ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះល្វែង​ជាន់​ទី​២ អស់​ស្ទើរ​ទាំងស្រុង

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​លក់​ចាប់ហួយ​នៅ​ជាន់​ទី​២ សម្រាប់​ទុក​អីវ៉ាន់ ក្នុង​បុរី​សៀង​ណាំ ខាងកើត​ផ្សា​រលើ​ធំ​ថ្មី ចម្ងាយ​ជាង​២​គីឡូម៉ែត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដោយ​ត្រូវ​បាន អគ្គិភ័យ​មួយ​លេប​ត្របាក់…

ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​លក់​ចាប់ហួយ​នៅ​ជាន់​ទី​២ សម្រាប់​ទុក​អីវ៉ាន់ ក្នុង​បុរី​សៀង​ណាំ ខាងកើត​ផ្សា​រលើ​ធំ​ថ្មី ចម្ងាយ​ជាង​២​គីឡូម៉ែត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដោយ​ត្រូវ​បាន អគ្គិភ័យ​មួយ​លេប​ត្របាក់ អស់​ស្ទើរ​ទាំងស្រុង សំណាងល្អ​បាន​អ្នក​ជិតខាង និង​ភ្នាក់ងារ​ពន្លត់ អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត និង ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ជួយ​ទាន់ កុំ​អី​អស់រលីង​គ្មាន​សល់ ហើយ​ប្រហែល​សង​គេ​ជុំវិញ​ទៀត​ផង ខណៈនោះ​ពុំ​មាន​នរណា​ម្នាក់ រង​របួស ឬ ស្លាប់​នោះ​ឡើយ​។ ក្នុង​ហេតុការណ៍​ឆេះ​ផ្ទះ​លក់​ចាប់ហួយ​នោះ​បាន​កើតឡើង​នៅ​ក្នុង​បរិវេណ​បុរី​សៀង​ណាំ ទល់មុខ​ផ្សារ​បុរី​សៀង​ណាំ កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ អ៊ុ​ន ភិ​រម្យ នាយ​រង ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា ក្រោយ​ពី​បាន​ទទួល​បាន​ព័ត៌មាន​ភ្លាម ទើប​កម្លាំង​ជំនាញ បាន​ចុះ​ជួយ​អន​រ្ត​រាគ​មន៍​ទៅ​ដល់​កន្លែង កើតហេតុ​ពន្លត់​ភ្លាម​ៗ ដឹកនាំ​កម្លាំង​ពន្លត់ ដោយ​លោក​វរសេនីយ៍ឯក ភឹង សម្បត្តិ ស្នងការ​រង ទទួល​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​។ លោក​បាន​បន្ត​ថា ក្នុង​ការ​ចេញ​ជួយ​សង្គ្រោះ​អគ្គិភ័យ នា​ពេល​នោះ គឺ​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៥​គ្រឿង ក្នុង​នោះ​មាន រថយន្ត​អគ្គិភ័យ​របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ចំនួន​៤​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ របស់ កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​១​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​៥ គ្រឿង ទើបបាន​រលត់​ទៅ​បាត់​ទាំងស្រុង នៅ​វេលា​ម៉ោង​១១ និង​២០​នាទី ថ្ងៃត្រង់​ថ្ងៃខែ​ឆ្នាំ​ដដែល​។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​មាន ឈ្មោះ គី​ម ហៀ​ក ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​នៅ​ភូមិ ស្ទឹង​សែន ឃុំ​ស្ទឹង​សែន ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ បច្ចុប្បន្ន​រស់នៅ​ក្នុង​បុរី​សៀង​ណាំ ក្នុងភូមិ​ខ្នា សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ សម្ភារ​ដែល​ខូចខាត​មួយ​ចំនួន​ដូច​ជា​៖ ខោ​ទឹកនោម​៥០​បេ -​ក្រដាស់​៥០​បេ​-​ពូក​១-​កង្ហារ​១ និង​ផ្ទះល្វែង​ឆេះ​អស់​មួយ​ចំនួន​។ ផ្ទះ​នោះ​ធ្វើ​អំពី​ថ្ម​ប្រក់ស​ង្ក័​សី​កម្ពស់​៣​ជាន់​(​ឆេះ​ជាន់​ទី​២)​ទំហំ​៤,៥០​ម​×១០​ម​។ មូលហេតុ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង អគ្គិភ័យ​ខាងលើ​នេះ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ