ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ដិ​ន​ស៏ ទទួល «​ពានរង្វាន់​ឌី​ហ្សា​ញ​ផ្នែក​ក្នុង​របស់​លំនៅ​ឋាន​ដែល​ល្អ​ជាងគេ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ​២០១៨ គម្រោង​​អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ដិ​ន​ស៏ ទទួល​បាន​ពានរង្វាន់​៣…

​រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ​២០១៨ គម្រោង​​អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ដិ​ន​ស៏ ទទួល​បាន​ពានរង្វាន់​៣ និង​ពានរង្វាន់​ទទួល​ស្គាល់​ជា​ពិសេស​ចំនួន​២ ដែល​ពានរង្វាន់​អចលនទ្រព្យ Property Guru Cambodia គឺ​ជា​កម្មវិធី​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ប្រារព្ធ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ នា​សណ្ឋាគារ Sofitel Phnom Penh Phokeethra​។​

​ពានរង្វាន់​ទី​១ ដែល​គម្រោង​អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ដិ​ន​ស៏ ទទួល​បាន​គឺ «​ពានរង្វាន់​ស្ថាបត្យ​កម្ម​លំនៅ​ឋាន​ដែល​ល្អ​ជាងគេ​« និង ពានរង្វាន់​ទទួលស្គាល់​ជា​ពិសេស​ផ្នែក «គម្រោង​លំនៅ​ឋាន​ដែល​ល្អ​ជាងគេ​» និង «​ឌី​ហ្សា​ញ​ស្ថាបត្យកម្ម​ទេសភាព​ដែល​ល្អ​ជាងគេ​»​។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន Creed Group និង ក្រុមហ៊ុន Triple Gem Assets Co., Ltd. បាន​ឈ្នះ​ពានរង្វាន់​ចំនួន​២ «​ពានរង្វាន់​ទំនួល​ខុស​ត្រូវ​សង្គម​» និង «​ពានរង្វាន់​គម្រោង​អភិវឌ្ឍ​ន៏​ចេ​យិ៍​រ​ភាព​»​។​

​ដោយ​យោង​ទៅ​តាម​វេ​ប​សាយ Realestate.com នៅ​ក្នុង​ការ​ប្រកួត​នោះ​មាន​ពានរង្វាន់​ចំនួន ២៦​ប្រភេទ ដែល​រួម​មាន ពានរង្វាន់​ម្ចាស់​អភិវឌ្ឍ​គម្រោង ពានរង្វាន់​ផ្នែក​រចនា និង​ពានរង្វាន់​អភិវឌ្ឍ​លំនៅ​ស្ថាន (​ខុន​ដូ​, ផ្ទះ និង​អគារ​ពាណិជ្ជកម្ម​) ដែល​មាន​ភ្ញៀវ​កិត្តិយស ព្រមទាំង​អ្នកកាសែត​អញ្ជើញ​ចូលរួម​ច្រើន​ជាង​៣៦០​នាក់​។​

​អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ដិ​ន​ស៏ គឺជា​គម្រោង​ទី​៣​ក្នុង​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន Creed Group ដែល​មានផ្ទះ​សរុប​ប្រមាណ​៥០០​ខ្នង ក្នុង​ដំណាក់កាល​ទី​១ ដែល​មាន​ប្រទេស​ផ្ទះ​ដូច​ជា ផ្ទះ​ហាង (A& B), វីឡា​កូនកាត់ (A& B), វីឡា​ភ្លោះ​, វីឡា​គជ់​, ឃ្វី​ន​វីឡា និង​ឃី​ង​វីឡា​។ ចំណែកឯ​ទស្សនៈ​គំនិត​នៃ​ស្ថាបត្យកម្ម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​តាម​បែប​វប្ប​ធ​ម៍​ជប៉ុន និង​កម្ពុជា រីឯ​ប្លង់​វីឡា​វិញ​ត្រូវ​បាន​រចនា​យ៉ាង​ផ្ចិតផ្ចង់ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​រស់នៅ​។ គ្រប់​ទស្សនៈ​គំនិត​នៃ​គម្រោង​ទាំងអស់​របស់ ក្រុមហ៊ុន Creed Group គឺ​ផ្តោត​ទៅ​លើ គុណភាព​ជា​ចេ​យិ៍​រ​ភាព ព្រមទាំង​ផ្តល់​ជូន​នៅ​ជីវិត​រស់នៅ​ទាន់សម័យ​បែប​ធម្មជាតិ​។

​ក្រុមហ៊ុន Creed Group គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មាន​បទ​ពិសោធ​ដ៏​ចំណាស់​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​ជប៉ុន ដោយ​បាន​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ​។ មក​ដល់​សព្វ​ថ្ងៃនេះ ក្រុមហ៊ុន Creed Group បាន​ធ្វើការ​បញ្ចប់​គម្រោង​ជាង​ប្រមាណ​រាប់រយ​គម្រោង​នៅ​ទូ​ទាំង​ពិភពលោក​។

​ក្រុមហ៊ុន Triple Gem Assets Co., Ltd. បាន​ធ្វើការ​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន Creed នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ហើយ​បាន​បង្កើត​គម្រោង​ចំនួន​បី​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មាន​ដូច​ជា​គម្រោង​ខុន​ដូ បូ​ដាយ​ជូ​, គម្រោង​បុរី​មហា​សែន​សុខ និង​គម្រោង​អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ដិ​ន​ស៏​។ គម្រោង​អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ដិ​ន​ស៏​អា​ស័​យ​ដ្ឋា​ន​៖ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ