ដុតឧសធ្វើឥដ្ឋ បែរជាឆេះទាំងដំបូលឡឥដ្ឋទៅវិញ
ខេត្តព្រៃវែង ៖ អគ្គិភ័យមួយបានលេបត្របាក់ឡឥដ្ឋមួយកន្លែងនៅស្រុកកញ្ជ្រៀចអស់ទាំងស្រុង ដែលមូលហេតុគឺបណ្តាលមកពីឧសដែលឆេះនៅក្នុងឡ
ខេត្តព្រៃវែង ៖ អគ្គិភ័យមួយបានលេបត្របាក់ឡឥដ្ឋមួយកន្លែងនៅស្រុកកញ្ជ្រៀចអស់ទាំងស្រុង ដែលមូលហេតុគឺបណ្តាលមកពីឧសដែលឆេះនៅក្នុងឡ
ខេត្តព្រៃវែង ៖ អគ្គិភ័យមួយបានលេបត្របាក់ឡឥដ្ឋមួយកន្លែងនៅស្រុកកញ្ជ្រៀចអស់ទាំងស្រុង ដែលមូលហេតុគឺបណ្តាលមកពីឧសដែលឆេះនៅក្នុងឡ បានឆេះរាលដាលដល់ដំបូលនៃឡឥដ្ឋ។ ហេតុការណ៍នឹកស្មានមិនដល់នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ នៅក្នុងឡឥដ្ឋមួយកន្លែងស្ថិតក្នុងភូមិព្រាលទី២ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ បើយោងតាមសមត្ថកិច្ចលើកឡើងថា ឡឥដ្ឋដែលឆេះខាងលើមានម្ចាស់ឈ្មោះ ហ៊ាប លាងហ៊ន រស់នៅទីតាំងកើតហេតុខាងលើ។
ប្រភពបន្តថា ករណីខាងលើនេះ គឺមូលហេតុបណ្តាលមកពីការបន្ថែមឧសច្រើន ហើយឧសដែលឆេះនៅឡនោះបានរាលឆាបឆេះដំបូលនៃឡឥដ្ឋ ធ្វើឱ្យភ្លើងកាន់តែមានកម្លាំងខ្លាំងមិនបានអាចពន្លត់បាន ប៉ុន្តែដោយបានកម្លាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចមកជួយពន្លត់ទាន់ កុំអីភ្លើងឆេះអស់ដំបូលមួយដែលជាប់គ្នាមិនខាន។ សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងករណីនេះដែរ សមត្ថកិច្ចបានប្រើប្រាស់ទឹកសម្រាប់ពន្លត់ចំនួន៣រថយន្ត ហើយបើយោងតាមម្ចាស់ឈ្មោះ ហ៊ាប លាងហ៊ន បានឲ្យដឹងថា ក្នុងករណីនេះមានទំហំនៃការខូចខាតអស់ទឹកប្រាក់ប្រហែល ២០លាន រៀល៕
ចែករំលែកព័តមាននេះ