ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់ នៅ​ក្នុង​ស្រះ​ជិត​ភូមិ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដោយសារ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​អាយុ​៤៨​ឆ្នាំ ដេក​ស្លាប់​ក្នុង​ស្រះ​ទឹក​ជិត​ភូមិ សង្ស័យ​ស្រវឹងស្រា​វង្វេង​ដើរ​ធ្លាក់​ស្រះ​ទឹក​លង់​ស្លាប់​។ ករណី​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ…

ខេត្តស្វាយរៀង ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដោយសារ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​អាយុ​៤៨​ឆ្នាំ ដេក​ស្លាប់​ក្នុង​ស្រះ​ទឹក​ជិត​ភូមិ សង្ស័យ​ស្រវឹងស្រា​វង្វេង​ដើរ​ធ្លាក់​ស្រះ​ទឹក​លង់​ស្លាប់​។ ករណី​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រៃ​ចំណា ឃុំ​ខ្សែ​ត្រ​ស្រុក កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្សែ​ត្រ បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ថោ​ង អិត អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

មុន​ថ្ងៃ​កើតហេតុ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ចេញពីផ្ទះ​ដោយ​បាន​ទៅ​ចូលរួម​ពិធីបុណ្យ​អ្នក​ក្នុងភូមិ​ជិត​គ្នា ក្រោយ​ពេល​បុណ្យ​ចប់​នៅ​ពេល​យប់ ស្រាប់តែ​បាត់​ខ្លួន​រហូត​សាច់ញាតិ​សួរនាំ​ម្ចាស់ផ្ទះ​បុណ្យ​គេ​ប្រាប់​ថា គាត់​ចេញ​មក​វិញ​ហើយ ក៏​ប៉ុន្តែ​មិនឃើញ​មក​ដល់​ផ្ទះ អ្នកស្រុក​ក៏​នាំ​គ្នា​ដើរ​រកតែ​រក​មិនឃើញ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ (​រយៈពេល​២​ថ្ងៃ​) ទើប​មាន​អ្នកស្រុក​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​ទើប​ផ្អើល​ឆោឡោ រួច​ប្តឹង​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ថា មាន​មនុស្ស​ស្លាប់​លង់ទឹក​ក៏​នាំ​គ្នា​ទៅ​ចោមរោម​មើល​ទើប​ដឹង​ថា​ស្ត្រី​ដែល​បាត់​ខ្លួន​ខាងលើ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

 ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ថោ​ង អិត ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជា​ក្រមុំចាស់​គ្មាន​កូនចៅ​អ្វី​នោះ​ទេ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចំណា ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​មនុស្ស​ស្លាប់​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សាកសព​បន្ទាប់​ពី​ពិនិត្យ​ទៅ​លើ​សាកសព​មក ពុំ​មាន​ស្លាកស្នាម​អ្វី​នោះ​ទេ ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​ស្រវឹងស្រា​រួច​ដើរ​ធ្លាក់ទឹក​លង់​ស្លាប់​។ ហើយ​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ហើយ​ការ​អះអាង​ពី​ក្រុម​គ្រួសារ​សាកសព​ជន​រង​គ្រោះ​ប្រាប់​ថា តែងតែ​វង្វេង​ច្រើន ហើយ​មក​ពី​ស្រវឹងស្រា​ផង​នោះ​ទើប​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ