រាជធានីភ្នំពេញ ៖ ស្រាបៀរ Carlsberg បានសហការជាមួយនឹង Urban Beer House បានប្រារព្ធពិធីបុណ្យណូអែលដ៏ពិសេសមួយនៅទីក្រុងភ្នំពេញ ដោយបានអញ្ជើញតារាសម្តែងថៃមួយរូបដ៏ពេញនិយមគឺ Yinglee មកសម្ដែងជូនទស្សនាយ៉ាងកក្រើកផងដែរ។
អ្នកទស្សនាបានមើលនូវការសម្តែងផ្ទាល់នូវបទចម្រៀងកំពុងពេញនិយមរបស់នាងដែលមានចំណងជើងថា «បេះដូងរបស់ខ្ញុំសម្រាប់តួលេខរបស់អ្នក» ជាមួយនឹងបទចម្រៀងដ៏ល្បីល្បាញដទៃទៀត រួមជាមួយនឹងអាហារយ៉ាងឈ្ងុយឆ្ងាញ់នឹងស្រាបៀរ Carlsberg ដ៏ត្រជាក់ ។
លោក Kelvin Ng អ្នកគ្រប់គ្រង ក្រុមហ៊ុន Carlsberg បានអោយដឹងថា អស់រយៈពេល ១៧០ ឆ្នាំមកហើយក្រុមហ៊ុន Carlsberg បានតែងតែបង្កើតឱ្យមានភាពសប្បាយរីករាយសម្រាប់អតិថិជនរបស់ខ្លួន ។ កាន់តែល្អប្រសើរជាងមុនជាមួយស្រាបៀរដ៏អស្ចារ្យនិងការបង្កើនសិល្បៈនៃការញ៉ាំ ។
Carlsberg មានគោលបំណងនាំយកបទពិសោធន៏ពិសេសៗមកកាន់ប្រទេសកម្ពុជានាពេលខាងមុខ ។ សូមពិនិត្យមើលទំព័រហ្វេសប៊ុករបស់ Carlsberg សម្រាប់ព័ត៌មានបន្ថែម: FB.COM/CARLSBERGCAMBODIA ៕
ចែករំលែកព័តមាននេះ