ស្ត្រីម្នាក់ត្រូវកាត់ដៃជើងចោលទាំង៤ ព្រោះតែស្នាមឆូតដ៏តូច
អង់គ្លេស ៖ តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា ស្ត្រីចំណាស់អាយុ៥៤ឆ្នាំ ត្រូវបានគ្រូពេទ្យសម្រេចចិត្តថា កាត់ដៃជើងចោល ដោយសារតែមានស្នាមឆូតតូចមួយលើម្រាមដៃ។…
អង់គ្លេស ៖ តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា ស្ត្រីចំណាស់អាយុ៥៤ឆ្នាំ ត្រូវបានគ្រូពេទ្យសម្រេចចិត្តថា កាត់ដៃជើងចោល ដោយសារតែមានស្នាមឆូតតូចមួយលើម្រាមដៃ។…
អង់គ្លេស ៖ តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា ស្ត្រីចំណាស់អាយុ៥៤ឆ្នាំ ត្រូវបានគ្រូពេទ្យសម្រេចចិត្តថា កាត់ដៃជើងចោល ដោយសារតែមានស្នាមឆូតតូចមួយលើម្រាមដៃ។
លោកយាយ Marguerite Henderson ប្រាប់ថា លោកយាយឃើញមានស្នាមឆូតតូចមួយលើម្រាមចង្អុល ដោយមិនដឹងមូលហេតុ។ គាត់ដឹងថា វាជាស្នាមឆូតនឹងរបស់អ្វីមួយ តែគាត់មិនដឹងថា វាជារបស់អ្វីនោះទេ។ ស្រាប់តែប៉ុន្មានថ្ងៃមក ស្រាប់តែវាឡើងហើមដល់ថ្នាក់បង្កទៅជា «Septic Shock» ឬ «ស្ហុកដោយសារតែមេរោគ»។ ដល់ថ្នាក់លោកយាយដើរមិនរួច មាត់ឡើងស្វាយ ហើយស្បែកឡើងទៅជាពណ៌ប្រផេះអស់។
គ្រូពេទ្យបានប្រាប់កូនចៅរបស់លោកយាយឲ្យត្រៀមចិត្ត ព្រោះពួកគេនឹងដាក់លោកយាយឲ្យសន្លប់រយៈពេល៧ថ្ងៃ ដើម្បីធ្វើការជួយសង្គ្រោះ។ ការដាក់ឲ្យសន្លប់នេះ អាចនឹងធ្វើឲ្យលោកយាយទៅរហូតមិនត្រឡប់។ ម្យ៉ាងទៀត គ្រូពេទ្យបានសម្រេចចិត្តកាត់ជើង និងដៃទាំងបួនរបស់លោកយាយចោល ដោយសារតែមេរោគបានធ្វើឲ្យវាខ្មៅស្អុយអស់រលីង។ កូនចៅរបស់លោកយាយនៅតែមិនអស់សង្ឃឹម ហើយព្រមឲ្យគ្រូពេទ្យធ្វើតាមការគួរ។ គ្រាន់តែស្នាមតូចមួយ ក៏អាចឲ្យមេរោគចូលវាយលុកបានដែរ!
ចែករំលែកព័តមាននេះ