួរ​នាង​ថា​(​ប៉ា​ម៉ាក់​នៅ​អត់​) នាងរង​គ្រោះ​បាន​ឆ្លើយ​តប​ភ្លាម​ថា​ប្រហែលជា​គាត់ មិន​នៅទេ​បានជា​ក្នុងផ្ទះ​ស្ងាត់ឈឹង​។ ឱកាស​បាន​មក​ដល់​ធ្វើ​ឲ្យ​ជនសង្ស័យ មាន​គំ​គិត​អាក្រក់​មួយ​កើតឡើង​ភ្លាម បាន​ស្ទុះ​ទៅ​ឱប​នាង និង​បាន​គំរាម​មិន​ឲ្យ​រើបម្រះ រួច​ចាប់ផ្តើម​បើក​យុទ្ធនាការ នាំ​ជន​រង​គ្រោះ​ឡើងឋានសួគ៌​រហូត​ដល់​គោលដៅ មាន​សេចក្តីសុខ​មួយ​ដង្ហើមចង្រិត​ទាំង​ពីរ​នាក់​រៀងខ្លួន​ទៅ​។

ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ព្រឹក​ឡើង​ជន​រង​គ្រោះ​កើត​ទុក​មិន​សុខចិត្ត​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ឈ្មោះ គុយ កី ដោយ​ចោទប្រកាន់​ពី​បទ រំលោភ​សេពសន្ថវៈ ទើប​សមត្ថ​កិច្ចចាត់ការ​រឿង​នេះ តាម​ផ្លូវច្បាប់ ពោល​គឺ​ក្រោយ​ពី​មាន​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ