ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើត​ស្នេហ៍​លោក​នី រតនា តាម​រយៈ​ហ្វេ​ស​ប៊ុ​ក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី​១​លោក​នី រតនា បាន​ភ្ជាប់​ពាក្យ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​ជាមួយ​កូន​អ្នកជំនួញ​នាំ​ចូល​គ្រឿង​សំអាង​​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី​១​លោក​នី រតនា បាន​ភ្ជាប់​ពាក្យ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​ជាមួយ​កូន​អ្នកជំនួញ​នាំ​ចូល​គ្រឿង​សំអាង​​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ។

ពិធី​ភ្ជាប់ពាក្យ​បាន​ធ្វើ​ឡើង​នៅ​បុរី​ប៉េង​ហ៊ួ​ត ស្ទឹង​មាន​ជ័យ ដោយ​មានការ​ចូលរួម​ពី​សាច់​ញាតិ​ទាំង​សងខាង ជា​ពិសេស​នោះ​មិត្តភក្តិ​សិល្បៈ​ជា​ច្រើន​នាក់ ។

ពិធី​ភ្ជាប់ពាក្យ​របស់​លោក​នី រតនា កើតឡើង​បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម ក៏​ដូច​ជា​ការ​ចុះ​​ផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​នានា ស្តី​ពី​ចំណង​ស្នេហ៍​របស់​លោក​ជាមួយ​កូនស្រី​ម្ចាស់​ហាង​គ្រឿងសំអាង​ដែល​លោក​ក៏​ជា​តំណាង​នាំ​ចូល​ផលិតផល​ដ៏​ធំ​មួយ​នេះ​ផង​ដែរ។

លោក​នី រតនា ហាក់​មិនសូវ​ចាប់អារម្មណ៍​ពី​ការ​លេចឮ​រឿងរ៉ាវ​នោះ​ទេ បើ​ទោះបីជា​អ្នក​ទាំង​ពីរ​បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​យ៉ាង​ត្រជាក់​ល្ហឹម​ជាមួយ​គ្នា​ប្រមាណ​ជាង​២​ឆ្នាំ​នេះ​ក៏​ដោយ ។

ទីបំផុត​ពិធី​ភ្ជាប់ពាក្យ​របស់​លោក​នី រតនា បាន​លេច​ចេញ​ជា​ផ្លូវការ​ដូច​អ្វី​ដែល​គេ​បាន​សន្និដ្ឋាន​នោះ ។

តារាចម្រៀង​វ័យក្មេង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក​នី រតនា បាន​អះអាង​ថា អនា​គត​ភរិយា​របស់​លោក​ឈ្មោះ​ហេង សុវណ្ណ​ភក្ដិ​ណា បាន​មើលចិត្ត​ថ្លើម​គ្នា​រយៈពេល​២​ឆ្នាំ​មក​ហើយ ។ លោក​បញ្ជាក់​ថា «​ពួក​យើង​បាន​មើលចិត្ត​គ្នា ស្គាល់គ្នា​មុន​ដំបូង​តាម​រយៈ​ការ​លេង​ហ្វេ​ស​ប៊ុ​ក ហើយ​លោក​បាន​សម្រេច​ជ្រើសរើស​គាត់​មក​ធ្វើ​ជា​គូ​អនាគត​គឺ​ដោយ​សារ​គាត់ ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ចេះ​គោរព​ចាស់ទុំ និង​ចេះ​ឲ្យ​តម្លៃ​មនុស្ស​នៅ​ជុំវិញ​ខ្លួន »​។

បើ​ទោ​បី​ជា​ពិធី​ភ្ជាប់ពាក្យ​របស់​លោក​នី រតនា បាន​ធ្វើ​ឡើង​យ៉ាង​ឱឡារិក​ក៏​ដោយ ប៉ុន្តែ​សាមីខ្លួន​ផ្ទាល់​ហាក់​នៅ​មិន​ទាន់​បាន​បញ្ចេញ​ពី​គម្រោង​ចូល​រោងការ​នៅ​ពេល​ណា​ឡើយ ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​របស់​លោក​កំពុង​មាន​សន្ទុះ​ខ្លាំង ។

ដំណឹង​ពី​ការ​ភ្ជាប់ពាក្យ​របស់​លោក​នី រតនា នា​ពេល​នេះ​បាន​ទទួល​ការ​សាទរ​ពី​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​លោក​ជា​ច្រើន ក្នុង​ពេល​ដែល​លោក​រកបាន​គូជីវិត​សក្តិ​សមជា​មួយ​លោក​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ