ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​១០​នាក់ ក្នុង​នោះ​ម្នាក់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម និង​សង្កាត់​សាលា​កំរើក ចំណុះ​ឱ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​បង្ក្រាប​ករណី ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​រយៈពេល​២​ថ្ងៃ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១០​នាក់ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំ បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​។ ក្នុង​ប្រតិបត្តិការ​រយៈពេល​២​ថ្ងៃនេះ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ និង​៣១ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ចុង​កៅស៊ូ ភូមិ​វត្ត​ដំណាក់ និង​ភូមិ​តា​វៀន ក្នុង​ក្រុង​/​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​១០​នាក់ ដែល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​នោះ​មាន​៖ ទី​១/​ឈ្មោះ ស៊ា​ត ស្រួច ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ រស់នៅ​ភូមិ​គោក​ធ្លក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ទី​០២/​ឈ្មោះ ហុង សុ​វ​ណ្ណា ហៅ​សល់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ មាន​ទីលំនៅ​ភូមិ​ពង្រ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ទី​០៣/​ឈ្មោះ អ៊ុ​ក ភក្តី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ ទីលំនៅ​ភូមិ​ចំបក់​ប្រាំង ឃុំ​ពាមរ ស្រុក​ពាមរ ខេត្តព្រៃវែង សព្វថ្ងៃ​ស្នាក់​នៅ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប (​ចាត់ចែង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ទី​០៤/​ឈ្មោះ ពេជ្រ រាជ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ជាង​កាត់​កញ្ចក់ ទីលំនៅ​ភូមិ​គោក​ធ្លក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ទី​០៥/​ឈ្មោះ ស្លាត ធី​នី ហៅ​លិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ ទីលំនៅ​ភូមិ​ពង្រ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ទី​០៦/​ឈ្មោះ មាន សា​មុត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ ទីលំនៅ​ភូមិ​ស្រិត ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ទី​០៧/​ឈ្មោះ ល លិ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ពង្រ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ទី​០៨/​ឈ្មោះ ញិ​ល ឆាន់​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ ទីលំនៅ​ភូមិ​ពង្រ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ទី​០៩/​ឈ្មោះ ទេព សិលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​(​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

និង​ទី​១០/​ឈ្មោះ ប៉ូ វី​រៈ​ពង្ស ហៅ​លាភ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងឈើ មាន​ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​(​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​បាន​ក្នុង​នោះ ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១០​នាក់ ក្នុង​នោះ​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ចំនួន​៩​នាក់ និង​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ចំនួន​១​នាក់ នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕