ទណ្ឌិតចំនួន4នាក់បានលួចរត់ចេញពីពន្ធនាគារ(មានវីដេអូ)
ខេត្តរតនគិរី ៖ ទណ្ឌិតចំនួន៤នាក់បានលួចរត់ចេញពីពន្ធនាគារភ្នំស្វាយ
ខេត្តរតនគិរី ៖ ទណ្ឌិតចំនួន៤នាក់បានលួចរត់ចេញពីពន្ធនាគារភ្នំស្វាយ
ខេត្តរតនគិរី ៖ ទណ្ឌិតចំនួន៤នាក់បានលួចរត់ចេញពីពន្ធនាគារភ្នំស្វាយដោយសុវត្តិភាពស្ថិតនៅភូមិមួយ សង្កាត់កាចាញ ក្រុងបានលុង កាលពីវេលាម៉ោង២និង៣០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នេះ ។
បើតាមប្រភពពីមន្ដ្រីពន្ធនាគាម្នាក់បានលួចបង្ហើបឱ្យដឹងថា ទណ្ឌិតចំនួន៤នាក់ដែលលួចរត់ចេញពីពន្ធនាគាគឺជាប់ឃុំពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀនដែលតុលាការបានជំនុំជំរះរួចឱ្យជាប់ពន្ធនាគារយ:ពេលពីរឆ្នាំ ។ ហើយរហូតមកដល់វេលាម៉ោង១១ថ្ងៃត្រង់នេះកម្លាំងអនុរក្សពន្ធនាគារសហការជាមួយកម្លាំងនរគបាលក្រុងបានលុងបានកំពុងឡោមព័ទ្ធក្បែរជើងភ្នំស្វាយស្ថិតនៅភូមិមួយ សង្កាត់កាចាញ ក្រុងបានលុង ។
ទណ្ឌិតចំនួន៤នាក់ដែលលួចរត់ចេញពីពន្ធនាគាភ្នំស្វាយខាងលើនេះភា្នក់របស់យើងមិនទាន់ទទួលបានឈ្មោះ និងរូបភាពនៅឡើយទេដោយសមត្ថកិច្ចកំពុងជាប់រវល់តាមប្រម៉ាញ់ព័ត៌មានលំអិត និងរាយការយ៏ជូននៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ