មែនហើយ បង្ក្រាបបានតែអាក្តាមតូចៗ…ចំណែកអាធំៗ!
ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកឈើប្រណិតខុសច្បាប់ពីរគ្រឿងត្រូវបានសមត្ថកិច្ចចម្រុះស្រុកកោះញែកចាប់បង្ក្រាប កាលពីវេលាម៉ោង១១នឹង១៥នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧
ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកឈើប្រណិតខុសច្បាប់ពីរគ្រឿងត្រូវបានសមត្ថកិច្ចចម្រុះស្រុកកោះញែកចាប់បង្ក្រាប កាលពីវេលាម៉ោង១១នឹង១៥នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧
ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកឈើប្រណិតខុសច្បាប់ពីរគ្រឿងត្រូវបានសមត្ថកិច្ចចម្រុះស្រុកកោះញែកចាប់បង្ក្រាប កាលពីវេលាម៉ោង១១នឹង១៥នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចបណ្ដោយផ្លូវជាតិលេខ76 មុខប៉ុស្ដិ៍រយ៉ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ប្រតិបត្តិការនេះមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងការិប្រឆាំងបទល្មើសសេដ្ឋកិច្ចគោលដៅស្រុកកោះញែក ជំនាញការិយាល័យបរិស្ថានស្រុក ។ លទ្ធផលរឹបអូសបានវត្ថុតាងរួមមានរថយន្ដ1គ្រឿងម៉ាកកាម៉ារីស្វិតកាត់ទ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-5262 ដែលមានផ្ទុកឈើប្រណិតប្រភេទធ្នង់ចំនួន25ដុំ ដែលគេនិយាយថា បង្ក្រាបបានតែរថយន្តតូចៗ ឯអាធំៗដឹកដោយសុវត្ថិភាព ។ ដោយឡែកនៅវេលាម៉ោង១២និង២០នាទីថ្ងៃដដែលនៅចំណុចផ្លូវចូលផ្សារកោះញែក ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ក្រុមការងារចម្រុះស្ទាក់ចាប់បានរថយន្ត១គ្រឿងទៀត ពណ៌ស្លាទុំ គ្មានស្លាកលេខ មានផ្ទុកឈើប្រណិតប្រភេទធ្នង់នៅក្នុងឡានហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។ រថយន្តនិងវត្ថុតាងត្រូវបានកម្លាំងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះញែកដើម្បីរង់ចាំប្រគល់ឲ្យជំនាញ ។
មានការកត់សម្គាល់ថា ក្នុងរយៈពេលជិតពេញមួយខែមិថុនា ឆ្នាំ២០១៧ នេះសកម្មភាពបង្ក្រាបការរត់ពន្ឋឈើប្រណិតខុសច្បាប់នៅខេត្តមណ្ឌលគិរីបានធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែក្រុមឈ្មួញល្មើសច្បាប់ហាក់មិនខ្លាចរអាក្រុមមន្ត្រីជំនាញឡើយ ។ ហើយជាការជាក់ស្តែងគេសង្កេតឃើញថា ការបង្ក្រាបការរត់ពន្ឋឈើខុសច្បាប់ក្រុមជនល្មើសមិនដែលត្រូវឃាត់ខ្លួនម្តងណាឡើយដែលនេះជាមូលហេតុធ្វើឲ្យអ្នករកស៊ីខុសច្បាប់មិនខ្លាចច្បាប់ទើបកើតមានបទល្មើសយ៉ាងដូច្នេះ ៕
ចែករំលែកព័តមាននេះ