ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជ័យ​ក្នុង​ការ​វះកាត់​អ្នកជំងឺ​ម្នាក់​ដែល​មាន​ដុំ​សាច់

6 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ​មន្ទីរពេទ្យ FV បាន​ធ្វើការ​វះកាត់​ជោគជ័យ​ដល់​អ្នកជំងឺ​កម្ពុជា​ម្នាក់​ដែល​គាត់​មាន​ដុំ​សាច់​នៅ​ក្នុង​ប្រអប់​ទ្រូង​រុំ​ព័ទ្ធ​ជុំវិញ​ដោយ​សរសៃឈាម​ដ៏​គ្រោះថ្នាក់​មួយ​និង​កម្រ​ជួប​ប្រទះ ។ ដុំ​សាច់​នេះ​គឺជា​ដុំ​សាច់​ធំ​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សរសៃឈាម ដូច្នេះ​មិន​អាច​ធ្វើការ​វះកាត់​ដោយ​ប្រើ​វិធីសាស្ត្រ​ចោះ​បាន​ទេ គឺ​មាន​តែ​វិធីសាស្ត្រ​វះ​បើក​ប្រអប់​ទ្រូង​តែ​ប៉ុណ្ណោះ ទើប​អាច​ធានា​សុវត្ថិភាព​ដល់​អ្នកជំងឺ​បាន ដើម្បី​ចៀសវាង​ការ​មាន​គ្រោះថ្នាក់ និង​រាល់​ហានិភ័យ​ទាំងឡាយ​ក្នុង​ពេល​កំពុងធ្វើការ​វះកាត់…

ថ្មី​ៗ​នេះ​មន្ទីរពេទ្យ FV បាន​ធ្វើការ​វះកាត់​ជោគជ័យ​ដល់​អ្នកជំងឺ​កម្ពុជា​ម្នាក់​ដែល​គាត់​មាន​ដុំ​សាច់​នៅ​ក្នុង​ប្រអប់​ទ្រូង​រុំ​ព័ទ្ធ​ជុំវិញ​ដោយ​សរសៃឈាម​ដ៏​គ្រោះថ្នាក់​មួយ​និង​កម្រ​ជួប​ប្រទះ ។ ដុំ​សាច់​នេះ​គឺជា​ដុំ​សាច់​ធំ​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សរសៃឈាម ដូច្នេះ​មិន​អាច​ធ្វើការ​វះកាត់​ដោយ​ប្រើ​វិធីសាស្ត្រ​ចោះ​បាន​ទេ គឺ​មាន​តែ​វិធីសាស្ត្រ​វះ​បើក​ប្រអប់​ទ្រូង​តែ​ប៉ុណ្ណោះ ទើប​អាច​ធានា​សុវត្ថិភាព​ដល់​អ្នកជំងឺ​បាន ដើម្បី​ចៀសវាង​ការ​មាន​គ្រោះថ្នាក់ និង​រាល់​ហានិភ័យ​ទាំងឡាយ​ក្នុង​ពេល​កំពុងធ្វើការ​វះកាត់ ។

បងស្រី T.S អាយុ​៤៥​ឆ្នាំ ភេទ​ស្រី សញ្ជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា ចៃដន្យ​ថ្ងៃមួយ​រូប​គាត់​បាន​ទៅ​ធ្វើការ​ពិនិត្យ​សុខភាព​ទូទៅ ទើបបាន​ដឹង​ថា ខ្លួន​មាន​ដុំ​សាច់​មួយ​នេះ​នៅ​ខាង​ក្នុង​ប្រអប់​ទ្រូង ហើយ​ក៏​បាន​រៀបចំ​បែបបទ​ចូល​គេង​ក្នុង​មន្ទីរពេទ្យ​ធំ​មួយ​នៅ​ភ្នំពេញ ដើម្បី​ទទួល​ការ​ព្យាបាល​។ តែ​ដោយ​ករណី​បងស្រី​ជា​ករណី​ដ៏​លំបាក​មួយ ហើយ​ត្រូវការ​នូវ​ជំនាញ​បច្ចេកទេស​ខ្ពស់​និង​បទ​ពិសោធន៍​ច្រើន​សំរាប់​ការ​ព្យាបាល ទើប​បងស្រី T.S សំរេច​មក​មន្ទីរពេទ្យ FV នៅ​ប្រទេស​វៀតណាម ដើម្បី​ធ្វើការ​ព្យាបាល ។

លោក​វេជ្ជ​. Luong Ngoc Trung គឺជា​វេជ្ជបណ្ឌិត​ដែល​ពិនិត្យ និង​ធ្វើការ​វះកាត់​ផ្ទាល់​ឱ្យ​បងស្រី T.S បានឱ្យ​ដឹង​ថា ៖ «​បញ្ហា​របស់​បងស្រី T.S គឺជា​ករណី​មួយ​ដ៏​ពិបាក និង​គ្រោះ​ថ្នាក់ ប្រសិនបើ​មានការ​ធ្វេសប្រហែស​នូវ​ចំណុច​ណាមួយ​ក្នុង​កំឡុង​ពេល​វះកាត់ ព្រោះ​ដុំ​សាច់​នេះ​រុំ​ព័ទ្ធ​ជុំវិញ​ដោយ​សរសៃឈាម​ធំ​ៗ និង​ងាយ​ជួប​ប្រទះ​នូវ​ហានិភ័យ​ដូច​ជា ការ​ដាច់​សរសៃឈាម​ទាំងនេះ​ជាដើម​។ មួយវិញទៀត​ដោយសារ​បងស្រី​មាន​ក្រុម​ឈាម​​ប្រភេទ​អូ​រ៉េ​ស៊ុ​ស​ដក O Rhesus negative (-), (​នេះ​គឺជា​ក្រុម​ឈាម​ដ៏​កម្រ​, ដែល​មាន​អត្រា​ចំនួន​៥%​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​) ប្រការ​នេះ​នឹង​ក្លាយទៅជា​ផលវិបាក និង​គ្រោះថ្នាក់ ប្រសិនបើ​ក្នុង​ពេល​វះកាត់​បងស្រី​ត្រូវ​ហូរ​ឈាម​ច្រើន ហើយ​គ្មាន​ឈាម​ដើម្បី​ធ្វើការ​បញ្ចូល​ឈាម​ទាន់​ពេល​នោះ​ទេ​។

ក៏​ប៉ុន្តែ​ជាមួយនឹង​បច្ចេកទេស​ជំនាញ​ដែល​បាន​បណ្តុះបណ្តាល​យ៉ាង​ហ្មត់ចត់ ព្រមទាំង​បទ​ពិសោធន៍​ដែល​មាន​ពី​មុន​មក​លោក​វេជ្ជ​. Luong Ngoc Trung ក៏​ធ្វើការ​វះកាត់​នេះ​បាន​សម្រេច​យ៉ាង​រលូន ដោយ​ចំណាយ​រយៈពេល​២​ម៉ោង​។ ហើយ​ដុំ​សាច់​នេះ​ក្រោយ​ពី​យក​ទៅ​វិភាគ គឺ​លទ្ធផល​ចេញ​មក​ជា​ដុំ​សាច់​ប្រភេទ​ស្លូត​។

អំឡុង​ពេល​វះកាត់​អ្នកជំងឺ​មិន​មានការ​ហូរ​ឈាម​ច្រើន មិន​មាន​មេរោគ​ឆ្លង ហើយ​និង​មិន​មាន​ហានិភ័យ​ណាមួយ​កើតឡើង​នោះ​ឡើយ​» ។

នៅ​ពេល​ត្រឡប់​មក​មន្ទីរពេទ្យ FV ដើម្បី​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឡើង​វិញ បន្ទាប់​ពី​វះកាត់​រួច​បាន ២ ស​ប្តា​ហ៍​មក បងស្រី T.S បានឱ្យ​ដឹង​ថា «​នេះ​គឺជា​ការ​វះកាត់​ដ៏​ពិបាក ហើយ​​ខ្លួន​គាត់​ផ្ទាល់​ព្រមទាំង​សាច់ញាតិ​មានការ​បារម្ភ​យ៉ាង​ខ្លាំង ប៉ុន្តែ​វេជ្ជបណ្ឌិត​នៅ​មន្ទីរ​ពេទ្យ FV ពូកែ​ណាស់ គឺ​ធ្វើការ​វះកាត់​បាន​ជោគជ័យ​ដោយ​ល្អ​ឥត​ខ្ចោះ​តែ​ម្តង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មន្ទីរពេទ្យ FV នៅ​មាន​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុម​អ្នកបកប្រែ​ភាសារ​ខ្មែរ​យ៉ាង​ជំនាញ ចាំ​ជួយ​សម្រួល​ដល់​ពួក​គាត់​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ពេល​កំពុង​គេង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទៀត​ផង​។ គុណភាព និង​សេវាកម្ម​ល្អ​ណាស់​នៅ​មន្ទីរពេទ្យ FV បរិស្ថាន​មន្ទីរពេទ្យ​ល្អ​ស្អាត និង​ត្រជាក់ ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ថា ស្រួលខ្លួន និង​មាន​ផា​សុខភាព​នូវ​ពេល​ដែល​គាត់​សម្រាក​ព្យាបាល​នៅ​ទីនោះ​» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ