សង្ស័យចំថ្ងៃអស់លក្ខណ៍ហើយ ទើបស៊យចឹងនោះ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាក្រុមចោរប្លន់ចំនួន៣នាក់ត្រូវបានសមត្ថកិច្ចក្របួចបានជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាពភ្ជង់
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាក្រុមចោរប្លន់ចំនួន៣នាក់ត្រូវបានសមត្ថកិច្ចក្របួចបានជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាពភ្ជង់
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាក្រុមចោរប្លន់ចំនួន៣នាក់ត្រូវបានសមត្ថកិច្ចក្របួចបានជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូ ការបង្ក្រាបនេះធ្វើឡើកាលពីវេលាម៉ោង៣ជិតភ្លឺថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ តាមផ្លូវជាតិលេខ៤ ឃុំវល្លិ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យចាប់ខ្លួនបានឈ្មោះ វ៉ាន រតនា ភេទប្រុស អាយុ១៧ឆ្នាំ ភូមិចំបក់ ឃុំវល្លិ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណែកបក្សពួកដែលរត់គេចខ្លួនទី១- ឃួន មេត្តា ភេទប្រុស អាយុ២៤ឆ្នាំ ទី២-ម៉េង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិរលាំងជ្រៃ ទី៣-ធី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរលាំងជ្រៃ និងទី៤-រស្មី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះឈ្មោះ នុត ចាន់រី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកសំរោងទងបានបង្ហើបថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូរបស់ខ្លួនទៅផ្សារថ្នល់ទទឹងដើម្បីរកទិញម្ហូប ស្រាប់តែមានជនសង្ស័យមួយក្រុមមានទាំងអាវុធខ្លីមួយដើមមកភ្ជង់ប្លន់យកម៉ូតូ តែដោយខ្លាចក្រុមជនសង្ស័យបាញ់សម្លាប់ ជនរងគ្រោះក៏ព្រមប្រគល់ម៉ូតូឲ្យក្រុមចោរទាំងនោះ ហើយរត់រកកន្លែងសុវត្ថិភាព និងរាយការណ៍មកសមត្ថកិច្ចឲ្យជួយ ។ ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ក្នុងចំណោមច្រើននាក់បានឡើងធាក់បញ្ឆេះម៉ូតូដើម្បីជិះគេចខ្លួន តែមិនឆេះក៏បណ្តើររត់តែម្តងទៅ ជាចុងក្រោយត្រូវសមត្ថកិច្ចក្របួចបាន រួមទាំងវត្ថុតាងមាន ម៉ូតូ១គ្រឿង និងអាវុធខ្លីមួយដើម ម៉ាកកា៥៤ ព្រមទាំងថ្នាំញៀន៣កញ្ចប់ នៅក្នុងខ្លួនផងដែរ ។
បញ្ជាក់ដែរថា ក្នុងចំណោមក្រុមចោរប្លន់ទាំងនេះសមត្ថកិច្ចក្របួចបាន២នាក់បន្ថែមទៀត ហើយនៅសល់២នាក់ទៀត កំពុងតាមប្រមាញ់យកមកផ្តន្ទាទោស ។
ចែករំលែកព័តមាននេះ