ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សរសើរ ពិការ​តែ​​កាយ តែចិត្ត​មិន​ចុះចាញ់ តស៊ូ​រហូត​សម្រេច​គោល​ដៅ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អ្នកចម្រៀង​ពិការ​ខ្មែរ​មួយ​រូប ​គឺ​លោក ប្រាក់ សុ​ផា​ន់​ណា បើ​ទោះបីជា​ពិការ​រាង​កាយ​ក៏​ពិតមែន តែ​លោក​មិន​ដែល​ចុះចាញ់​ព្រហ្ម​លិខិត​នោះ​ទេ ដែល​នេះ​ជា​ហេតុ​​ផល​​ជម្រុញ​ឱ្យ​លោក​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​សន្ធឹកសន្ធាប់ ​រហូត​ទទួល​បាន​ជ័យ​​ជំនះ​ពី​កម្មវិធី…

រាជធានី​ភ្នំពេញ ​៖ អ្នកចម្រៀង​ពិការ​ខ្មែរ​មួយ​រូប ​គឺ​លោក ប្រាក់ សុ​ផា​ន់​ណា បើ​ទោះបីជា​ពិការ​រាង​កាយ​ក៏​ពិតមែន តែ​លោក​មិន​ដែល​ចុះចាញ់​ព្រហ្ម​លិខិត​នោះ​ទេ ដែល​នេះ​ជា​ហេតុ​​ផល​​ជម្រុញ​ឱ្យ​លោក​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​សន្ធឹកសន្ធាប់ ​រហូត​ទទួល​បាន​ជ័យ​​ជំនះ​ពី​កម្មវិធី Our Better World របស់​ប្រទេស​សិង្ហ​បុរី ខណៈ​ការ​ប្រកួត​នេះ​ គឺ​មាន​ប្រទេស​ចូលរួម​ជាង​៥០​ឯណោះ​។

ជាមួយ​ដំណឹង​ដ៏​ល្អ​នេះ លោក ប្រាក់ សុ​ផា​ន់​ណា កាលពី​រាត្រី​ថ្ងៃ​ទី ២៧ ខែធ្នូ​ បាន​បង្ហោះ​វី​ដេ​អូ​មួយ​ជូនដំណឹង​ដល់​សាធារណ​ជន​​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ និង share វី​ដេ​អូ​របស់​​លោក រហូត​ទទួល​បាន​ពិន្ទុ​ខ្ពស់​សរុប​ដល់​ទៅ​៤.២៣៩​ពិន្ទុ ​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​នៃ​ការ​ប្រកួត​នេះ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ​លោក ប្រាក់ សុ​ផា​ន់​ណា​ ក៏​បានឱ្យ​ដឹងផង​ដែរ​ថា មាន​ប្រទេស​៥​ទៀត ​ដែល​ជាប់​ពិន្ទុ​សម្រាប់​ជ័យ​លា​ភី ​ដូច​ជា​ប្រទេស​ឥណ្ឌា ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ហ្វី​លី​ពី​ន ជាដើម​។

លោក ប្រាក់ សុ​ផា​ន់​ណា ដែល​អ្នកចម្រៀង​ពិការ​មាន​ទឹកដម​សំនៀង​ពីរោះ​បាន​ពោល​ថា​៖ «​ខ្ញុំ​បាន​ដំណឹង​ថា ​ខ្ញុំ​បាន​ឈ្នះ​នៅ​ក្នុង​កម្មវិធី Our Better World ហើយ វី​ដេ​អូ​ល្អ​ជាង​គេ​ប្រចាំឆ្នាំ… ទទួល​បាន​ពិន្ទុ ៤.២៣៩ អ​ញ្ចឹ​ង​ពិន្ទុ​ខ្ញុំ​បាន​លើសគេ​ច្រើន​មែនទែន ។ នេះ​ក៏​ដោយសារ​តែ ពុក​ម៉ែ បងប្អូន​ទាំងអស់​ចេះ​ស្រលាញ់ ហើយ​អាណិត ហើយ​​ក៏​មាន​បងប្អូន​ជា​ច្រើន​ទៀត​ជម្រុញ​លើកទឹកចិត្ត និង​បាន​ជួយ​រូប​ខ្ញុំបាទ បាន​ជាប់​ក្នុង​កម្មវិធី​ហ្នឹង​។ ហើយ​​​អរគុណ​បង​ៗ​ដែល​តែងតែ​ជួយ​គាំទ្រ លើកទឹកចិត្ត ជួយ​ vote ជួយ share ឱ្យ​ខ្ញុំ​បាទ​​បាន​ជាប់​ក្នុង​កម្មវិធី​ហ្នឹង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ