រាជធានីភ្នំពេញ ៖ ជាមួយនឹងកំណើនសេដ្ឋកិច្ចរីកលូតលាស់មិនឈប់ឈរ និងចំនួនប្រជាជនកាន់តែកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងទីក្រុង ធ្វើឲ្យមានការកើនឡើងនូវមធ្យោបាយធ្វើដំណើរឯកជនយ៉ាងច្រើននៅលើដងផ្លូវ នឹងបង្កការកកស្ទះខ្លាំងផងដែរ។
ទន្ទឹមការកកស្ទះលើដងផ្លូវ ការរីកចំរើននូវបចេ្ចកវិទ្យាទំនើបនិងការផ្តល់សេវាកម្មដល់អ្នកដំណើរក៏កាន់តែទាន់សម័យជាងមុន ដូច្នេះអតិថិជនលែងមានកង្វល់ក្នុងការជ្រើសរើសមធ្យោយបាយធ្វើដំណើរដ៏ត្រឹមត្រូវមួយ នោះគឺការធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងរហ័សទាន់ចិត្តជាមួយ ហ្វាស់ហ្គោ (FastGo) ។
ហ្វាស់ហ្គោ (FastGo) គឺជាក្រុមហ៊ុនដែលផ្តល់ជូនប្រជាជនកម្ពុជានូវកម្មវិធីដ៏ទំនើបបំផុតសម្រាប់ហៅម៉ូតូកង់បី និងតាក់ស៊ីម៉ែត្របានយ៉ាងងាយ និងលឿនបំផុត ជាពិសេសវាក៏បានប្តូរឥរិយាបទពីការហត់នឿយនឹងការតថ្លៃមកជាការគិតប្រាក់ជាក់ស្តែងតាមគីឡូម៉ែត្រដែលភ្ញៀវបានជិះវិញ។
មិនតែប៉ុណ្ណោះ ថ្មីៗនេះក្រុមហ៊ុនមានជារង្វាន់សំរាប់លើកទឹកចិត្តដល់ភ្ញៀវដែលប្រើប្រាស់កម្មវិធីហ្វាស់ហ្គោ ជាច្រើនសន្ធឹកសន្ធាប់សរុប ២០០ លានរៀល។
ថ្នាក់ដឹកនាំក្រុមហ៊ុនមានប្រសាសន៍ថា៖ «ក្រុមហ៊ុនយើងខុសពីក្រុមហ៊ុនដទៃ ព្រោះអ្នកដែលប្រើប្រាស់កម្មវិធីហ្វាស់ហ្គោ (FastGo) ដើម្បីហៅម៉ូតូកង់បី និងតាក់ស៊ីម៉ែត្រជិះ គឺស្មើនឹងគាត់បាននិងកំពុងរួមចំណែកជួយសង្គមជាតិ» ដូចជា៖
– កាត់បន្ថយភាពក្រីក្រ
– កាត់បន្ថយការកកស្ទះចរាចរណ៍
– ជួយកុមារកម្ពុជារាប់ពាន់នាក់
ព្រោះក្រុមហ៊ុនបាននិងកំពុងរៀបចំកញ្ចប់ថវិកាសម្រាប់អ្នកបើកបរ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម៕
ចែករំលែកព័តមាននេះ