ធ្លាប់តែជាគូស្នេហ៍ផ្អែមល្ហែមពេលនេះអតីតគូដណ្តឹង នី មុនីនាថ…
រាជធានីភ្នំពេញ ៖ កាន់តែមានរឿងតភាគហើយក្រោយពីមានគណនីហ្វេសប៊ុកមួយបានចូលមកលាតត្រដាងថា
រាជធានីភ្នំពេញ ៖ កាន់តែមានរឿងតភាគហើយក្រោយពីមានគណនីហ្វេសប៊ុកមួយបានចូលមកលាតត្រដាងថា
រាជធានីភ្នំពេញ ៖ កាន់តែមានរឿងតភាគហើយក្រោយពីមានគណនីហ្វេសប៊ុកមួយបានចូលមកលាតត្រដាងថា នី មុនីនាថ បោកប្រាស់ចិត្តគូស្នេហ៍ ហើយដោះដៃចោល។ ពេលនេះអតីតគូដណ្តឹងនាងថា ជារឿងពិត ព្រមទាំងមានចំណាត់ការឡើងតុលាការទៀតផង។
លោក អុង សុឡាង ត្រូវជាអតីតគូដណ្ដឹង នី មុន្នីនាថ បានប្រាប់ថា «ជារឿងពិតទាំងអស់ មិនមែនប្រឌិត ឬលេងឆាកល្ខោន ដើម្បីបំភាន់ភ្នែកមហាជននោះទេ»។ ពេលនេះលោកត្រៀមមេធាវីដាក់ពាក្យប្ដឹង មុន្នីនាថ រួចរាល់ហើយទៅកាន់តុលាការពីបទ «ឆបោក និងរំលោភលើសេចក្ដីទុកចិត្ត» រយៈពេលស្គាល់គ្នា៣ឆ្នាំមកនេះ។ លោកបន្តថា «ហួសចិត្តយ៉ាងខ្លាំងដល់ខែ៨ហើយ គាត់បែរជាប្រាប់ខ្ញុំថា «បង! អូនអត់ចង់ទាន់ទៅរស់នៅអាមេរិកទេ អាចលើកទៅឆ្នាំក្រោយបានទេ? » ពេលហ្នឹងខ្ញុំក៏សួរគាត់ហេតុអ្វីបានមិនចង់មករស់នៅជាមួយបង? គាត់ក៏ប្រាប់ខ្ញុំថា «គាត់មិនអាចរស់នៅជាមួយខ្ញុំបានទេ ព្រោះខ្ញុំជាបុរសម្នាក់ដែលមិនចេះប្រើពាក្យផ្អែមល្ហែម និងពាក្យលួងលោម»។ ចុះពីដំបូងហេតុអ្វីក៏គាត់មិនប្រាប់ខ្ញុំ ។ ខ្ញុំគ្រាំគ្រាចិត្តខ្លាំងណាស់ពេលគាត់និយាយដូច្នេះ។
ក្រោយពីមានការទម្លាយថា តារាសម្ដែងនី មុន្នីនាថ ដែលមានឈ្មោះដើមថា មុន្នី នាថ បោកលុយជាច្រើនម៉ឺនដុល្លារពីគូដណ្ដឹងនៅអាមេរិក ហើយមានការចុះផ្សាយព្រោងព្រាត នាងបែរជាមិនភ្ញាក់ផ្អើលនោះឡើយ។ នាងថា «ខ្លួននឹងចេញបកស្រាយ ប៉ុន្តែរង់ចាំឱ្យអ្នកទម្លាយរឿងរ៉ាវពីខ្លួននេះបានសប្បាយចិត្តមួយរយៈសិន នោះនាងនឹងបកមុខវិញ។ នី មុន្នីនាថ បានអះអាងថា «រូបនាងបានដឹងរួចហើយថា នឹងមានរឿងនោះ តែមកពីត្រូវការពេលវេលា និងភស្តុតាងវិញ ដើម្បីបកស្រាយវិញ ទើបនាងប្រកាសថា មិនទាន់ចង់បកស្រាយ នឹងថា បន្តិចទៀតមហាជនពិតជាជ្រាបនូវអ្វីដែលបានកើតឡើង»។ ហើយការមិនភ្ញាក់ផ្អើលរបស់នាង ទើបអ្នកគាំទ្រនៅតែជឿជាក់ថា នាងមានហេតុផលគ្រប់គ្រាន់ក្នុងការផ្ដាច់ពាក្យ និងឆ្លើយតបទៅនឹងអ្វីដែលបានបង្ខូចឈ្មោះនេះ៕
ចែករំលែកព័តមាននេះ