ក្របួច.កកំពូលឆបោកយកម៉ូតូហើយបោកម្ចាស់ប្រាប់លេខកូដធនាគារដកបាន1500ដុល្លារ
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីធ្វើសកម្មភាពឆបោកយកម៉ូតូអ្នករត់ម៉ូតូឌុបម្នាក់ហើយបោកយកប្រាក់ម្ចាស់ម៉ូតូពីក្នុងធនាគារបាន១.៥០០ដុល្លារទៀត ។ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងនូវដំណើររឿងថា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ មានជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ ឆានន្ទ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិក្ដាត ឃុំមេទឹកស្រុកបាកាន ខេត្តពោធិ៍សាត់ បានហៅម៉ូតូឌុប របស់ឈ្មោះ ញ៉េប ឡេង ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិអណ្ដូងជ័យ ឃុំគ្រោះ ស្រុករលាប្អៀរ ពីចំណុចភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ជិៈទៅដល់ចំណុចមួយនៅម្តុំមុខវិទ្យាល័យព្រះបាទសុរាម្រឹត ។ នៅតាមផ្លូវជនសង្ស័យបាននិយាយថា រូបគេជាឈ្មួញរកទិញដីធ្វើផ្ទះសំណាក់ ធ្វើសណ្ឋាគារ និងបានអួតថា បងប្អូនគេសុទ្ធតែអ្នកមាន និងធ្វើធំ ។ លុះមកដល់ចំណុចមុខវិទ្យាល័យព្រះបាទសុរាម្រឹតជនសង្ស័យបានខ្ចីម៉ូតូពីជនរងគ្រោះម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1T-7836 ដោយប្រាប់ថា ទៅឌុបប្អូនស្រីមកជួយមើលដីមួយភ្លែត ហើយក៏ជិះយកម៉ូតូជនរងគ្រោះគេចខ្លួនបាត់ទៅដោយនៅក្រោមកែបម៉ូតូជនរងគ្រោះមានកាតATM និងសៀវភៅរបស់ធនាគារមួយផង ។
សមត្ថកិច្ចបានបន្តថា លុះថ្ងៃទី១៨ ខែមិថុនា ជនសង្ស័យបានទូរស័ព្ទមកផ្ទះស្ត្រីម្នាក់ដែលនៅម្តុំផ្ទះជនរងគ្រោះដោយប្រាប់ថា ប្រពន្ធគេ(ជនសង្ស័យ)បានទទួលបញ្ជាំម៉ូតូមួយគ្រឿងថ្លៃ៥០០ដុល្លារចង់ជួបម្ចាស់ម៉ូតូតាមរយៈទូរស័ទ្ទ ដោយមិនចង់ឱ្យដឹងឮដល់សមត្ថកិចប៉ូលិសឡើយ ។ ប៉ុន្តែនៅល្ងាចថ្ងៃដដែលស្រាប់តែមានលេខទូរស័ព្ទលេខផ្សេងទៀតបានទូរស័ទ្ទចូលទៅលេខម្ចាស់ម៉ូតូ ដោយប្រាប់ថា រូបគេជាបុគ្គលិកធនាគារដោយបានប្រាប់ម្ចាស់ម៉ូតូថា ពូបានបាត់កាត ATM ចឹងពូត្រូវប្រញាប់បិទលេខកុងធានាគារជាបន្ទាន់ហេតុនេះសូមពូប្រាប់លេខកូដកាត ATM នោះមក ។ ម្ចាស់ម៉ូតូហេតុតែមិនយល់ក៏ប្រាប់លេខកូដសំងាត់ទៅភាគីម្ខាងនោះ ហើយត្រួវគេដកយកប្រាក់អស់១.៥០០ដុល្លារទៅបាត់ ។ តាមពិតអ្នកដែលតាំងខ្លួនជាបុគ្គលិកធានាគារ និងជនសង្ស័យឈ្មោះ វ៉ាន់ ឆានន្ទ ជាមនុស្សតែមួយ ។
សមត្ថកិច្ចបានបន្តថា ក្រោយពីដឹងថា ជនរងគ្រោះបានចាញ់បោកជនឆបោកអស់ទាំងម៉ូតូអស់ទាំងប្រាក់ក្នុងធនាគារ១.៥០០ដុល្លារទៀត ក៏បានធ្វើការស្រាវជ្រាវហើយដឹងថា ជនសង្ស័យមានដៃគូស្នេហាម្នាក់នៅក្រុងកំពង់ឆ្នាំង ទើបរៀបអន្ទាក់ដើម្បីឱ្យជនសង្ស័យ ត្រឡប់មកវិញហើយចាប់ខ្លួននៅល្ងាចថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៧ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វ៉ាន់ ឆានន្ទ បានសារភាពថា ក្រោយពេលបោកបានម៉ូតូហើយរូបគេបានយកម៉ូតូទៅដាក់បញ្ចាំនៅរាជធានីភ្នំពេញបានប្រាក់៥០០ដុល្លារ ហើយបានធ្វើដំណើរទៅបាវិតចូលកាស៊ីណូលេងល្បែងចាញ់អស់ ។ លុះថ្ងៃទី១៨ ខែមិថុនា បោកម្ចាស់ម៉ូតូយកលេខសម្ងាត់បានទៅដកប្រាក់ពីធនាគារបាន១.៥០០ដុល្លារដោយដកប្រាក់ចំនួន២ដងយកទៅលេងល្បែងនៅកាស៊ីណូចាញ់អស់ លុះល្ងាចថ្ងៃទី២១ ខែមិថុនា សង្សារទូរស័ព្ទឱ្យមកជួបនៅកំពង់ឆ្នាំងវិញត្រូវប៉ូលិសចាប់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ